**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម គួច ចំរើន នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងស្រ្តីមេម៉ាយចំនួន ១៩២គ្រួសារ មកពីឃុំចំនួន០២ ក្នុងស្រុកកំពង់សីលា

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងស្រ្តីមេម៉ាយចំនួន ១៩២គ្រួសារ មកពីឃុំអូរបាក់រទេះចំនួន ១២៨គ្រួសារ និងឃុំកំពង់សីលាចំនួន ៦៤គ្រួសារ ពីធីចែកអំណោយនេះធ្វើនៅបរិវេណវត្តព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ថា ថ្ងៃនេះយើងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារនិងថវិការបស់សមាគមកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ២ឃុំក្នុងស្រុកកំពង់សីលា ព្រមទាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្តីពីខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ។

ទន្ទឹមនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអគុណបងប្អូនប្រជាពលរដ្ឋតាម នៃការវិវឌ្ឍសង្គមជាតិ ដែលបងប្អូនគាំទ្រសុខសន្តិភាព ក្នុងក្របខណ្ឌលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបងប្អូនបានចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមតិជាតិ អន្តរជាតិបានធ្វើការវាយតម្លៃថា កម្ពុជាបានជ្រើសរើសមេដឹក ដែលមានវ័យក្មេង ដឹកនាំប្រកបដោយគំនិតឆ្នៃប្រឌិតផ្តល់ឱ្យសង្គមជាតិរបស់យើងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតនៅលើឆាកអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពរលដ្ឋយើងនៅទូទាំងប្រទេស។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចរកោណតំណាក់កាលទី១ ពោរពេញដោយគោលនយោបាយគាំពារសុខមាលភាពសង្គម និងដោះស្រាយបញ្ហាប្រឈមនានា ជាក់ស្តែងគោលនយោបាយគាំពារសង្គមជាអាទិភាពជូនប្រជាពលរដ្ឋរបស់យើង និងផ្តល់អត្ថប្រយោជន៍ជាច្រើនមានដូចជា ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គោលនយោបាយប្រាក់សោធននិវត្តន៍ ពិសេសកម្មករ និយោជិកធ្វើការនៅក្នុងប្រព័ន្ធ ពិសេសប្រជាពលរដ្ឋក្រីក្រ នៅពេលមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍ទៅពិនិត្យផ្ទៃពោះ តម្រូវឱ្យទៅពិនិត្យឱ្យបាន ៤ដង ដល់ពេលសម្រាលកូន រហូតកុមារអាយុពីរឆ្នាំ ត្រូវទៅសុខភាពចំនួន ១០ដង និងទទួលបានថវិការ ៧៦ម៉ឺនរៀល ហើយចាប់ពីខែសីហា ឆ្នាំ២០២៣នេះ ស្ត្រីមានផ្ទៃពោះ រហូតកុមារអាយុពីរឆ្នាំទទួលបានថវិការទ្វេដង គឺបានរហូតដល់ ១,៥២០,០០០រៀល ដើម្បីឱ្យម្តាយ និងកុមារមានសុខភាពល្អ កាត់បន្ថយគ្រោះថ្នាក់របស់មាតា និងទារក រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពដល់កម្មករ កម្មការិនីដែលធ្វើការក្នុងប្រព័ន្ធ បានចុះបញ្ជីនៅ (ប.ស.ស) ទទួលបានអត្ថប្រយោជន៍ចំនួន៣ មានដូចជា៖
ទី១.ធានារ៉ាប់រងផ្នែកសុខភាព
ទី២.ធានារ៉ាប់រងពេលគ្រោះថ្នាក់ការងារ
ទី៣.ប្រាក់សោធននិវត្តន៍ ដូច្នេះបងប្អូនត្រូវខិតខំបណ្តុះបណ្តាលកូនចៅរកការងារធ្វើនៅតាមរោងចក្រ សហគ្រាស នៅក្នុងប្រព័ន្ធ និងទទួលបានអត្ថប្រយោជន៍ច្រើនផងដែរនាពេលបច្ចុប្បន្ន។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម បានកោតសរសើរសិស្សានុសិស្ស ស្រុកកំពង់សីលា មានសេចក្តីក្លាហានបានទៅចូលរួមប្រកួតប្រជែងនៅថ្នាក់ខេត្ត និងបន្តទៅរាជធានីភ្នំពេញទទួលបានចំណាត់ ថ្នាក់ល្អ សូមលោកឪពុក អ្នកម្តាយទាំងអស់ជម្រុញឱ្យកូនចៅខំតខំសិក្សារៀនសូត្រ បណ្តុះបណ្តាលនូវជំនាញ ហើយចាប់យកឱកាសកាងារ ព្រោះខេត្តព្រះសីហនុ មានការងារជាច្រើននៅតាមរោងចក្រ សហគ្រាស ដែលទាមទាឱ្យយើងមានចំណេះដឹង ជំនាញពិតប្រាកដ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បាននាំយកអំណោយស្បៀងអាហារសម្ភារ និងថវិការបស់សម្កេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយចំនួន ១៩២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្គរ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, កន្ទេល ១, ឃីត ១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថិវកា ៥ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង