**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម រស់ វណ្ណា និងឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីអំពីវឌ្ឍនភាពការងារ និងផ្ដល់កិច្ចសហការក្នុងការជួយពន្លឿនដោះស្រាយផលប៉ះពាល់គម្រោងជីកស្ដារប្រឡាយកំពង់សីម៉ា ក្រុងបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសធារណការ និងដឹកជញ្ជូន និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីអំពីវឌ្ឍនភាពការងារ និងផ្ដល់កិច្ចសហការក្នុងការជួយពន្លឿនដោះស្រាយផលប៉ះពាល់គម្រោងជីកស្ដារប្រឡាយកំពង់សីម៉ា ក្រុងបាត់ដំបង។

ក្រុងបាត់ដំបងបានទទួលគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនលើគម្រោងស្ដារប្រឡាយមេកំពង់សីមា ប្រវែង ៥,០០០ម៉ែត្រ និងស្ថាបនាលូប្រអប់កម្ពស់២ម៉ែត្រ ទទឹង២ម៉ែត្រ ចំនួន១៥កន្លែង សម្រាប់ធ្វើការរំដោះទឹកលិចក្រុងបាត់ដំបង ប៉ែកខាងលិចស្ទឹង ដែលប្រឡាយមេ១ខ្សែនេះឆ្លងកាត់សង្កាត់ចំនួន៦គឺ សង្កាត់ទួលតាឯក សង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់អូរម៉ាល់ សង្កាត់វត្តគរ និងសង្កាត់អូរចារ។ ក្នុងដំណាក់កាលនៃការអនុវត្តគម្រោងស្ដារប្រឡាយមេរំដោះទឹកលិចនេះ ក៏កំពុងជួបប្រឈមនឹងបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាសំណង់របស់ប្រជាពលរដ្ឋដែលកំពុងរំលោភលើដីចំណី ពិសេសដីចំណីប្រឡាយដោយប្រជាពលរដ្ឋមួយចំនួនបានធ្វើសំណង់ផ្ទះពីលើប្រឡាយ និងមួយចំនួនចាក់ដីបំពេញបិទប្រឡាយតែម្ដង ដែលក្រុមការងារទាមទារឱ្យមានការរុះរើចំពោះសំណង់ដែលមិនមានរបៀបរៀបរយ សំណង់លើខ្នងប្រឡាយ និងសំណូមពរឱ្យប្រជាពលរដ្ឋធ្វើស្ពាន ឬដាក់លូទៅតាមទំហំ និងលំហូរ តាមបច្ចេកទេសរបស់ក្រុមការងារ។

ឯកឧត្តម សុខ លូ អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង និងចៅសង្កាត់ដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ចំពោះប្រជាពលរដ្ឋណាដែលគាត់បានសាងសង់សំណង់លើខ្នងប្រឡាយ ឬរំលោភលើចំណីប្រឡាយទាំងនោះ និងត្រូវធ្វើការរុះរើជាបន្ទាន់ដើម្បីពន្លឿនដល់ការស្ដារប្រឡាយកំពង់ស៊ីមាឱ្យភាពមានភាពរលូន។

ឯកឧត្តមបានបន្តទៀតថា អាជ្ញាធរមូលដ្ឋានទាំងអស់មិនត្រូវបណ្ដែតបណ្ដោយឱ្យមានការសាងសង់សំណង់អាណាធិបតេយ្យ ឬសំណង់គ្មានរបៀបរៀបរយដែលរំលោភលើដីចំណីផ្លូវ ឬរំលោភលើដីចំណីប្រឡាយណាមួយឡើយ បើសិនឃើញមានការសាងសង់ណាមួយត្រូវធ្វើការដោះស្រាយរុះរើ ឬបញ្ឈប់ភ្លាមៗជាបន្ទាន់ មិនត្រូវបណ្ដែតបណ្ដោយឱ្យទុកយូរទេ បើមិនដូច្នេះទេ នឹងបង្កឱ្យមានការរំលោភលើដីចំណីផ្លូវ ចំណីប្រឡាយ និងសំណង់អាណាធិបតេយ្យកាន់តែច្រើនឡើងៗ ពិបាកក្នុងការដោះស្រាយ និងត្រូវធ្វើការដោះស្រាយ ឬរុះរើឱ្យមានភាពស្មើភាពគ្នា មិនត្រូវមានការលំអៀងណាមួយឡើយ ៕

អត្ថបទដែលជាប់ទាក់ទង