**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពីតួនាទីអ្នកគ្រប់គ្រងប្រាសាទ ជូនដល់មន្ត្រី បុគ្គលិកនៃនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងប្រាសាទ ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ កាលព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាមួយ ស្តីពី «តួនាទីអ្នកគ្រប់គ្រងប្រាសាទ» ជូនដល់ប្រធាន និងអនុប្រធាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងគោលបំណង ពង្រឹងសមត្ថភាពការងារ ប្រធាន អនុប្រធាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ឲ្យក្លាយជាអ្នកគ្រប់គ្រងប្រាសាទ ប្រកបដោយប្រសិទ្ធភាព។

សិក្ខាសាលានេះ បានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នាបរិវេណនាយកដ្ឋានសណ្តាប់ធ្នាប់ ដោយមានសិក្ខាមចូលរួមចំនួន៥០នាក់។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលានោះថា នេះជាលើកទីពីរហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី«តួនាទីអ្នកគ្រប់គ្រងប្រាសាទ»នេះឡើង។ ដោយយល់ថាពិតជាសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាផ្តល់ចំណេះដឹងបន្ថែមដល់អ្នកគ្រប់គ្រងប្រាសាទ។ ដោយធ្វើយ៉ាងណាធានាឲ្យបាននូវកិច្ចការពារ ការងារអភិរក្ស ការលើកតម្លៃសម្បត្តិវប្បធម៌ធម្មជាតិ ដោយសហការ ជាមួយដៃគូនានាដូចជា៖ អាជ្ញាធរខេត្ត ស្ថាប័នជាតិ ស្ថាប័នអន្តរជាតិ អង្គការជាតិ និងអន្តរជាតិនានា ដែលមានគោលដៅរួម ជាមួយអាជ្ញាធរជាតិអប្សរាក្នុងការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ អាជ្ញាធរជាតិអប្សរា មានក្តីរំពឹងថា សិក្ខាកាមដែលបានចូលរួម នឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីចាត់ចែងការងារប្រចាំថ្ងៃ រួមទាំងការងារ គ្រប់គ្រងមន្រ្តី-បុគ្គលិក ក្រោមឪវាទរបស់ខ្លួន កាន់តែប្រសិទ្ធភាពខ្ពស់។ ជាពិសេសសិក្ខាកាម ដែលត្រូវបានជ្រើសរើស ជាអ្នកគ្រប់គ្រងបាសាទបានយល់ជ្រួតជ្រាប លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងៗទៀត ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា៕

អត្ថបទដែលជាប់ទាក់ទង