**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»

អភិបាលរាជធានីភ្នំពេញ៖ មហាវិថីសំរោង នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមដ៏សំខាន់ នៅភាគខាងជើងរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា មហាវិថីសំរោង នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមដ៏សំខាន់ នៅភាគខាងជើងរាជធានីភ្នំពេញ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាម បុរីភូមិសំរោង ដែលបានជួយសម្រួលដល់ចរាចរណ៍ មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។

ការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង ក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មហាវិថីសំរោង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលមានប្រវែង ៥,២គីឡូម៉ែត្រ ទទឹង ៣០ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ជូន បងប្អូនប្រជា ពលរដ្ឋ នៅ ភាគខាងជើង រាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាំឱ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស ដែលបានធ្វើ ឱ្យ អ្នកវិនិយោគទុនជឿទុកចិត្ត ជាពិសេសកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងវិស័យ ឯកជន និងរដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើនឡើង។

ឯកឧត្ដមបានបន្ដថា វិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្ថាបនាផ្លូវនេះឡើង ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់បានយូរអង្វែង ហើយផ្លូវនេះក៏ជាសសៃឈាមដ៏សំខាន់នៅភាគខាងជើងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា មហាវិថីសំរោង ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានប្រវែង ៥,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ មកកាន់ផ្លូវ១៣០ ត្រង់ផ្លូវទំនប់កប់ស្រូវដែលជាផ្លូវក្រវាត់ក្រុងទី៣ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ សម្រាប់ប្រជាជននៅតំបន់ព្រែកព្នៅទៅកាន់គ្រប់បណ្តាខេត្តទាំងអស់ក្នុង ព្រះរាជាណាចក្រ កម្ពុជា ពិសេសភ្ជាប់ទៅផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុផងដែរ។

មហាវិថីសំរោង បានចាប់ផ្តើមសាងសង់ឡើង កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២២ និងបានបញ្ចប់ការដ្ឋាន កាល ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ មានប្រវែងសរុប ៥,២០០ម៉ែត្រ ទទឹងផ្លូវ ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុងអាមេ ៣ស្រទាប់ កម្រាស់សរុប ៨,២តឹក ដែលមានគន្លងឡានម៉ូតូ ៩ម៉ែត្រ សួនកណ្ដាល ២ម៉ែត្រ ផ្លូវថ្មើរជើង ៥ម៉ែត្រ។ មានប្រព័ន្ធលូ២ សម្រាប់រំដោះទឹក ភ្លៀង និងទឹកកខ្វក់ប្រវែង ២០,៤១២ម៉ែត្រ មុខកាត់លូរំដោះទឹកភ្លៀងទំហំ ១ម៉ែត្រ មុខកាត់លូរំដោះទឹកកខ្វក់ទំហំ ១ម៉ែត្រ មានបង្គោលភ្លើងប្រភេទសូឡាអមជុំវិញផ្លូវចំនួន ៣៧៧ដើម និងដាំដើមឈើសរុប អមសងខាងផ្លូវ និងនៅក្នុងសួនកណ្តាលផ្លូវចំនួន ១,៣៦៤ដើម ៕

អត្ថបទដែលជាប់ទាក់ទង