**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

ឯកឧត្តម គួច ចំរើន អញ្ជើញទៅចូលរួមបោះឆ្នោត រួចរាល់ហើយ នៅមណ្ឌលបោះឆ្នោត សាលាឡាយហ្វ អានឆុង បន្ទប់លេខ០២៩៨ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ហើយ នៅមណ្ឌលបោះឆ្នោត សាលាឡាយហ្វ អានឆុង បន្ទប់លេខ០២៩៨ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បន្ទាប់មក ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បានចុះពិនិត្យមើលនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនមានដូចជា៖ សាលាបឋមសិក្សា អនុវិទ្យាល័យជាំងស៊ូ បិតត្រាំងស្ថិតនៅឃុំបិតត្រាំងស្រុកព្រៃនប់ សាលាបឋមសិក្សាចំការកៅស៊ូ ស្ថិតនៅសង្កាត់លេខ១ សាលាបឋមសិក្សា វិទ្យាល័យឃ្លាំងលើ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយពិនិត្យឃើញថា ដំណើរការបោះឆ្នោតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយរលូន ចំពោះសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមការិយាល័យបោះឆ្នោតនីមួយៗមានសភាពល្អប្រសើរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅតាមការិយល័យបោះឆ្នោតរៀងៗខ្លួនឱ្យបានមុនម៉ោង ៣ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ ការិយាល័យបោះឆ្នោតទាំង៣២៦ បានចាប់ផ្តើមបើកដំណើការព្រមៗគ្នានៅម៉ោង ៧ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ក្នុងខេត្តព្រះសីហនុ ដែលមានការិយាល័យបោះឆ្នោតសរុបចំនួន ៣២៦ការិយាល័យ និងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ សរុបចំនួន ១៤៩,៨០៧នាក់ ក្នុងចំណោមក្រុង២ ស្រុក៣ នៃខេត្តព្រះសីហនុ ក្នុងនោះរួមមាន៖
-ក្រុងព្រះសីហនុ មានប្រជាពលរដ្ឋបោះឆ្នោតសរុបចំនួន ៥៤,១៤៣នាក់ ស្មើនឹង ១០៧ការិយាល័យបោះឆ្នោត
-ស្រុកព្រៃនប់ មានប្រជាពលរដ្ឋ ៧០,៧៤៧នាក់ ស្មើនឹង ១៦០ការិយាល័យ
-ស្រុកស្ទឹងហាវ មានប្រជាពលរដ្ឋសរុបចំនួន ១១,៦២៣នាក់ ស្មើនឹង ៣០ការិយាល័យ
-ស្រុកកំពង់សីលា ប្រជាពលរដ្ឋសរុបចំនួន ១០,៧៤៨នាក់ ស្មើនឹង ២៤ការិយាល័យ
-ក្រុងកោះរ៉ុង មានប្រជាពលរដ្ឋចំនួន ២,៥៤៦នាក់ ស្មើនឹង ៥ការិយាល័យ។

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដំណើរការបោះឆ្នោតនៅទូទាំងខេត្តព្រះសីហនុ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អ មិនមានមណ្ឌលបោះឆ្នោតណាមួយជួបបញ្ហា ឬមានបណ្តឹងតវ៉ានោះទេ ហើយគ្រប់គណបក្សនយោបាយទាំង១២ បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អ ម្យ៉ាងទៀតប្រជាពលរដ្ឋបាននាំគ្នាចេញទៅបោះឆ្នោតយ៉ាងផុលផុសផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង