មាសឡើងដល់កំពូល ២,០០០ដុល្លារ នៅឆ្នាំនេះ

បរទេស៖ YLG Bullion & Futures បញ្ជាក់ថា តម្លៃមាសត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ២,០០០ ដុល្លារអាមេរិកនៅចុងឆ្នាំនេះ ចំពេលមានការរំពឹងទុកនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងអឺរ៉ុប កត្តាភូមិសាស្ត្រនយោបាយខ្លាំង និងការដំឡើងអត្រាការប្រាក់តិចជាងមុន។
នាយកប្រតិបត្តិ YLG លោកស្រី Tipa Nawawattanasub បានឲ្យដឹងថា ការកើនឡើងអត្រាការប្រាក់បានធ្វើឱ្យការវិនិយោគមាសមិនមានភាពទាក់ទាញនាពេលថ្មីៗនេះ ប៉ុន្តែឥឡូវនេះអត្រានេះជិតដល់ចំណុចកំពូល ហើយប្រាក់ដុល្លារអាមេរិកកំពុងធ្លាក់ចុះ កត្តាបែបនេះកំពុងជួយដល់តម្លៃមាស។
អ្នកស្រីបន្តថា នៅពេលអត្រាការប្រាក់ធ្លាក់ចុះ វានឹងក្លាយជាឱកាសក្នុងការវិនិយោគលើមាស។
កាលពីសប្តាហ៍មុន ធនាគារកណ្តាលអាមេរិកបានប្រកាសពីការកើនឡើង ០.២៥% នៃអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនដល់កម្រិត ៥.២៥-៥.៥០% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២២ ឆ្នាំ។ YLG រំពឹងថា Fed នឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំនេះ។
បន្ទាប់ពីនោះ វានឹងមានរយៈពេលពី ៣ ទៅ ៥ ឆ្នាំ ក្នុងអំឡុងពេលដែលតម្លៃមាសត្រូវបានគេរំពឹងថានឹងកើនឡើង នេះបើយោងតាម YLG។
មាសជាធម្មតាត្រូវបានគេយល់ថាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ដោយមានតម្រូវការខ្ពស់ជាពិសេសក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច។
លោកស្រី Tipa Nawawattanasub បានឲ្យដឹងថា សព្វថ្ងៃនេះ សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើន ហើយមានតែអាស៊ីប៉ុណ្ណោះដែលមានកំណើនវិជ្ជមាន។
ទន្ទឹមនឹងនោះ ភូមិសាស្ត្រនយោបាយបានកាន់តែខ្លាំងសម្រាប់ជម្លោះចិន-អាមេរិក និងរុស្ស៊ី-អ៊ុយក្រែន ហើយចាំបាច់ត្រូវត្រួតពិនិត្យ”។ អ្នកស្រីបានបន្ថែមថា ដូច្នេះវាអាចថាមាសអាចឡើងដល់កម្រិតខ្ពស់ថ្មីនៅចុងឆ្នាំនេះ។
ប្រសិនបើតម្លៃមាសបានឆ្លងកាត់ ២,០៧៩ដុល្លារ ក្នុងមួយអោននៅចុងឆ្នាំ វាមានឱកាសដែលវានឹងបន្តកើនឡើងដល់ ២,៤០០ដុល្លារ ក្នុងមួយអោននៅក្នុងការតស៊ូបន្ទាប់។ ដូច្នេះហើយ YLG ណែនាំអ្នកវិនិយោគឱ្យប្រមូលមាសនៅ ១,៩០០ ដុក្នុងមួយអោន។ “ប្រសិនបើអ្នកក្រឡេកមើលកម្រិតម៉ាក្រូ អ្នកនឹងឃើញថាតម្លៃមាសបានឡើងថ្លៃរយៈពេលបីឆ្នាំជាប់ៗគ្នា តាមរយៈជំងឺរាតត្បាត និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ មានការកើនឡើង មាសបានរក្សាស្ថិរភាពក្នុងកម្រិតខ្ពស់។ នៅពេលដែលគោលនយោបាយអត្រាការប្រាក់ ដែលជាកត្តាជំរុញឱ្យតម្លៃមាសបានធ្លាក់ចុះ វាត្រូវបានគេរំពឹងថារយៈពេលនៃការកើនឡើងតម្លៃមាសនេះនឹងមានរយៈពេលពី ៣ ទៅ ៥ បន្ថែមទៀត។
YLG នៅតែណែនាំឱ្យវិនិយោគិនវិនិយោគ ៥-១% នៃផលប័ត្រវិនិយោគសរុបរបស់ពួកគេជាមាស។ ដើម្បីកាត់បន្ថយភាពប្រែប្រួលនៃផលប័ត្រ វិនិយោគិនមិនគួរវិនិយោគលើមាសក្នុងកម្រិតណាមួយលើសពីកម្រិតនេះទេ។
លោកស្រី Tipa Nawawattanasub បានឲ្យដឹងថា វិនិយោគិនអាចវិនិយោគលើមាសតាមរយៈទីផ្សារអនាគត ដូចជា Thailand Futures Exchange និង Chicago Mercantile Exchange ជាដើម។
តាមរយៈការវិនិយោគតាមរយៈទីផ្សារដេរីវេទាំងនេះ វិនិយោគិនអាចទទួលបានប្រាក់ចំណេញនៅពេលដែលតម្លៃមាសផ្លាស់ទីឡើង ឬចុះ។
ប្រភព៖ Bangkok post
ប្រែសម្រួយជោយ៖{ឡាយ លីហួ}
