**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត

ខេត្តបន្ទាយមានជ័យ បើកអង្គសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សួន សីទ្ធី អគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញជាអធិបតីភាពបើក អង្គសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោក-លោកស្រី មន្ទីរ/អង្គភាពនានាជុំវិញខេត្ត អភិបាលស្រុក ក្រុង មេឃុំ-ចៅសង្កាត់ សិក្ខាកាម នៅខេត្តបន្ទាយមានជ័យ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ។

មានមតិចូលរួម ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជម្រុញដល់សិក្ខាកាម ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញ ពីព្រោះសិក្ខាសាសានេះពិតជាមានសារសំខាន់ណាស់ ការធ្វើសវនកម្ម គឺជាកញ្ចក់ឆ្លុះជូនប្រមុខរាជរដ្ឋាភិបាល ឲ្យមើលឃើញនូវរាល់បញ្ហាខ្វះខាតនានា ដែលជាការគ្រប់គ្រងហិរញ្ញវត្ថុពុំទាន់បានល្អគ្រប់ជ្រុងជ្រោយ វិធីរង្វាស់បាននូវគុណតម្លៃនៃប្រតិបត្តិការហិរញ្ញវត្ថុ ជួយផ្ដល់នូវសុវត្ថិភាពនៃកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ជួយពង្រឹងគណនេយ្យភាពលើយន្តការគ្រប់គ្រងមូលនិធិនិងទ្រព្យសម្បត្តិសាធារណៈ ជួយជំរុញឲ្យ មានតម្លាភាពលើការគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេសគឺពង្រឹងសមត្ថភាពស្ថាប័នឲ្យក្លាយជា ស្ថាប័ន ដែលមានទំនុកចិត្តពីមហាជន។

ឯកឧត្តមបណ្ឌិត សួន សីទ្ធី មានប្រសាសន៍ឱ្យដឹងថា ៖ ស្ដង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកមួយនៃនីតិវិធីសម្រាប់ ឱ្យសវនករអនុវត្តការងារ និងជារង្វាស់សម្រាប់វាស់វែងគុណតម្លៃនៃកិច្ចប្រតិបត្តិការងារសវនកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវលទ្ធផលសវនកម្មដែលមានគុណភាព ស្របតាមទស្សន: វិស័យនៃអាជ្ញាធរសវនកម្មជាតិដែលបានកំណត់ថា “អាជា្ញធរសវនកម្មជាតិ ជួយរាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងធនធានសាធារណៈ ដោយហ្មត់ចត់ និងជួយលើការ ទទួលខុសត្រូវផ្នែកសាធារណៈ តាមរយៈការធ្វើសវនកម្មប្រកបដោយគុណភាព ទាន់ពេលវេលា និងជឿទុកចិត្ត”។ ឯកឧត្តម បន្តថា ស្តង់ដារសវនកម្មសាធារណៈ ក៏ជាឧបករណ៍គតិយុត្តសម្រាប់ឱ្យអង្គភាពរងសវនកម្មចាំបាច់ត្រូវស្វែងយល់ ដើម្បីងាយស្រួលក្នុងការសហការ និងសម្របសម្រួល លើកិច្ចការងារសវនកម្មជាមួយអាជ្ញាធរសវនកម្មជាតិ។

អគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ បញ្ជាក់ថា៖ គោលការណ៍គ្រឹះនៃស្តង់ដារសវនកម្ម-សាធារណៈ សង្កត់ធ្ងន់ទៅលើគោលការណ៍ឯករាជ្យភាព សមត្ថភាព ការប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ ការរៀបចំផែនការសវនកម្ម ការពិនិត្យតាមដានការអនុវត្ត និងភស្តុតាងពាក់ព័ន្ធ ដែលជឿទុកចិត្ត ដើម្បីគាំទ្រសេចក្តីសន្និដ្ឋាន និងរបាយការណ៍សវនកម្ម។ ក្រៅអំពីស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរសវនកម្មជាតិ នឹងរៀបចំជាគោលការណ៍ណែនាំលម្អិតស្តីពី “ស្តង់ដារសវនកម្មសាធារណៈ” សម្រាប់សម្រួលដល់ដំណើរការការអនុវត្តមុខងារសវនកម្ម៕

អត្ថបទដែលជាប់ទាក់ទង