**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

កម្ពុជា-ថៃ បើកកិច្ចប្រជុំពង្រឹងទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា

បន្ទាយមានជ័យ៖ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាង ឯកឧត្តម  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំគណៈប្រតិភូរ ចូលរួមក្នុងកិច្ចប្រជុំ ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង កម្ពុជា-ថៃ រវាងខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នាព្រឹក ថ្ងៃទី១២ ខែកញ្ញ ឆ្នាំ២០២៣ម្សិលមិញ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ Grand Ballroom អគារចៅប្រាយ៉ា បូឌិនដេឆា (សិង្ហ សិង្ហាសេនីយ៍) មន្ទីរពេទ្យអារញ្ញ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃក្រោមអធិបតីភាព ឯកឧត្តម បរិនញ៉ា ពោធីសាធ អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ និង លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ភាគីកម្ពុជា ។

ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានសម្តែងនូវមោទនភាព និងបង្ហាញពីគោលបំណងដូចគ្នានៃការរក្សាទំនាក់ទំនង ជាខេត្តជិតខាងល្អចំពោះគ្នាទៅវិញទៅមក ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍនិងថែរក្សាព្រំដែនឲ្យមាន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពបន្ថែមទៀត។

មានមតិស្វាគមន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម បរិនញ៉ា ពោធីសាធ អភិបាលខេត្តស្រះកែវ មានប្រសាសន៍ថា ៖កិច្ចប្រជុំនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចងសម្ព័ន្ធមេត្រីភាព ពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព ដែលជាប្រពៃណីរវាងភាគីទាំងពីរ ធ្វើឱ្យសម្ព័ន្ធមេត្រីភាពកាន់តែរីកចម្រើន និងស៊ីជម្រៅផងដែរ។

ថ្លែងនាឱកាសនោះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ន សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា នៅតែប្រកាន់ភ្ជាប់ និងធ្វើការណែនាំដល់រដ្ឋបាលខេត្តដែលជាប់ព្រំដែន កម្ពុជា- ថៃ ឲ្យខិតខំពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងថែរក្សាទំនាក់ទំនងល្អជាមួយខេត្តដែលជាប់ព្រំដែនគ្នា។

លោកអភិបាលរងខេត្ត បានបន្តថា៖ កិច្ចប្រជុំនេះបានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់ វិស័យរវាងខេត្តទាំងពីរ ព្រមទាំងបានផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។  ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់ព្រំដែន កម្ពុជា-ថៃ ឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងនាមភាគីកម្ពុជាតំណាងខេត្តបន្ទាយមានជ័យ សូមស្វាគមន៍ និងសូមឯកភាពទាំងស្រុងលើមតិយោបល់របស់ ឯកឧត្តម បរិនញ៉ា ពោធីសាធ អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ក្នុងការរកដំណោះស្រាយជាមួយគ្នាលើ ចំណុចមួយចំនួនដូចជា ៖- ភាគីទាំងពីរបានឯកភាពគ្នាក្នុងការផ្ដល់ភាពងាយស្រួល ដល់យានជំនិះរបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលមានករណីបន្ទាន់ ដោយឆ្លងកាត់តាមរយៈការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តជាតិព្រំដែន ឬច្រកទ្វារតំបន់ព្រំដែន ដែលបានទំនាក់ទំនងរួចហើយជាឯកសារផ្លូវការក្នុងពេលធ្វើដំណើរម្តងៗ និងឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាឆ្លងដែនខុសច្បាប់ ។ – ស្នើសុំចុះកិច្ចសហការឲ្យភាគីកម្ពុជា ជួយបង្កលក្ខណៈងាយស្រួលឲ្យដល់ពលករកម្ពុជាតាមរដូវកាល ដែលបានចូលមកធ្វើការក្នុងខេត្តស្រះកែវ និងខេត្តចន្ទបុរី។ -ការទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន  សារធាតុគីមី សារធាតុវិទ្យុសកម្ម នៅតាមតំបន់ព្រំដែន ។- រួមគ្នាលើការរឹតបន្តឹងទប់ស្កាត់ ការពារ និងតាមដានការលោបលួចជួញដូរអាវុធជាតិផ្ទុះតាមខ្សែបន្ទាត់ព្រំដែន និងឧក្រិដ្ឋកម្ម     ផ្សេងៗ ។-  កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជា វិស័យពាណិជ្ជកម្មព្រំដែន វិស័យកសិកម្ម  វិស័យសុខាភិ      បាល វិស័យបរិស្ថាន ការគ្រប់គ្រងក្រុមហន្តរាយ និងវិស័យអប់រំផងដែរ។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ គណៈអធិបតីក៏បាន ចុះអនុស្សរណៈ យោគយល់គ្នា ក្រោមយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្តទាំងពីរ និងព្រមទាំងមានការប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង