**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប្រធានមន្ទីរធនធានទឹកខេត្តស្វាយរៀង ស្នើស្តារប្រឡាយដោះទឹក១ខ្សែ និងលូបង្កប់ក្រោមដី ដើម្បីដោះទឹកពីអាងទឹកកំពង់ជ្រៃ ទៅប្រឡាយរង ដើម្បីសង្រ្គោះស្រូវនៅឃុំស្វាយជ្រំ

ភ្នំពេញ៖ ប្រធានមន្ទីរធនធានទឹកខេត្តស្វាយរៀងបានស្នើស្តារប្រឡាយដោះទឹក១ខ្សែប្រវែង ៣០០ម៉ែត្រ និងលូបង្កប់ក្រោមដីប្រវែង ១៥០ម៉ែត្រ ដើម្បីដោះទឹកពីអាងទឹកកំពង់ជ្រៃ ទៅប្រឡាយរង ដើម្បីសង្រ្គោះស្រូវនៅក្នុងភូមិដកពរ ឃុំស្វាយជ្រំ ខេត្តស្វាយរៀង។

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តស្វាយរៀង រួមដំណើរដោយមន្រ្តីបច្ចេកទេសក្រសួង ប្រធានមន្ទីរ លោកប្រធានការិយាល័យធារាសាស្រ្តកសិកម្ម និងសហការី បានចុះពិនិត្យមើលជាក់ស្តែងស្ថានភាពទឹកតាមបណ្តាអាងទឹកមួយចំនួន និងសកម្មភាពអន្តរាគមន៍សង្រ្គោះស្រូវវស្សាក្នុងមូលដ្ឋានខេត្តស្វាយរៀង។

ឯកឧត្តមរដ្ឋលេខាធិការ រួមជាមួយក្រុមការងារបច្ចេកទេស បានចុះពិនិត្យមើល៖
ទី១- ប្រឡាយមេ១ខ្សែ ប្រវែង ២០គីឡូម៉ែត្រមានប្រភពទឹកពីអាងទឹកកំពង់ជ្រៃ ដែលទើបស្តាររួចជាស្ថាពរនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីដោះទឹកមកប្រឡាយរងនៅក្នុងភូមិដកពរ។ ប្រឡាយមេនេះមានសក្តានុពលអាចស្រោចស្រពស្រូវប្រាំងចំនួន ៤៥០ហិកតា និងស្រូវវស្សាចំនួន ៩,៦៩៤ហិកតា។

ទី២- ការងារស្តារប្រឡាយរង១ខែ្ស ប្រវែង ៣,០២០ ម៉ែត្រ ដែលបច្ចុប្បន្នការងារស្តារសម្រេចបានប្រវែង ៧០០ម៉ែត្រ ដើម្បីសង្រ្គោះស្រូវវស្សាចំនួន ៨៩៤ហិកតា នៅក្នុងឃុំចំនួន៤ ក្នុងស្រុកស្វាយជ្រំ គឺឃុំស្វាយធំ ឃុំគ្រួស ឃុំចំបក់ និងឃុំចំឡង។ ការងារស្តារប្រឡាយនេះអនុវត្តដោយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង។

ក្នុងឱកាសចុះពិនិត្យការងារនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានជួបសំណេះសំណាលជាមួយសមាជិកក្រុមកសិករប្រើប្រាស់ទឹកត្រោកធំ នៃសហគមន៍កសិករប្រើប្រាស់ទឹកកំពង់ជ្រៃ ដែលមានសមាជិក ២៥០គ្រួសារ។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមកសិករទាំងអស់ដែលបានចូលរួមសហការយ៉ាងល្អនាពេលកន្លងមក និងសំណូមពរឱ្យបន្តចូលរួមថែទាំប្រព័ន្ធធារាសាស្រ្តដែលមានស្រាប់ ដើម្បីជាប្រយោជន៍ក្នុងការទាញយកទឹកមកស្រោចស្រពការងារបង្កបង្កើនផលបានយូរអង្វែង។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម និងក្រុមការងារក៏បានបន្តចុះពិនិត្យអាងទំនប់បង្ហៀរដូនស ដែលមានលទ្ធភាពស្តុកទឹកបាន ៥លានម៉ែត្រគូប និងមានសក្តានុពលស្រោចស្រពស្រូវប្រាំងចំនួន ៤៥០ហិកតា និងស្រូវវស្សាចំនួន ១,៨០០ហិកតា និងបានចុះពិនិត្យទំនប់អាងទឹកទំនប់បង្ហៀរទន្លេវ៉ៃគោដែលមានលទ្ធភាពស្តុកទឹកចំនួន ៣០លានម៉ែត្រគូប មានសក្តានុពលស្រោចស្រពស្រូវប្រាំងចំនួន ៥,៥៦០ហិកតា និងស្រូវវស្សាចំនួន ១០,៨០០ហិកតា។

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើលោកប្រធានមន្ទីរឱ្យបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការតាមដានស្ថានភាពទឹកនៅតាមបណ្តាអាងទឹកសំខាន់ៗ និងត្រៀមលក្ខណៈជានិច្ចសម្រាប់ការងារអន្តរាគមន៍សង្រ្គោះឱ្យទាន់សភាពការណ៍ ពិសេសពេលមានគ្រោះរាំងស្ងួត និងទឹកជំនន់៕

អត្ថបទដែលជាប់ទាក់ទង