**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង

ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញសម្ភោធដាក់ឲប្រើប្រាស់អគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកអូរជុំ

ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរីបាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារការិយាល័យច្រកចេញចូលតែមួយ និងនិងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកអូរជុំ។

លោក គៀង តុលា អភិបាលស្រុកអូរជុំ បានសម្តែងនូវការ សូមស្វាគមន៍ ប្រកបដោយសេចក្តីសោមនស្សរីករាយ ដែលទទួលបាននូវសមិទ្ធផលថ្មី មួយទៀត សំម្រាប់រដ្ឋបាលស្រុកអូរជុំ ក្នុងការបម្រើសេវារដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋប្រកប ដោយតម្លា ភាព និងរហ័សទាន់ចិត្តតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ។លោកអភិបាលស្រុកបន្តថា ការិយា
ល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកអូរជុំ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ដែលមានទំហំ២២០ម៉ែត្រការ៉េ។

ដោយមានមន្រ្តីជួរមុខ និងមន្រ្តីជួរក្រោយសម្រាប់ផ្តល់សេវាចំនួន១៣ វិស័យមានជាអាទិ៍៖វិស័យសុខាភិបាល, វិស័យទេសចរណ៍វិស័យសាធារណការ និងដឹកជញ្ជូន, វិស័យឧស្សាហកម្ម និងសិប្បកម្ម,វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យកសិកម្ម,វិស័យសុរិយោដី និងសំណង់, វិស័យអប់រំយុវជន និងកីឡា,វិស័យពាណិជ្ជកម្ម, វិស័យរ៉ែ និងថាមពល។

មានប្រសាសន៍ក្នងពិធីសម្ភោធដាក់ឲប្រើប្រាសអគារការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលស្រុកអូរជុំ នាឱកាសនេះឯកឧត្តម ញ៉ែម សំអឿន បានចាត់ទុកអគារច្រកចេញចូលតែមួយនេះជា សមិទ្ធផលថ្មីមួយទៀតរបស់ខេត្តរតនគិរី និយាយជារួម និងសម្រាប់ស្រុកអូរជុំ និយាយដោយឡែក ដើម្បីដាក់ឲ្យមន្ត្រីរាជការសាលា
ស្រុកអាចប្រើប្រាស់បាន និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងសាធារណ ជននានាមកទទួលសេវាផងដែរ។ ហើយតាមរយៈនេះអគារថ្មីដ៏ស្រស់ស្អាតនេះ វានឹងជួយរួមចំណែកក្នុងការផ្តល់ភាពងាយស្រួលដល់មន្ត្រីអាចធ្វើការបានពេញលេញទាំងរដូវប្រាំង និងរដូវវស្សា។

ឯកឧត្តមអភិបាលខេត្ត មានជំនឿយ៉ាងមុខមាំថា អគារថ្មីនេះ គឺពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់រដ្ឋបាល ស្រុក និងប្រជាពលរដ្ឋក្នុងស្រុកអូរជុំទាំងមូល ។ឯកឧត្តម បានស្នើអោយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់ការិយាល័យនៃរដ្ឋបាលស្រុកអូរជុំទាំងអស់យក
ចិត្តទុកដាក់ប្រើប្រាស់អគារ និងសម្ភារៈ បរិក្ខាដែលបានបំពាក់ជូនឲ្យបានត្រឹមត្រូវ ហើយត្រូវរួមគ្នាថែរក្សា សំអាត អនាម័យ ជួសជុល កែសម្រួល ឲ្យបានជាប់ជាប្រចាំដើម្បីអាចប្រើប្រាស់យូរអង្វែង លើសពីនេះ ត្រូវគិតគូរលៃលក លើកគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ រួមទាំងការតុបតែងលម្អទាំងក្នុង និងក្រៅបរិវេណអគារការិយាល័យស្រុកបន្ថែមទៀត ដើម្បីអាចបំពេញតម្រូវការចំពោះមុខ។

ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់រដ្ឋបាលស្រុកអូរជុំជាថវិកាចំនួន ២លាន២០មុឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង