**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ

ADB ផ្ដល់ប្រាក់កម្ចី ១០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង នៃកម្លាំងពល​កម្មនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន១០០ លានដុល្លារដើម្បីជួយលើក កម្ពស់សមត្ថភាពកម្លាំងពលកម្ម របស់កម្ពុជាដោយដោះស្រាយគម្លាត និងកង្វះខាត ជំនាញ ។ ការងារនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការ វិនិយោគ លើ វិស័យអប់រំ និងបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) រួមជាមួយនឹង ការចូលរួម ពី វិស័យឯកជន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។

បើតាម ADB កម្មវិធីរងទីមួយនៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ច នា ពេលអនាគត នឹងជួយប្រែ ក្លាយ កម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះ ដឹង និងជំរុញដោយបច្ចេកវិជ្ជាតាមរយៈការ ពង្រឹងធនធានមនុស្សដោយផ្តោតលើការលើក កម្ពស់ បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេសផ្តល់ការ បណ្តុះបណ្តាលប្រកបដោយ បរិ យា បន្ន ដែលនាំមុខដោយឧស្សាហកម្មនិងកៀរគរមូលនិធិបន្ថែមសម្រាប់ ការអភិវឌ្ឍ ជំនាញ ដែលផ្តោតលើតម្រូវការ។

លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការកែទម្រង់កម្លាំងពលកម្មនិងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាម ទារ ឱ្យមាន កំណែ ទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការ វិនិ យោគ ជាបន្តបន្ទាប់ ឱ្យទាន់ ពេលវេលា។ លោកស្រីគូសបញ្ជាក់ថា៖ «កំណែទម្រង់រចនា សម្ព័ន្ធ និងស្ថាប័ន TVET ទាំងនេះ មានសារៈសំខាន់សម្រាប់ការរៀបចំកម្ម វិធីបណ្តុះ បណ្តាល ដែលឆ្លើយតបនឹងតម្រូវការទីផ្សារធ្វើឱ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្តុះ បណ្តាលនិងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)»។

លោកស្រីបានបន្ដថា មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានសាកល្បងដោយរាជរដ្ឋាភិ បាល ក្រោមគម្រោង ជំនាញសម្រាប់ ភាពប្រកួត ឈ្នះ ផ្តល់ហិរញ្ញប្បទានដោយ ADB ដែល ត្រូវបានអនុម័តក្នុងឆ្នាំ២០១៩ ដើម្បីបង្កើនជំនាញនិងសមត្ថភាពប្រកួតប្រជែងនៃកម្លាំង ពលកម្មដែលកំពុងកើនឡើងរបស់កម្ពុជា។ ទន្ទឹមនេះ ការដាក់សាកល្បង SDF នេះបាននិង កំពុងឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលជំនាញសម្រាប់វិស័យឧស្សាហកម្មតាមរយៈ ភាពជាដៃគូសហហិរញ្ញប្បទានជាមួយស្ថាប័នរាជរដ្ឋាភិបាលផ្នែកឧស្សាហកម្មភ្នាក់ ងារ ផ្តល់ការបណ្តុះបណ្តាលនិងដៃគូអភិវឌ្ឍន៍នានា។ ជាមួយគ្នានេះ បើតាម ADB បានកត់សម្គាល់ឃើញថា បញ្ហាប្រឈមសំខាន់ៗចំនួន បី រួមចំណែកជាឧបសគ្គទូទៅ ដែល កំពុង ជាបញ្ហាប្រឈម សម្រាប់ ប្រព័ន្ធ TVET កម្ពុជា គឺ កង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញ ជាក់លាក់ និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន ភាព មានកម្រិតនៃតួនាទីរបស់វិស័យ ឯក ជន ក្នុងការ អភិវឌ្ឍជំនាញ និងនៃចក្ខុវិស័យអន្តរកម្ម របស់ ឧស្សាហកម្មនានា និងការផ្តល់ ហិរញ្ញប្បទាននិងភាពជាដៃគូមិនទាន់បានពេញ លេញ ក្នុងការអភិវឌ្ឍជំនាញ។

សម្រាប់ ការរួមគ្នានៃបញ្ហាប្រឈមទាំងនេះកំណត់ភាពអាចទទួល បានការងារធ្វើនិងផលិតភាពនៃកម្លាំង ពលកម្ម បច្ចុប្បន្ននិងអនាគត ហើយអាចរារាំង ប្រទេស កម្ពុជា ក្នុង ដំណាក់ កាល ក្រោយ ជំងឺ រាត ត្បាត ពីការធ្វើ ពិពិធកម្មនិងអន្តរកម្មទៅជា សេដ្ឋ កិច្ចផ្អែកលើចំណេះដឹង។ កម្មវិធីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយ ដោះស្រាយបញ្ហាប្រឈមទាំងនេះ។

យោងតាមរបាយការណ៍របស់ ADB បានឱ្យដឹងថា មានអ្នកធ្វើការប្រមាណ៩ លាន នាក់ ក្នុង ទីផ្សារ ការងារ នៅ កម្ពុជាដែលក្នុងនោះមាន ស្ត្រី ៤៩% នៃ កម្លាំង ពលកម្មទាំងនោះ។ គិតត្រឹមឆ្នាំ២០២១ប្រជាពលរដ្ឋកម្ពុជា៥៤% មានអាយុក្រោម៣០ ឆ្នាំ ដែលនេះបង្ហាញពី ឱកាសពិសេសមួយសម្រាប់ប្រទេសក្នុងការបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សដើម្បីបង្កើនជំនាញសម្រាប់និយោជិតថ្មីចូលទៅក្នុងទីផ្សារការងារនិងលើកកម្ពស់ជំនាញ របស់និយោជិតដែលកំពុងបំពេញការងារទៅតាមតម្រូវការឧស្សាហកម្មផងដែរ។

លោកស្រី Jyotsana Varma បានបញ្ជាក់បន្ថែមថា៖ «កម្មវិធីនេះគឺជាធាតុផ្សំ ដ៏សំខាន់ នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការពង្រឹងធនធាន មនុស្សនិងអភិវឌ្ឍន៍ វិស័យឯកជននិងទីផ្សារការងារ។ វា ក៏ អនុលោម តាម ផែនការនិង យុទ្ធសាស្ត្រ អភិវឌ្ឍន៍ រួម របស់ រាជ រដ្ឋាភិបាល ក៏ដូចជា យុទ្ធសាស្ត្រ ភាពជា ដៃគូ ប្រចាំ ប្រទេស របស់ ADB សម្រាប់ ប្រទេស កម្ពុជា ឆ្នាំ២០១៩-២០២៣»៕

អត្ថបទដែលជាប់ទាក់ទង