**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

៧ខែ ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង ២លាននាក់ ចូលទស្សនាក្នុងតំបន់អង្គរ

ភ្នំពេញ៖ មន្ដ្រីជំនាញផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រំហូរភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ បានទៅទស្សនារមណីយដ្ឋានអង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ មានចំនួនជាង ២លាន ៦៤ម៉ឺន ៣ពាន់នាក់ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបទៅ នឹងឆ្នាំ២០២២ ។​

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ និងសារមន្ទីរបទកដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះថា ក្នុងចំណោមភ្ញៀវទសចរជាតិ និងអន្ដរជាតិ ២លាន៦៤ម៉ឺន៣ពាន់នោះ មានរំហូរភ្ញៀវទេសចរខ្មែរចំនួន ២លាន ២០ម៉ឺន៣ ៦៩៦ នាក់ និងភ្ញៀវទេសចរអន្ដរជាតិទិញ សំបុត្រចូលទស្សនាអង្គរមានចំនួន ៤៣ម៉ឺន ៩ ៣៦៥នាក់ ខណ:ដែលឆ្នាំ២០២២កន្លងមក មានភ្ញៀវបរទេសមកទស្សនាតំបន់អង្គរត្រឹមតែ ៨ម៉ឺន ៣៨៥៤ ប៉ុណ្ណោះ។ លោកបន្តថា ចាប់ពី ខែតុលាឆ្នាំ២០២៣ខាងមុខនេះ ភ្ញៀវទេសចរអាចនឹងកើនឡើង ខណៈដែលរាជរដ្ឋាភិបាល បើកឱ្យដំណើរការព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ នៅពាក់កណ្ដាលខែតុលា ខាងមុខ។​

យោងតាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរបានបង្ហាញថា នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ចំនួនភ្ញៀវចរបរទេស និងចំណូលដែលទទួលបានពីការលក់ប័ណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ មានចំនួន៥ម៉ឺន៣៥៩៦នាក់ បើធៀបរយៈពេលដូចគ្នា នឹងឆ្នាំ២០២២ កើនឡើងជាង១២៤ភាគរយ។ ចំណូលថវិកា២លាន៤៣ម៉ឺន៩៩២៧ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២២ កើនឡើងជាង១៥៤ភាគរយ។ ចំណូលមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផាសម្រាប់ខែកក្កដា ឆ្នាំ២០២៣ ចំនួន ១០ម៉ឺន៧១៩២ដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង