**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ កំពុងរៀបចំវង់ទស្សនានៅក្រុងអង្គរធំ

ភ្នំពេញ៖ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាបន្ថែមទៀត នៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។

កញ្ញា ឡាយ ស្រីពេញ បុគ្គលិកនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងជាក្រុមការងាររៀបចំវង់ទស្សនា បានឱ្យដឹងថា នេះជាខ្សែទស្សនាទី៣ ក្នុងក្រុងអង្គរធំ ដែលចាប់ផ្តើមពីទីសក្ការៈព្រះអង្គងោក និងបញ្ចប់នៅប្រាសាទទេពប្រណម្យ។ កញ្ញាពន្យល់ថា នេះជាខ្សែទស្សនាភ្ជាប់ពីប្រាសាទបាយ័ន្ត​ដែលភ្ញៀវទេសចរអាចចូលទស្សនាចាប់ពីព្រះអង្គងោក រួចបន្តតាមផ្លូវថ្មបាយក្រៀមឆ្ពោះចូលតាមច្រក​ខាងមុខ​ប្រាសាទបាភួន។ បន្ទាប់មកទេសចរអាចបន្តទស្សនាក្នុងព្រះបរមរាជវាំង នៃប្រាសាទភិមានអាកាស ទស្សនាស្រះស្រីស្រះប្រុស ព្រះលានជល់ដំរី សេ្ដចគំលង់ ប្រាសាទបាលិល័យ និងបញ្ចប់ការទស្សនានៅ ប្រាសាទទេពប្រណម្យ។

តាមការបញ្ជាក់ពីកញ្ញា ឡាយ ស្រីពេញ កន្លងមកក្រុមការងាររបស់ខ្លួនក៏បានរៀបចំវង់ទស្សនារួចហើយ​នៅក្នុងប្រាសាទបាយ័ន្ត ដែលបង្កើតជា៣ជម្រើសដល់ទេសចរ គឺមានខ្សែទស្សនាវែង ខ្សែទស្សនាមធ្យម និងខ្សែទស្សនាខ្លី ដែលចំណុចចាប់ផ្តើមនៅច្រកខាងកើត និងបញ្ចប់នៅច្រកខាងជើង។ ចំណែកវង់ឬខ្សែទស្សនាទី២ នៅកំពែងក្រុងអង្គរធំ ដែលចាប់ផ្តើមពីខ្លោងទ្វារទន្លេអុំ បន្តទៅរន្ធត្រដេវបឹងធំ ប្រាសាទជ្រុងនិរតី ខ្លោងទ្វារតាកាវ និងបញ្ចប់ការទស្សនានៅប្រាសាទតុបខាងលិច។

ក្រុមការងាររៀបចំខ្សែទស្សនាតាមប្រាសាទ កញ្ញា ឡាយ ស្រីពេញ បញ្ជាក់ថា ការរៀបចំនេះមាន​សារសំខាន់ណាស់​ ក្នុងន័យលើកតម្លៃប្រាសាទ ពន្យារពេលការទស្សនារបស់ភ្ញៀវ ការគ្រប់គ្រងលំហូរភ្ញៀវកុំឱ្យមានការកកស្ទះ សុវត្ថិភាពទេសចរនិងប្រាសាទ និងផ្តល់បទពិសោធន៍ល្អៗដល់ទេសចរ ក៏ដូចជាការបកស្រាយប្រវត្តិប្រាសាទបានទូលំទូលាយជាដើម។ ដើម្បីជោគជ័យខ្សែទស្សនាខាងលើនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា ស្នើឱ្យទេសចរទាំងអស់ចូលទស្សនាប្រាសាទតាមស្លាកសញ្ញាដែលបាន​រៀបចំ គោរពតាមការណែនាំរបស់ភ្នាក់ងារទេសចរណ៍ និងគោរពតាមក្រមប្រតិបត្តិអង្គរជាដើម៕

អត្ថបទដែលជាប់ទាក់ទង