**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យមានការអភិវឌ្ឍសហគមន៍ ទេសចរណ៍វប្បធម៌ធម្មជាតិ ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ

ភ្នំពេញ៖ មួយជំហានបន្ទាប់ទៀត ឆ្ពោះទៅការអភិរក្សធនធានធម្មជាតិ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញ ឲ្យមានការអភិវឌ្ឍទេសចរណ៍ វប្បធម៌ធម្មជាតិនៅភ្នំទេវ ដែលឋិតក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ។

រូបចម្លាក់បែបសិល្បៈវប្បធម៌ល្អវិចិត្រ ដែលបានដាប់ឆ្លាក់ជាប់នឹងផ្ទាំងថ្មនៅលើភ្នំទេវ ដែលជាទីសក្ការបូជា របស់ភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ ត្រូវបានឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានមើលឃើញអំពីតម្លៃសិល្បៈជាតិ និងចង់ប្រែក្លាយតំបន់នេះឱ្យទៅជាទេសចរណ៍វប្បធម៌ធម្មជាតិមួយនៅក្នុងតំបន់។

ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា ទេសចរណ៍វប្បធម៌ធម្មជាតិ គឺជាគោលដៅបន្ទាប់ ដែលនឹងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍បន្ថែមលើសពីប្រាក់ចំណូល ដែលបានមកពីការអភិរក្សធនធានធម្មជាតិ ក្នុងជំហានទី១ គឺមានការដាំដុះ ថែរក្សាការពារ និងអភិរក្សគ្រប់គ្រងធនធានធម្មជាតិ ធ្វើយ៉ាងណា ឲ្យរក្សាបានគម្របព្រៃឈើជាង ៦០% ដើម្បីកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ ដែលជាកត្តានាំឲ្យមានការប្រែប្រួលអាកាសធាតុ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន យល់ឃើញថា កាលណាប្រជាសហគមន៍ទទួលបានប្រាក់ចំណូលច្រើន មានជីវភាពល្អប្រសើរ ដែលទទួលចំណូលបានមកពីទេសចរណ៍វប្បធម៌ធម្មជាតិ នោះពួកគាត់នឹងមិនចូលព្រៃកាប់ឈើ និងបាញ់សត្វព្រៃទៀតនោះទេ ហើយគម្រប់ព្រៃឈើក៏ក្រាស់ជាងមុន ជាពិសេសសហគមន៍នឹងទទួលបានជោគជ័យ ក្លាយជាសហគមន៍អព្យាក្រឹតកាបូន។ ដូចនេះការគ្រប់គ្រងធនធានធម្មជាតិមានប្រសិទ្ធភាពទ្វេដង។

គួរបញ្ជាក់ថា ឯកឧត្តម អ៊ាង សុផល្លែត បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងមានការចូលរួមពីអាជ្ញាធរខេត្តកំពង់ស្ពឺ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចុះពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង