**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឧត្តមសេនីយ៍ឯក ចាប ភក្តី អញ្ជើញបិទវគ្គលំហាត់ ការសង្គ្រោះគ្រោះមហន្តរាយលើផ្ទៃទឹក និងតំបន់ព្រៃភ្នំឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានសង្គ្រាមពិសេសភូមិន្ទថៃ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជាការបញញជាការដ្ឋានទ័ពិសេសអមដំណើរដោយនាយទាហាន នាយទាហានរងជាច្រើនរូបទៀត នាថ្ងៃទី១៦ ដល់ថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ ចូលរួមលោតឆត្រមិត្តភាព និងពិធីបិទវគ្គលំហាត់រួមគ្នា «ការសង្គ្រោះគ្រោះមហន្តរាយ»(លើផ្ទៃទឹក និងតំបន់ព្រៃភ្នំ) ឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានសង្គ្រាមពិសេស នៃកងទ័ពភូមិន្ទថៃ និងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយុទ្ធវិធីកងទ័ពជើងគោកភូមិន្ទថៃ ខេត្តលុបប៊ូរី នៃព្រះរាជាណាចក្រថៃ។

វរសេនីយ៍ឯក ចោម ថារស់ នាយសេនាធិការរងបញ្ជាការដ្ឋានទ័ពពិសេស និងជាប្រធានគ្រប់គ្រងកម្លាំងកងប្រតិបត្តិ ការរុករកសង្រ្គោះគ្រោះមហន្តរាយលេខ៩១១ចំនួន ៣២នាក់បានចេញដំណើរមកចូលរួមធ្វើលំហាត់រួមគ្នាជាមួយកម្លាំង បញ្ជាការដ្ឋាន សង្គ្រាមពិសេស នៃកងទ័ពភូមិន្ទថៃតាំងពីថ្ងៃ០៦ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ត្រូវបានបែងចែកហ្វឹកហាត់ជា ០២ក្រុម.ក្រុមទី ១ក្រុមផ្ទៃទឹក ហ្វឹកហាត់អនុវត្តហែលទឹកចម្ងាយ១០០០ម ឯកសណ្ឋានប្រយុទ្ធ លក្ខណ:ជាក្រុម បំពាក់ជើងទា វ៉ែនតាមុជទឹក និងអាវBCD, អនុវត្តរបៀបលោតចេញពីឧត្ថម្ភាគចក្រដោយពាក់ជើងទា វ៉ែនតាមុជទឹក និងអាវBCD និងជួយជនរងគ្រោះនៅ ទីទួលដែលទូកចូលមិនដល់ អនុវត្តលោតចេញពីឧត្ថម្ភាគចក្រចូលក្នុងទឹកកម្ពស់ ៣ម ទៅ៥ម (បំពាក់ជើងទា) និងអនុវត្ត ទម្លាក់ទូកពីឧត្ថម្ភាគចក្រ រួចលោតទម្លាក់ខ្លួនតាមក្រោយ ហែលទៅរកទូក។ក្រុមទី២ ក្រុមឡើងភ្នំ អនុវត្តរៀនរបៀបចងខ្សែ របៀប ចុះខ្សែពួរពីលើភ្នំ របៀបចងខ្សែ និងវិធីប្រើប្រាស់ហ្វ្រង់ការចុះជួយសង្គ្រោះជនរងគ្រោះ អនុវត្តចុះខ្សែផាសស្រូប (ខ្សែពួរធំ) ពីឧត្ថម្ភាគចក្រកម្ពស់ ១០-១៥ម, អនុវត្តចុះខ្សែរីភ្លីង ពីឧត្ថម្ភាគចក្រកម្ពស់ ១៨ម ទៅជួយជនរងគ្រោះដោយប្រើហ្វ្រង់ការ (ដាក់លើ ឧត្ថម្ភាគចក្រ និងយកជនរងគ្រោះចេញពីឧត្ថម្ភាគចក្រ។

សូមបញ្ជាក់ថា ការធ្វើលំហាត់រួមគ្នានេះត្រូវបានបញ្ចប់នៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៣និងមានកម្មវិធីលោតឆត្រមិត្តផងដែររវាងក្រុមលោតឆត្របញ្ជាការដ្ឋានទ័ពពោសេសកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយក្រុមលោតឆត្របញ្ជាការដ្ឋានសង្គ្រាមពិសេស នៃកងទ័ពភូមិន្ទថៃ និងធ្វើពិធីបំពាក់ស្លាកសញ្ញាឆត្រ និងប្រគល់វិញ្ញាបនបត្រ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ណាត់ថាវុធ ណាខានណាខន មេបញ្ជាការ បញ្ជាការដ្ឋានសង្គ្រាមពិសេស កងទ័ពភូមិន្ទថៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង