**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

គណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាល បើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី៣

ភ្នំពេញ៖ គណៈឃោសនា​អប់រំគណៈកម្មា​ធិ​ការ​កណ្តាល​ នាព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ បានបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី៣ ក្រោម​អធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិក​គណៈអចិន្រ្តៃយ៍​នៃគណៈកម្មាធិការកណ្តាល។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមជាប្រធាន អនុប្រធានគណៈជុំវិញគណៈកម្មាធិការកណ្តាល ដោយមានសិក្ខាកាមចូលរួម ចំនួន ១២៥នាក់ សុទ្ធ​សឹង​ជាមន្ត្រី​របស់​គណបក្ស​ម​ក​ពីក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង សុ្រក ខណ្ឌ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាន​សម្តែង​​នូវសេចក្តីសោមនស្ស​រីករាយក្រៃលែង ដោយបាន​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី៣។

ឯកឧត្តម​បណ្ឌិតសភាចារ្យ ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ និងជូនពរពីសំណាក់​សម្តេច​ប្រធាន​គណបក្ស សម្តេចប្រធានកិត្តិយសគណកប្ស និងថ្នាក់ដឹកនាំគណបក្ស ជូនចំពោះសិក្ខាកាម ក៏ដូចមន្ត្រីបម្រើការងារក្នុងវគ្គនេះ ប្រកបដោយ​សេចក្តី​នឹក​រឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មាន​ប្រសាសន៍​ថា វគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ត្រូវបានរៀបចំ​ឡើង ដើម្បីផ្តល់ឱកាសឲ្យមន្រ្តីដែលបានឆ្លងវគ្គកម្រិត១ រួចហើយ បាន​លើក​កម្ពស់​ការ​យល់ដឹងរបស់ខ្លួនមួយកម្រិតថែមទៀត។ ការងារកសាង និង​ពង្រឹង​​ជួរមន្រ្តីគណបក្ស ជាការងារដ៏មានសារៈសំខាន់មួយដែល​គណបក្សតែង​តែ​យក​ចិត្តទុកដាក់តាំងពីដើមរៀងមក ជាពិសេសសម្រាប់បរិបទថ្មី ការ​ងារ​នេះ​កា​ន់តែមានសារៈសំខាន់ ដើម្បីធានាជោគជ័យរបស់គណបក្សទាំង​ក្នុង​ពេល​បច្ចុប្បន្ន ក៏ដូចទៅអនាគត។

ដូច្នេះការអប់រំនយោបាយដល់មន្រ្តីគណបក្ស ត្រូវតែប្រកាន់ខ្ជាប់នូវចរិតគណបក្ស ចរិតវិទ្យាសាស្រ្ត ចរិតឯកភាពរវាងទ្រឹស្តី និង​ភាពជាក់ស្តែង និងចរិតតស៊ូថែមទៀត ទើបការងារនេះទទួលបានលទ្ធផល​ឆ្លើយ​តប​នឹងសំណូមពរនៃការអប់រំនយោបាយដល់មន្រ្តីគណបក្ស ជាពិសេស​មន្រ្តី​បន្តវេន។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តទៀតថា ថ្វីវគ្គអប់រំ​នយោបាយ​​​នៅពេលនេះ មានរយៈពខ្លី ប៉ុន្តែជាឱកាស​មួយ​ដ៏មាន​តម្លៃ​សម្រាប់​សិក្ខាកាម​​គ្រប់ៗ​រូបបានរៀនសូត្រលើកកម្ពស់ការយល់ដឹង អំពីបញ្ហាសំខាន់ៗ​ចាំ​បាច់​មួយចំនួនសម្រាប់ធ្វើជាមូលដ្ឋាននៃការត្រិះរិះពិចារណា ការអនុវត្ត និង​ការ​ផ្សព្វផ្សាយអប់រំបន្តដល់សមាជិកគណបក្ស និងប្រជាជន។ ព្រម​ជា​មួយ​នេះ​ វគ្គអប់រំនយោបាយក៏ជាឱកាសដែលមន្រ្តីយើងមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត បានស្គាល់គ្នា បានផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍ពីគ្នា​ទៅ​វិញ​ទៅមក ព្រមទាំងរឹតចំណងសាមគ្គីភាពផ្ទៃក្នុង​គណបក្ស​ឲ្យ​កាន់​តែ​រឹង​មាំ​ឡើង​ថែម​ទៀត។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៣ កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបណ្ឌិត បានលើកឡើងថា ជាការបោះឆ្នោត​មួយ​ដែលបានប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ឆ្លងតាមលទ្ធផលនៃការបោះឆ្នោតនេះ បានបញ្ជាក់ថា ប្រជាជន​ដ៏​ច្រើនលើសលុបនៅតែគាំទ្រការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា​ គាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​គាំទ្រ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត អ្នកបន្តវេនដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង