**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បំភ្លឺឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ KaKa Film និង ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Vanilla វ៉ាន់នីឡា

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ KaKa Film ដែលបានបង្ហោះវីដេអូសម្ភាស ភ្ជាប់ជាមួយខ្លឹមសារមានចំណងជើងថា ប្អូនស្រីគាត់ត្រូវគេរំ..លោភម្តង 2នាក់ ហើយគំរាម ថាសម្លា-ប់ និង ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Vanilla វ៉ាន់នីឡា ដែលបានយកទៅបង្ហោះបន្ត ភ្ជាប់ជាមួយខ្លឹមសារមានចំណង ជើងថា ប្អូនស្រីត្រូវបានគេចាប់រំ.លោភរហូតដល់ទៅពីរនាក់ ឥលូវគាត់មានផ្ទៃពោះប្រាំពីរខែ ពួកគាត់ស្គាល់មុខស្គាល់ទាំងឈ្មោះពួកនោះប៉ុន្តែធ្វើអីគេអត់បាននាងខ្ញុំសូមស្នើរដល់សមត្ថកិច្ចមេត្តាជួយរកយុត្តិធម៌ជូនគាត់ផង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖

+ករណី៖ រំ.លោភ.សេព.សន្ថវៈ
-កើតហេតុថ្ងៃទីមិនចាំ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង១៥ និង០០នាទី (ទទួលបណ្តឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣)។
-ចំណុចកើតហេតុ៖ គុម្ពោតព្រៃ ស្ថិតនៅភូមបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
+ជនរងគ្រោះចំនួន ០១នាក់ស្រី
-ឈ្មោះ ស.ខ ម.ន.រ ហៅស្រីចិន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (មានផ្ទៃពោះចំនួន០៦ខែ)។
+ជនសង្សយ័ចំនួន ០២នាក់ប្រុស
១-ឈ្មោះ ខន ខេន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តណ្តាល (គេចខ្លួន)។
២-ឈ្មោះ រ៉ែម សុផល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។
+បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានគេចខ្លួនចេញពីមូលដ្ឋាន។
+វត្ថុតាងចាប់យក៖ គ្មាន។
+ផលប៉ះពាល៖ ជនរងគ្រោះត្រូវបានជនសង្ស័យរំ-លោ-ភបានសម្រេច ហើយមានផ្ទៃពោះចំនួន ០៦ខែ។
+សភាពរឿងហេតុ
-ឆ្លងតាមការបំភ្លឺជនរងគ្រោះបានបំភ្លឺថា៖ កាលពីថ្ងៃមិនចាំក្នុងអំឡុងខែមករា ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង ១៥:០០នាទី ខ្លួនបានដើរមករកបេះផ្លែទ្រលឹងទឹងនៅក្នុងចំការមួយដែលឪពុកម្តាយធ្លាប់មើលឲ្យគេពីមុនមក។

-នៅពេលខ្លួនកំពុងតែបេះផ្លែទ្រលឹងទឹងនោះ ស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើ ដើរចូលទៅដល់ហើយចាប់ ដៃជនរងគ្រោះអូសចេញពីចំការ រហូតទៅដល់កន្លែងកើតហេតុ ហើយបានធ្វើសកម្មភាពចាប់សម្រាតខោអាវ របស់ជនរងគ្រោះចេញអស់ ពេលនោះជនសង្ស័យឈ្មោះ រ៉ែម សុផល បានចាប់រំ.លោភ.ជនរងគ្រោះរហូតបាន សម្រេចម្ដង បន្ទាប់មកទើបជន.ស.ង្ស័យឈ្មោះ ខន ខេន បានរំ.លោភទៅលើជនរងគ្រោះរហូតដល់បានសម្រេចដូចគ្នា។

បន្ទាប់ពីជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពរំ-លោភជនរងគ្រោះបានសម្រេចហើយក៏បាននិយាយគំរាមថាបើហ៊ាននិយាយរឿងនេះប្រាប់គេឲ្យដឹង នោះនិងសម្លា-ប់ចោល ហើយក៏នាំគ្នាគេចខ្លួនអស់បាត់ទៅ ចំណែក ជនរងគ្រោះ ដោយមានការភ័យខ្លាច ទើបលាក់រឿងនេះមិនឲ្យគេដឹងរហូតមក។

+រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង១០ព្រឹក ឈ្មោះ ហេង ហាន ត្រូវជាម្តាយមីង របស់ ជនរងគ្រោះ បានសង្ស័យថាជនរងគ្រោះមានផ្ទៃពោះ ក៏ទិញឧបករណ៍ធ្វើតេស្តទឹកនោម ទើបដឹងថាជនរងគ្រោះ មានផ្ទៃពោះ។ ហើយបានដឹកជនរងគ្រោះទៅឆ្លុះអេកូនៅពេទ្យឯកជនភូមិគីរីថ្មី ឃុំសំរោងលើ លទ្ធផលមានផ្ទៃ ពោះរយៈពេល២៣សប្តាហ៍ និង ៦ថ្ងៃ បន្ទាប់ពីទទួលបានព័ត៌មានដូចនោះហើយក៏ត្រឡប់ទៅផ្ទះវិញ។ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ទើបក្រុមគ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលសំរោងលើ។

-ក្រោយពីសមត្ថកិច្ចប៉ស្ដិ៍ទទួលបានព័ត៌មានភ្លាម បានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុ ទទួលពាក្យបណ្ដឹង និងធ្វើការស៊ើបអង្កេត ស្រាវជ្រាវតាមនីតិវិធី ។
-ក្រោយពីធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កសាងសំណុំរឿងចប់សព្វគ្រប់ហើយ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចផ្នែកជំនាញស្រុក បានបញ្ជូនសំណុំរឿង ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី។

បញ្ជាក់ៈ ការចុះមកសម្ភាសជាមួយគ្រួសារជនរងគ្រោះខាងលើ ពុំបានទំនាក់ទំនង ឬសហការជាមួយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងផ្នែកជំនាញស្រុកអង្គស្នួលនោះទេ។

ដោយមើលឃើញពីជីវភាពខ្វះខាត និងជួបទុក្ខលំបាក របស់ក្រុមគ្រួសារជនរងគ្រោះ និងដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥:៣០នាទី លោកស្រីអនុសេនីយ៍ទោ មឿន ផល្លីន អធិការរងទទួលផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ តំណាងលោកវរសេនីយ៍ឯក មាន សំណាង អធិការ នគបាលស្រុកអង្គស្នួល ដឹកនាំក្រុមការងារផ្នែកជំនាញស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ បានចុះសួរសុខទុក្ខគ្រួសារជនរងគ្រោះ និងបានឧបត្ថម្ភ ថវិកា សម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីជួយសម្រួលជីវភាព៖
-ថវិកាចំនួន ៣០០,០០០រៀល
-អង្ករ២បាវ = ៥០kg

-ទឹកបរិសុទ្ធចំនួន ២យួរ
-ទឹកត្រី ២យួរ
-ទឹកស៊ីអុីវ ២យួរ
-ត្រីខ ២យួរ
-មី ៣កេស។

លុះដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣វេលា ម៉ោង ០៩:៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងលើ ដឹកនាំដោយលោកមេឃុំ បាននាំយកជណ្តើរដែកដែលជាអំណោយរបស់លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល និងអំណោយលោក ហែម ហង្ស អនុប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុកអង្គស្នួល អង្ក១បាវទម្ងន់៥០Kg ទឹកត្រី៦យួរ លោក ហ៊ុនសុន មេឃុំសំរោងលើ ថវិកា១៥ម៉ឺនរៀល ប្រគល់ជូនបន្ថែមទៀត៕

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង