**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

សហភាពអឺរ៉ុប ស្នើសុំឱ្យមានការផ្សព្វផ្សាយទូលំទូលាយអំពីបណ្ណសារ នៃសំណុំរឿង និងដំណើរការកាត់សេចក្ដីប្រកបជោគជ័យរបស់សាលាក្ដីខ្មែរក្រហម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលផុតអាណត្តិ បានស្នើសុំពិភាក្សាការងារចុងក្រោយជាមួយ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស, ប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាល ទទួលដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក.) រួមជាមួយឯកឧត្តម ហែម ក្រាញ់តូនី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្តី និងជាប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. និងឯកឧត្ដម ថោង សុជាតិ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្តី និងជាមន្ត្រីគ្រប់គ្រងជាន់ខ្ពស់នៃអ.វ.ត.ក.។

លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ របស់សហភាព អឺរ៉ុបក្នុងរយៈពេល៤ឆ្នាំកន្លង ដែលបានរួមចំណែកដល់ដំណើរការកាត់សេចក្ដីរបស់អ.វ.ត.ក.ប្រកបដោយជោគជ័យ និងបន្តគាំទ្រដល់ការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក និងលទ្ធផលរំពឹងទុកសមច បានក្នុងរយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដោយបានលើកឡើងអំពីសារៈសំខាន់នៃការងារអប់រំនិង ផ្សព្វផ្សាយបណ្ណសារនៃសំណុំរឿង និងដំណើរការកាត់សេចក្ដីរបស់សាលាក្ដីខ្មែរក្រហមឱ្យបានទូលំ ទូលាយនិងមានអត្ថន័យដល់សាធារណជននិងយុវជនជំនាន់ក្រោយ ព្រមទាំងនៅថ្នាក់តំបន់និងអន្តរជាតិ ដែលជាសមិទ្ធផលនិងកេរដំណែលរបស់ជាតិ ហើយក៏ជាសមិទ្ធផលរួមរបស់មនុស្សជាតិទាំងមូលផងដែរ។

ជាការឆ្លើយតប ឯកឧត្ដម កែវ រ៉េមី បានបញ្ជាក់ថា រដ្ឋបាលសាលាក្ដីខ្មែរក្រហមកំពុងតែមមាញឹកក្នុងការរៀបចំ និងកសាងបន្ទប់តាមស្ដង់ដារអន្តរជាតិសម្រាប់គ្រប់គ្រងនិងរក្សាបណ្ណសារសំណុំរឿង ដែលមាន ជិត៤លានទំព័រ កសាងបណ្ណាល័យ និងបន្ទប់សវនាការត្រាប់( Library and Moot Court) សម្រាប់បម្រើឱ្យការងារផ្សព្វផ្សាយ, ស្រាវជ្រាវនិងបណ្តុះបណ្តាល។

ជាមួយគ្នានោះដែរ ឯកឧត្តម កែវ រ៉េមី ក៏បានជម្រាប ជូនលោកជំទាវឯកអគ្គរដ្ឋទូតថា ថ្នាក់ដឹកនាំបន្តវេន គឺប្រកប ដោយសមត្ថភាពខ្ពស់ ឈ្លាសវៃ និងជវភាព (Dynanic) ហើយលើកឡើងផងដែរថា គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមគតិបណ្ឌិតដឹកនាំដ៏ឆ្លាតវៃរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុដាក់ខ្ពស់លើការងារអប់រំ និង ផ្សព្វផ្សាយក្នុងស្មារតីឱ្យអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយទទួលបានព័ត៌មានពេញលេញលើប្រវត្តិសាស្រ្តរបស់ខ្លួនដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព, ពង្រឹងដល់ការចងចាំ(Remembrance) និង ការមិនវិលត្រលប់ឡើងវិញ(Non-Recurrence) នៃរបបឃោរឃៅបែបនេះនៅក្នុងសង្គមជាតិ។

ចំពោះតួនាទីក្នុងតំបន់និងអន្តរជាតិ លោកជំទាវឯកអគ្គរដ្ឋទូតបានលើកឡើងជាទស្សនៈថា កម្ពុជាមិន មែនជាប្រទេសក្រីក្រទៀតទេទាំងធនធាននិងបទពិសោធន៍ និងជាពិសេសជាប្រទេសមានសក្តានុពល ជាងគេក្នុងតំបន់ទាក់ទងទៅនឹងការស្វែងរកសន្តិភាពនិងការបង្រួបបង្រួមជាតិ ព្រមទាំងមានសមិទ្ធផលធំៗដូចជាការកាត់សេចក្តីដោយជោគជ័យនៃរបបខ្មែរក្រហម។ ហេតុដូចនេះ កម្ពុជាដែលមានអំណាចទន់ (Soft Power) ក្នុងដៃ គប្បីមានមហិច្ឆតា និងគួរដើរ តួនាទីឱ្យកាន់តែសកម្មនិងនាំមុខ ដើម្បីចែករំលែក បទពិសោធន៍និងសមិទ្ធផល ទាំងអស់របស់ខ្លួនទៅលើឆាកតំបន់និងអន្តរជាតិ។

ចុងបញ្ចប់ លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានលើកជាសំណូមពរចំនួន២ចំណុចដល់រាជរដ្ឋាភិបាលសម្រាប់ធ្វើការពិចារណា រួមមានៈទី១-គួរពិនិត្យលទ្ធភាពឱ្យមានកិច្ចសហការគ្នាឬលំហរ (Open Space) នៃការចូលរួមសកម្មភាពឡើងវិញរបស់សង្គមស៊ីវិល និង សកម្មជនសិទ្ធិមនុស្សប្រកបដោយ លក្ខណៈបរិយាប័ន្ន (Inclusiveness) និងទី២-គួរជំរុញសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។

ឯកឧត្តម កែវ រ៉េមី បានសន្យាពាំនាំសំណូមពរទាំងពីរខាងលើដល់ប្រមុខរាជរដ្ឋាភិបាល និងក៏បានជូនពរ លោកជំទាវឯកអគ្គរដ្ឋទូតមានសុខភាពល្អ និងទៅបំពេញការងារថ្មីជាឯកអគ្គរដ្ឋទូតនៅប្រទេសស្រីលង្ការ ឱ្យទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង