**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៖ បញ្ហាគ្រឿងញៀនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាជន ដែលត្រូវរួមគ្នាដោះស្រាយនៅក្នុងតំបន់របស់យើង

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងកម្ពុជាថ្លែងបែបនេះ ក្នុងឱកាសដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណកម្មការមន្រ្តីជាន់ខ្ពស់ នៃប្រទេសហត្ថលេខីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន នៅក្នុងប្រទេសមហាអនុតំបន់ទន្លេមេគង្គ កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងប៉េកាំង ប្រទេសចិន។

ក្នុងនាមស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ហ៊ុន មានប្រសាសន៍ថាបញ្ហាគ្រឿងញៀន ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម ការអភិវឌ្ឍនសេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាជន សហការរួមគ្នាក្នុងការដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងតំបន់របស់យើង។ ជាការឆ្លើយតបនិងបញ្ហានេះ គឺយើងត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការដែលមានស្រាប់ និងការបង្កើតវិធីសាស្រ្តថ្មីៗ សមស្រប ចាំបាច់នានាដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន នៅក្នុងតំបន់របស់យើង។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៊ុន ហ៊ុន ថ្លែងបន្តទៀតថា កម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដំណាក់កាលទី៨ ដែលដំណាក់កាលទី១ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ ជាមួយនឹងវិធីសាស្រ្តពហុវិស័យ ពហុភាគី ស្របតាមផែនការសកម្មភាពអនុតំបន់ ដោយផ្តោតលើការទប់ស្កាត់ ការអប់រំ ការព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងតំបន់ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសន្តិសុខសង្គម។

ជាមួយគ្នានេះ ឯកឧត្តម ប៊ុន ហ៊ុន បានថ្លែងសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសក្នុងតំបន់បានបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពអនុតំបន់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្រោមការគាំទ្រផ្នែកបច្ចេកទេសរបស់ UNODC រួមទាំងយន្តការក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ត្រីភាគី និងពហុភាគីផ្សេងទៀត ​បង្ក្រាប និង​រឹបអូស​គ្រឿងញៀន​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​ច្រើន​សន្ធឹកសន្ធាប់ ដែលជាការគួរ​កត់​សម្គាល់​គ្រឿងញៀន​ទាំង​នោះ​មាន​ទិសដៅ​ទៅ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ហើយ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែរ ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសឆ្លងកាត់នៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀនតិចតួច ទៅជាប្រទេសឆ្លងដែននៃគ្រឿងញៀនយ៉ាងច្រើនពីប្រភពផ្សេងៗ ជាពិសេសតំបន់ត្រីកោណមាស ដែលគំរាមកំហែង និងប៉ះពាល់ដល់សុខុមាលភាព និងសណ្តាប់ធ្នាប់សង្គម។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឯកឧត្តម ប៊ុន ហ៊ុន បានថ្លែងគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការឧត្តមមន្ត្រីលើផែនការសកម្មភាពអនុតំបន់(SAP XII) ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងគាំទ្រយ៉ាងមុតមាំចំពោះសេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំង លើកិច្ចខិតខំប្រឹងប្រែងរួមគ្នាចំនួនបីទសវត្សរ៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងតំបន់ទន្លេមេគង្គ និងគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពីការដោះស្រាយបញ្ហាគ្រឿងញៀន សំយោគនៅក្នុងមហាអនុតំបន់មេគង្គ ដោយប្រទេសហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ១៩៩៣ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ៕

អត្ថបទដែលជាប់ទាក់ទង