**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មន្ត្រីរុស្ស៊ី ថាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់នៅកណ្តាលទីក្រុងមូស្គូ

បរទេស៖ មន្ត្រីរបស់រុស្សីបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនមួយគ្រឿង បានបុកចូលអគារមួយនៅកណ្តាលទីក្រុងមូស្គូ បន្ទាប់ពីប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ ដោយរំខានដល់ចរាចរណ៍ផ្លូវអាកាសនៅគ្រប់អាកាសយានដ្ឋានស៊ីវិលនៃរដ្ឋធានីរុស្ស៊ី។

សាក្សីរ៉យទ័រម្នាក់ដែលស្ថិតនៅក្នុងតំបន់នោះនៅព្រឹកព្រលឹមថ្ងៃសុក្របានពណ៌នាថាបានឮ ការផ្ទុះដ៏ខ្លាំងក្លាមួយ។ រូបភាពរបស់ Reuters បានបង្ហាញកម្មករ និងបុគ្គលិកសង្គ្រោះបន្ទាន់កំពុងពិនិត្យមើលដំបូលដែលខូចនៃអគារដែលមិនមែនជាលំនៅដ្ឋាន។

ក្រសួងការពារជាតិរុស្ស៊ី និងអភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានឲ្យដឹងថា មិនមានអ្នករងរបួសទេ បន្ទាប់ពីប្រព័ន្ធការពារដែនអាកាសបានបំផ្លាញយន្តហោះគ្មានមនុស្សបើក ដែលបន្ទាប់មកបានធ្លាក់លើអគារមិនមែនលំនៅឋាននៃមជ្ឈមណ្ឌលពិព័រណ៍ក្នុងទីក្រុងមូស្គូ។

មជ្ឈមណ្ឌលពិព័រណ៍គឺជាការរីករាលដាលដ៏ធំនៃសាលតាំងពិពណ៌ និងសាលពហុបំណង ដែលមានចម្ងាយតិចជាង ៥ គីឡូម៉ែត្រ (៣.១ ម៉ាយ) ពីវិមានក្រឹមឡាំង។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា នៅម៉ោងប្រហែល ៤ ទៀបភ្លឺ ម៉ោងនៅទីក្រុងមូស្គូ របប Kyiv បានបើកការវាយប្រហារភេរវករមួយទៀត ដោយប្រើយានជំនិះគ្មានមនុស្សបើកលើវត្ថុដែលមានទីតាំងនៅទីក្រុងមូស្គូ និងតំបន់មូស្គូ។

មិនមានការអត្ថាធិប្បាយភ្លាមៗពីទីក្រុង Kyiv ទេ។

ចរាចរណ៍ផ្លូវអាកាសត្រូវបានផ្អាកមួយរយៈខ្លីនៅឯអាកាសយានដ្ឋានធំៗចំនួនបួននៅជុំវិញរដ្ឋធានីគឺ Vnukovo, Domodedovo, Sheremetyevo និង Zhukovsky ទោះបីជាក្រោយមកពួកគេបានបើកឡើងវិញក៏ដោយ។

ទីភ្នាក់ងារដឹកជញ្ជូនតាមផ្លូវអាកាសរបស់រុស្ស៊ីបានឲ្យដឹងថា ជើងហោះហើរចំនួនប្រាំពីរត្រូវបានប្តូរទិសទៅកាន់អាកាសយានដ្ឋានជំនួស។

ការវាយប្រហារតាមអាកាសដោយយន្តហោះគ្មានមនុស្សបើកចូលជ្រៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងចាប់តាំងពី Drone ត្រូវបានបំផ្លាញពីលើវិមានក្រឹមឡាំងកាលពីដើមខែឧសភា។ តំបន់ជនស៊ីវិលនៃរដ្ឋធានីត្រូវបានវាយប្រហារនៅពេលក្រោយក្នុងខែឧសភា ហើយសង្កាត់ពាណិជ្ជកម្មនៅទីក្រុងមូស្គូត្រូវបានគេកំណត់គោលដៅពីរដងក្នុងរយៈពេលបីថ្ងៃក្នុងខែនេះ។

អ៊ុយក្រែន និងរុស្ស៊ីបដិសេធមិនកំណត់គោលដៅជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងសង្រ្គាមជិត ១៨ ខែ។

ជាធម្មតា អ៊ុយក្រែនមិនធ្វើអត្ថាធិប្បាយថានរណាជាអ្នកនៅពីក្រោយការវាយប្រហារលើទឹកដីរុស្ស៊ីទេ បើទោះបីជាក្រុមមន្ត្រីបានបង្ហាញការពេញចិត្តជាសាធារណៈលើពួកគេក៏ដោយ។

កាសែត New York Times បានរាយការណ៍កាលពីខែឧសភាថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកជឿថា ចារកម្មអ៊ុយក្រែន ឬចារកម្មយោធានៅពីក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើវិមានក្រឹមឡាំង។

រុស្ស៊ីបានលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលបង្កឱ្យមានសង្រ្គាមដែលបានសាបព្រោះការបំផ្លិចបំផ្លាញនៅទូទាំងភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដែលបានសម្លាប់ ឬរងរបួសរាប់សែននាក់ និងបង្កឱ្យមានការបែកបាក់ដ៏ធំបំផុតនៅក្នុងទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២។

ប្រភព៖។ The Guardian

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

អត្ថបទដែលជាប់ទាក់ទង