**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ៖ គិតមកដល់ថ្ងៃទី០១ ខែកញ្ញា ផ្ទៃដីបង្កបង្កើនផលស្រូវវស្សាទូទាំងខេត្តកំពង់ធំ ពុំមានបញ្ហាប្រឈមនឹងកង្វះខាតទឹកទៀតទេ

ភ្នំពេញ៖ លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ផ្ទៃដីបង្កបង្កើនផលស្រូវវស្សាទូទាំងខេត្តកំពង់ធំ ពុំមានបញ្ហាប្រឈមនឹងកង្វះខាតទឹកទៀតទេ។

កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តកំពង់ធំ ព្រះវិហារ និងខេត្តសៀមរាប រួមជាមួយសហការី និងលោកប្រធានមន្ទីរ បានចុះពិនិត្យស្ថានភាពទឹកសម្រាប់បង្កបង្កើនផលស្រូវវស្សានៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

បើតាមលោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២៣ នេះ ខេត្តកំពង់ធំបានធ្វើការដាំដុះស្រូវបង្កើនរដូវ និងស្រូវវស្សាសរុបចំនួន ២០១ ៧២០ហិកតា។ ក្នុងនោះស្រូវបង្កើនរដូវចំនួនប្រមាណ ៤៥ ២៧៦ហិកតា ត្រូវបានបងប្អូនប្រជាកសិករធ្វើការច្រូតកាត់ប្រមូលផលរួចរាល់អស់ហើយ។ ដោយឡែកចំពោះស្រូវវស្សាចំនួន ១៥៦ ៤៤៤ហិកតា បាននិងកំពុងលូតលាស់យ៉ាងល្អ ជាមួយនឹងការផ្ដល់ទឹកគ្រប់គ្រាន់ ។

លោកប្រធានមន្ទីរក៏បានឱ្យដឹងថា កន្លងមកនៅក្នុងខេត្តកំពង់ធំ មានផ្ទៃដីស្រូវវស្សាប្រមាណ ១.៤០០ ហិកតា ស្ថិតនៅក្នុងស្រុកស្ទោងប្រឈមនឹងកង្វះខាតទឹក ប៉ុន្តែមន្ទីរបានជួយអន្តរាគមន៍ភ្លាមៗ ដោយបានទម្លាក់ទឹកពីអាងទឹក ៣០កញ្ញា ទៅកាន់ដីស្រែដែលមានការប្រឈមនោះ ។

លោកបានបញ្ជាក់ថា គិតមកដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ផ្ទៃដីបង្កបង្កើនផលស្រូវវស្សាទូទាំងខេត្តកំពង់ធំ ពុំមានបញ្ហាប្រឈមនឹងកង្វះខាតទឹកទៀតទេ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រមទាំងសហការី ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវនិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាកសិករបានទាន់ពេលវេលា។

ឯកឧត្តមក៏បានផ្ដាំផ្ញើបន្ថែមដល់លោកប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំត្រូវបន្តយកចិត្តទុកដាក់ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងត្រៀមលក្ខណៈឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះកត្តាគ្រោះធម្មជាតិផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង