**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»

ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការ និងហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន នៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការ និងហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន នៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ រួមនឹងសប្បុរសជននានា ដោយបានចំណាយទឹកប្រាក់សរុបចំនួន ២២,១៧៥ដុល្លារ។

កម្មវិធីសម្ពោធខាងលើ មានការចូលរួមពី លោក ងួន ប៊ុនណ្ណាន អភិបាលស្រុកអូររាំងឪ លោក លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការ អធិការរង ក្រុង-ស្រុក ទាំង០៧ នាយ-នាយរងផ្នែកជំនាញ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងស្រុកអូររាំងឪ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំមៀន កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ មួយចំនួនផងដែរ។

អគារធ្វើការប៉ុស្តិ៍នគបាលរដ្ឋបាលនេះ មានទំហំប្រមាណ ១១ម៉ែត្រ គុណ ០៨ម៉ែត្រ (០៤បន្ទប់) ផ្ទះបាយ ០១ បន្ទប់ទឹកចំនួន ០១បន្ទប់។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសម្តេចក្រឡាហោម ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត និងបងប្អូនសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ ជាថវិកា និង សម្ភារៈ កសាងប៉ុស្តិ៍រដ្ឋបាលនេះ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍ ផ្តាំផ្ញើដល់លោកអធិការ លោកនាយប៉ុស្តិ៍រដ្ឋបាល បន្តយកចិត្តទុកដាក់ ក្នុងការបំរើសេវាកម្មសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងថែរក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបញ្ហាក្មេងទំនើង គ្រឿងញៀន ។ល។ ឲ្យបានកាន់តែល្អប្រសើរ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ផែនការទិសដៅចំនួន ៧ចំណុចធំៗ ដើម្បីឲ្យមន្ត្រីនគរបាលចំណុះ អធិការនគរបាលស្រុកអូររាំងឪ ពិសេសលោកនាយប៉ុស្តិ៍រដ្ឋបាល ដែលចូលរួម តក់ត្រាយកទៅអនុវត្ត ដើម្បីឲ្យតំបន់ភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង ទទួលបានសុខសុវត្ថិភាពកាន់តែល្អប្រសើរ និងបងប្អូនប្រជាពលរដ្ឋចូលរួមសហការកាន់តែច្រើនឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង