**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

លោកជំទាវ ពេជ ចន្ទមុន្នី៖ កត្តាដែលនាំឲ្យកម្ពុជាទទួលបានជោគជ័យជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោក លើកទី៣៩ របស់សមាគមកាយឬទ្ធិនារីពិភពលោក គឺផ្តើមចេញពីឆន្ទៈ និងសមត្ថភាព

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា កត្តាដែលនាំឲ្យកម្ពុជាទទួលបានជោគជ័យនៅក្នុងការរៀបចំជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោក លើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយឬទ្ធិនារីពិភពលោក (39th WAGGGS Conference) គឺផ្តើមចេញពីឆន្ទៈ សមត្ថភាពនិងការត្រៀមរៀបចំទុកជាមុនបានត្រឹមត្រូវ ច្បាស់លាស់ ជាមួយក្រុមការងារដែលមានវិជ្ជាជីវៈ ទឹកចិត្តស្រលាញ់ជាតិ ការគាំទ្រពីសមាជិកា-សមាជិក និងជាពិសេស គឺកម្លាំងមហាជនដែលបានគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សមាគមកាយឫទ្ធិនារីកម្ពុជាកន្លងមក។

លោកជំទាវមានប្រសាសន៍បែបនេះជាមួយអ្នកសារព័ត៌មាន ក្នុងពេលអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីទទួលជោគជ័យយ៉ាងត្រចេះត្រចង់ នូវការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ (WAGGGS 39th) នៅឆ្នាំ២០២៦ នៅប្រទេសកម្ពុជា កាលពីថ្ងៃទី៣១កក្កដា នៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ។

លោកជំទាវបណ្ឌិត បន្តថា ពេលទទួលបានសិទ្ធិរៀបចំម្ចាស់ផ្ទះសន្និបាតពិភពលោក លើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference) កម្ពុជានឹងទទួលបានអត្ថប្រយោជន៍សម្រាប់ប្រទេសជាតិ គឺសំខាន់ណាស់ ព្រោះកេរ្តិ៍ឈ្មោះរបស់កម្ពុជា ត្រូវបានផ្សព្វផ្សាយ និងជ្រួតជ្រាបដល់អង្គសន្និបាត សម្រាប់សមាគម ចូលរួមគាំទ្រសន្និបាតពិភពលោក និងដើម្បីលើកទឹកចិត្តដល់សមាជិកា-សមាជិកយើងឱ្យទទួលបានបទពិសោធន៍គ្រប់ៗគ្នា ជាអតិបរិមាពីសន្និបាតពិភពលោកនេះ ព្រោះកម្ពុជាបានចូលរួមចលនានេះ តាំងពីជាង៧០ឆ្នាំមុនមកម្ល៉េះ។

បន្ថែមលើនេះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ពីការអញ្ជើញទៅចូលរួមសន្និសីទកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៨ ដែលបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យអ៊ឺរ៉ុប ប្រទេសស៊ីប(Cyprus) ថា ជាជោគជ័យមួយដែលនឹកស្មានមិនដល់ ព្រោះគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានការកោតសរសើរពីសំណាក់ប្រទេសជាសមាជិកស្ទើរតែគ្រប់ប្រទេស ដែលបានចូលរួមក្នុងអង្គសន្និបាតលើកនេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តថា ពួកគេទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់យើង ការត្រៀមលក្ខណៈបានល្អ និងភាពជាអ្នកដឹកនាំរបស់សមាគម។ ក្រៅពីនេះ ឯកសារផ្សព្វផ្សាយ និងសម្ភារបរិក្ខា សម្រាប់ចែកជូនអង្គសន្និបាតបានរៀបចំបានត្រឹមត្រូវ។ យើងបានបង្ហាញពីគោលបំណងរបស់យើងបាន ច្បាស់លាស់ ព្រមទាំងការទទួលស្គាល់ពីសមត្ថភាពនៃការរៀបចំរបស់ក្រុមការងារយើង។

លោកជំទាវបណ្ឌិតបញ្ជាក់យ៉ាងដូច្នេះថា “សមាជិកភាគ ច្រើនជឿទុកចិត្តលើសន្តិសុខ សុវត្តិភាព និងជាពិសេស[ខ្ញុំ]គិតថា មូលដ្ឋានដែលប្រទេសយើងមានសុខសន្តិភាពយូរឆ្នាំនេះហើយ ដែលគេមានជំនឿលើសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមរបស់ប្រទេសរហូតដល់គេផ្តល់សេចក្តីទុកចិត្ត»។ នៅពេលសួរថា តើមានការលំបាក ឬមានបញ្ហាប្រឈមអ្វីខ្លះ នៅក្នុងការបញ្ចុះបញ្ចូល(Convince) ដើម្បីឱ្យកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោក លើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយឬទ្ធិនារីពិភពលោក?

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “បើនិយាយពីការលំបាក និងបញ្ហាប្រឈម ស្ទើរតែគ្មានពាក្យមកប្រដូច។ ប៉ុន្តែខ្ញុំសូមរៀបរាប់ត្រួសៗថា យើងត្រូវប្រើប្រាស់សមត្ថភាព និងសិល្បះនៃការបញ្ចុះបញ្ចូលប្រកបដោយភាពទាក់ទាញ ដែលខ្ញុំគិតថា វាជាប្រពៃណីនៃរាល់ការរៀបចំបោះឆ្នោតបែបនេះ។ សមត្ថភាព និងធនធានរបស់ប្រទេសដែលចូលរួមប្រកួតជាមួយយើង សុទ្ធតែប្រទេសល្អៗ និងមានបទពិសោធន៍យូរឆ្នាំ។ សមាគមយើងពិតមែនថាមានភាពចំណាស់ (ព្រោះយើងបានចាប់ផ្តើមភ្ជាប់ខ្លួនជាមួយកាយឫទ្ធិនារីពិភពលោកឡើងវិញនៅឆ្នាំ១៩៩៦) ប៉ុន្តែនៅពេលដែលខ្ញុំដឹកនាំសមាគមនេះ ខ្ញុំបានរៀបចំ និងពង្រឹងឡើងវិញដើម្បីបម្រើចលនាជាច្រើនក្នុងបុព្វហេតុស្ត្រី និងយុវតីកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូចនេះ សមាជិកាសកម្មរបស់យើងមួយចំនួនធំ ក៏ថ្មី ហើយត្រូវការស្វែងយល់ពីកិច្ចការអន្តរជាតិនេះឱ្យបានច្បាស់លាស់”។

លោកជំទាវបន្ថែមទៀតថា ជាងនេះផងដែរ កម្ពុជាបានប្រកួតប្រជែងយ៉ាងលំបាកជាមួយប្រទេស២ផ្សេងទៀត គឺហ្កាណា និងទុយណេស៊ី ដែលជាប្រទេសមានប្រៀបជាងកម្ពុជា។ ប៉ុន្តែយ៉ាងណា យើងបានសំឡេងស្មើជាមួយប្រទេសហ្កាណា នៅក្នុងការបោះឆ្នោត៣ប្រទេសចុងក្រោយ បន្ទាប់ពីឆ្លងផុតវគ្គជម្រុះកន្លងមក ហើយគណៈកម្មការបានតម្រូវឱ្យមានការបោះឆ្នោតជាលើកទីពីររវាងកម្ពុជា និងហ្កាណា និងនៅទីបំផុតជ័យជម្នះត្រូវបានប្រកាសឈ្មោះប្រទេសរបស់យើងដោយគណៈកម្មការវិនិឆ័យ ដែលនេះជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រកម្ពុជាយើង ត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោក លើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)នៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង