**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំគណប្រតិភូអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធាន គណ:កម្មាធិការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ បានចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គ ភាពជុំវិញខេត្ត។

ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើអត្ថាធិប្បាយគម្រោងស្ថាបនាស្ថានីយប្រព្រឹត្តកម្មទី៣ រាជរដ្ឋាភិបាលបានរៀបចំសាង សង់ហេដ្ឋារចនា សម្ព័ន្ធផ្លូវក្នុងក្រុងព្រះសីហនុចំនួនៈ ៣៧ខ្សែ ការស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន០២ កន្លងមកហើយ មុនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងព្រះសីហនុ ដែលមានបញ្ហាប្រឈមជា ច្រើនដូចជា បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ តម្រូវឱ្យគណ:កម្មាធិការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កសាងនូវទីតាំងម៉ាស៊ីនបូមទឹកកខ្វក់ចំនួន ៤ទីតាំង មានទីតាំងទី១ ដល់ ទី៤ ដោយធ្វើការបូមបណ្តាក់គ្នាឆ្ពោះទៅស្ថានីយ ១៦ហិចតា ចំណាយថវិកា ជាច្រើន ហើយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ យើងបានស្ថាបនាស្ថានីយប្រព្រិត្តកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្កកម្មទឹកកខ្វក់ ៥,២០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងស្ថានីយទី២ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ៧,២០០ម៉ែត្រគូបក្នុងមួយថ្ងៃ តាមរយស្ថានីយទី១ និងទី២ គ្របដណ្តប់ប្រមូលទឹកកខ្វក់ពីតំបន់ទី៣ និងតំបន់៤។

ឯកឧត្តម លី រស្មី បានបន្តថា នៅក្រុងព្រះសី ហនុ មានប្រព័ន្ធទឹកគ្របដណ្តប់លើផ្ទៃដីប្រមាណ ៨,០០០ហិចតា បែងចែកជា ៨តំបន់ ក្នុងនោះតំបន់ទី១ ដល់តំបន់ទី៨ ជាទីតាំងដែលមានស្ថានភាពទឹកកខ្វក់ច្រើនជាងគេ ហើយស្ថានីយទាំង៣ របស់យើង បានគ្របដណ្តប់ទៅលើតំបន់ទី ៣,៤,៥ និងទី៦ ដោយឡែកតំបន់ទី៣ និងទី៤ គឺត្រូវបានប្រមូលទឹកកខ្វក់ចូលស្ថានីយទី១ និងទី២ វាមានសមត្ថភាពស្រូបទាញទឹកកខ្វក់ពីតំបន់ទាំងពីរនេះ ចំណែកស្ថានីយទី៣ ទាញទឹកកខ្វក់ពីតំបន់៥ និង៦ ហើយតំបន់ទី៥ មានផ្ទៃដីប្រមាណជាង ១ពាន់ហិចតា និងតំបន់ទី៦ មានផ្ទៃដីជាង ១ពាន់ហិចតា ស្ថានីយទី៣នេះ ជាទីតាំងទំនាបជាងគេ ជាកន្លែងបញ្ចេញទឹកកខ្វក់ច្រើនជាងគេក្នុងក្រុងព្រះសីហនុ ហើយប្រព័ន្ធអូរទឹកសាបដែលហូរពីតំបន់ស្តេចមឹក និងមានប្រព័ន្ធប្រឡាយផ្សេងៗជាច្រើនមានដូចជា អូរ១,២,៣,៤,៥ ត្រូវបានហូរចាក់មកស្ថានីយទី៣ ការសាងសង់ស្ថានីយ ទី៣ ជាទីតាំងដែលមានភាពសមស្របជាងគេនៅក្នុងក្រុងព្រះសីហនុ ប្រមូលទឹកកខ្វក់ហូរចេញពីទីតាំងផ្សេងមកប្រមូលផ្តុំនៅទីតាំងស្ថានីយទី៣ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ២០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ តាមការសិក្សាស្រាវជ្រាវនៅក្រុងព្រះសីហនុត្រូវការស្ថានីយប្រព្រឹត្តកម្មមានសមត្ថភាពជារួមមានប្រមាណ ៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បច្ចុប្បន្ននេះស្ថានីយទី១ ទី២ និងទី៣ យើងអាចប្រព្រឹត្តកម្មទឹកកខ្វក់បានជាង ៣ម៉ឺនម៉ែត្រគូប គិតជាភាគរយ នៃប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ បាន៧២ភាគរយ នេះជាការព្យាករចាប់ពីពេល នេះរហូតដល់ឆ្នាំ២០៣០ បន្ទាប់ពីឆ្នាំ២០៣០ បរិមាណទឹកកខ្វក់មានច្រើនជាងនេះ អាស្រ័យលើបរិមាណប្រជាជន ការស្ថាបនាស្ថានីយទឹកកខ្វក់ជាជំហ៊ានមួយមានសារសំខាន់ក្នុងការប្រមូលវេចខ្ចប់ទឹកកខ្វក់ពីទីតាំងផ្សេងៗមកចូលស្ថានីយស្រប តាម លក្ខណៈបច្ចេកទេស។ ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះ យើងប្រើបច្ចេកវិទ្យាចុងក្រោយ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រព្រឹត្តកម្មទឹកកខ្វក់ វាមានផលប៉ះពាល់បរិស្ថានតិចតួច មិនមានឃ្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ ចំណេញពេលវេលា ចំណេញថាមពលអគ្គិសនី។

សូមរម្លឹកថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះះ មានអគារការិយាល័យមួយ(មេកានិក និងអគ្គិសនី) កម្ពស់ ៣ជាន់ មានបណ្តោយ៣០ ទទឹង ១០ម៉ែត្រ មានមន្ទីរពិសោធន៍ បន្ទប់ស្នាក់នៅរបស់បុគ្គលិកបច្ចេកទេស បន្ទប់ធ្វើបទបង្ហាញ មានអាងស្តុបទឹក ១៣ ជាអាងប្រព្រឹត្តកម្មទឹកកខ្វក់មកជាទឹកអាចប្រើប្រាស់បាន ៕

អត្ថបទដែលជាប់ទាក់ទង