**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ការផ្ទេរអំណាចក្រោយការបោះឆ្នោត នឹងក្លាយជារឿងដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត គិន ភា មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃ២៤ កក្កដា ដែលមានចំណងជើងថា «ការផ្ទេរអំណាចក្រោយការបោះឆ្នោតនឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ» ។

ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ ជាការប្រកួតប្រជែងរវាងគណបក្សទាំង១៨ផង និងជាការប្រកួតប្រជែងរវាងចរន្តគាំទ្រការបោះឆ្នោតនិងថែរក្សាសន្លឹកឆ្នោតនិងចរន្តពហិការកាបោះឆ្នោតនិងបំផ្លាញសន្លឹកឆ្នោតផង។
ជាពិសេស ការបោះឆ្នោតនេះ ក៏ជាការវាស់ស្ទង់ទស្សនៈអ្នកបោះឆ្នោតខ្មែរចំពោះផែនការបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

ផែនការបន្តវេននេះមិនមែនជារឿងអាថ៌កំបាំងទេ ដ្បិតគណបក្សប្រជាជនកម្ពុជាបានធ្វើរឿងនេះដោយបើកចំហតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ ទៅតាមបែបបទនិងនីតិវិធីផ្ទៃក្នុងរបស់គណបក្សកាន់អំណាចដ៏ធំមួយនេះ។

ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ហុងកុងប៉ុន្មានថ្ងៃមុនការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីលទ្ធភាពនៃការផ្ទេរអំណាចបួនប្រាំសប្តាហ៍ក្រោយការបោះឆ្នោតតែម្តង។ ជាមួយគ្នានេះដែរ ជាងមួយសប្តាហ៍មុនការបោះឆ្នោត ក៏មានការបែកធ្លាយផងដែរនូវសេចក្តីព្រាងសមាសភាពរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន អមដោយឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី ដែលភាគច្រើនលើសលប់ ជាយុវជនដែលជាកូនចៅរបស់វរជនកំពូលៗក្នុងរាជរដ្ឋាភិបាលនិងគណបក្ស។

ការបែកធ្លាយសមាសភាពរដ្ឋាភិបាលអាណត្តិថ្មីនេះ អាចជាការសាកល្បងសមរភូមិសតិអារម្មណ៍មហាជនមួយដ៏សំខាន់ផងដែរ ហើយវាអាចត្រូវបានវិនិច្ឆ័យតាមរយៈ​សន្លឹកឆ្នោតរបស់ពលរដ្ឋ។ ឥឡូវនេះ អាប៉ោងបើកគ្របហើយ គឺមានន័យថា អ្នកបោះឆ្នោតទទួលយកផែនការផ្ទេរអំណាចរបស់គណបក្សប្រជាជនកម្ពុជាជាមួយនឹងអាសនៈដ៏ច្រើនលើសលប់ ថ្វីដ្បិតរបូតអាសនៈបន្តិចបន្តួចទៅគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ម្ចាស់វ័យក្មេងមួយព្រះអង្គ ដែលទើបលេចព្រះភក្តិក្នុងឆាកនយោបាយក្រោយការសោយព្រះទិវង្គតនៃព្រះបិតារបស់ព្រះអង្គ។

ដូច្នេះ ការផ្ទេរអំណាចជារឿងមុននិងក្រោយដែលត្រូវធ្វើឡើងដោយជៀសមិនរួច។ តែមុននឹងផ្ទេរអំណាច គណបក្សប្រជាជនកម្ពុជា ត្រូវតែឈ្នះការបោះឆ្នោតជាមុនសិន។ លទ្ធផលបឋមក្រៅផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈស្ទើរតែទាំងអស់នៅក្នុងរដ្ឋសភា គឺ១២០/១២៥ អាសនៈ។ តាមរយៈលទ្ធផលនេះ គណបក្សប្រជាជនកម្ពុជា មិនមានការរាំងស្ទះណាមួយក្នុងដំណើរការផ្ទេរអំណាចរបស់ខ្លួននោះទេ។

បើមានការផ្ទេរអំណាចភ្លាមៗក្រោយការបោះឆ្នោតមែន ការផ្ទេរអំណាចនេះ នឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ ជាពិសេស រយៈពេលជិត១០០ឆ្នាំចុងក្រោយ, ហើយរិតតែមិនធ្លាប់មានទាល់តែសោះ ដែលការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល ដែលភាគច្រើនលើសលប់សុទ្ធតែជាយុវជន, មិនថាតែនៅកម្ពុជាទេ សូម្បីតែនៅអាស៊ីទាំងមូល ក៏មិនធ្លាប់មានបែបនេះដែរ។ ការផ្ទេរអំណាចនៅកម្ពុជានាពេលនេះ នឹងក្លាយជាបទពិសោធន៍មួយដ៏ធំសម្រាប់ប្រទេសនានាពាក់ព័ន្ធនឹង​ការរៀបចំផែនការយុវជនបន្តវេន៕

អត្ថបទដែលជាប់ទាក់ទង