**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឆ្នាំ២០២៣ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បានចុះបញ្ជីស្ថានីយបុរាណជិត ៦០០ស្ថានីយ

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣នេះ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បានចុះបញ្ជីស្ថានីយបុរាណជាច្រើន កន្លែង ដែលមានរហូតដល់ជិត៦០០ស្ថានីយ ខណៈដែលកាលពីឆ្នាំ២០១០ មានត្រឹមតែជាង២០០ស្ថានីយ ប៉ុណ្ណោះ ។

លោក ធឹម សំអុល អនុប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល បានឱ្យដឹងថា កិច្ចការងារ ចុះបញ្ជីស្ថានីយបុរាណដែលមន្ទីរចុះបានជិត៦០០ស្ថានីយនេះ គឺដោយមានកិច្ចសហការជាមួយនឹង មន្ទីរធម្មការសាសនា រួមទាំងមន្ទីរដែនដីនៅក្នុងខេត្តកណ្ដាល ដែលសុទ្ធសឹងជាមន្ទីរ ដែលមានការទំនាក់ ទំនង យ៉ាងជិតស្និទ្ធជាមួយនឹងមន្ទីរវប្បធម៌ក្នុងការសិក្សាស្រាវជ្រាវអំពីសំណង់បុរាណ ដើម្បីរួមគ្នាចុះបញ្ជីដី ជាប្រព័ន្ធ សម្រាប់ការអភិរក្សនិងការស្នាក់សិក្សាស្រាវជ្រាវបន្ត សម្រាប់មនុស្សជំនាន់ក្រោយក្រោយទៀត។

លោក ធឹម សំអុល បានបន្តថា ការងារគ្រប់គ្រងសម្បតិ្តបេតិកភណ្ឌនៅក្នុងខេត្តកណ្តាល គឺមន្ទីរបានធ្វើ ការងារគ្រប់គ្រងអភិរក្ស និងចុះបញ្ជីស្ថានីយបុរាណក្នុងបញ្ជី និងស្ថានីយទើបរកឃើញថ្មី គ្រប់គ្រងសំណង់ បុរាណ និងចុះបញ្ជីសំណង់បុរាណនៅតាមបណ្តាវត្តអារាម គ្រប់គ្រង ស្រាវជ្រាវ អភិរក្ស វត្ថុបុរាណក្នុង និង ក្រៅឃ្លាំង តាមស្ថានីយបុរាណ អភិរក្សស្ថានីយមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប៉ុលពត ផ្សព្វផ្សាយ នូវសម្បតិ្តបេតិកភណ្ឌ និងលើកស្ទួយតម្លៃបេតិកភណ្ឌជាតិ ។

លោក ធឹម សំអុល បញ្ជាក់ថា «មកដល់ឆ្នាំ២០២៣នេះក្រុមអ្នកបុរាណវិទ្យានៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានសិក្សាស្រាវជ្រាវនិងបាន រកឃើញជាបន្តបន្ទាប់ខណៈមកដល់ពេលនេះមានប្រមាណជាជិតប្រាំមួយរយទីតាំងហើយនៅក្នុងមូលដ្ឋានខេត្តកណ្តាល ដូចជាយើងបានរកឃើញនៅក្នុងស្ថានភាពនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រើ យុទ្ធសាស្ត្រក្នុងការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋក្នុងការចុះបញ្ជីដីជាប្រព័ន្ធនៅក្នុងកាលៈទេសៈមួយនេះដែលដឹកនាំខេត្តកណ្តាលបានចូល ឲ្យធ្វើកិច្ចការងារនេះ ឲ្យបានកាន់តែច្រើនក្នុងស្ថានភាពមួយនេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានចុះបញ្ជីស្ថានីយសិល្បៈបានជាច្រើនកន្លែង ហើយមានស្ថានីយពី បុរាណ ខ្លះ មន្ត្រីរបស់យើងពុំទាន់ចុះទៅដល់ហើយបងប្អូនប្រជាពលរដ្ឋមេភូមិមេឃុំបានជូនដំណឹងមកដល់មន្ទីរ យើងក៏ធ្វើការបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្នឆ្នាំ២០២៣នេះ យើងទទួលបានស្ថានីយប្រហែលជា ជិតប្រាំមួយរយទីតាំងហើយ » ។

សូមបញ្ជាក់ថា ត្រឹមឆ្នាំ២០២៥ មនី្ទរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល នឹងចុះបញ្ជីស្ថានីយបុរាណ ទូទាំងខេត្តកណ្តាល ឲ្យបានរួចរាល់១០០% រួចសិក្សាលើការចុះបញ្ជីសំណង់បុរាណ ស្ថិតនៅតាមបណ្តា វត្តអារាមនានា ហើយមន្រ្តីជំនាញរបស់មន្ទីរនឹងធ្វើការអភិរក្សរុករកវត្ថុបុរាណ នៅតាមបណ្តាស្ថានីយ មួយចំនួន ឬក៏នៅតាមវត្តអារាម ដែលបានរក្សាទុកនូវត្ថុបុរាណខុសច្បាប់ ជាពិសេសមន្រី្តជំនាញ បន្តធ្វើការចុះបញ្ជីមណ្ឌលប្រល័យពូជសាសន៍ ចំនួន៦មណ្ឌល ក្នុងស្រុកចំនួន៥ និងកំពុងរៀបចំអភិរក្ស បន្តទៀត និងនៅមានមណ្ឌលខ្លះប្រឈមខ្លាំង ចាំបាច់ត្រូវសង្រ្គោះបឋមផងដែរ ៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង