**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ADB រក្សាការព្យាករណ៍កំណើន សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក​ក្នុងអត្រា ៤,៨ភាគរយ នៅឆ្នាំនេះ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានរក្សាទស្សនវិស័យកំណើនរបស់ខ្លួនសម្រាប់ប្រទេស​កំពុង​អភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងអត្រា ៤,៨ភាគរយ នៅឆ្នាំនេះ ដោយសារតម្រូវ​ការ​ក្នុង​ស្រុកដ៏រឹងមាំដែលបន្តគាំទ្រដល់ការងើបឡើងវិញក្នុងតំបន់។

អតិផរណាត្រូវបានរំពឹងថានឹងបន្តធ្លាក់ចុះ ដោយខិតជិតដល់កម្រិតមុនជំងឺរាតត្បាត ដោយសារ តម្លៃប្រេងឥន្ធនៈ និងអាហារធ្លាក់ចុះ។ នេះបើយោងតាមទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី (ADO) ខែកក្កដា ឆ្នាំ២០២៣ ដែលចេញផ្សាយនៅថ្ងៃនេះ។

បើតាម ADB អតិផរណាក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍន៍ ត្រូវបានព្យាករណ៍ថា នឹងមាន ៣,៦ភាគរយ នៅឆ្នាំនេះ ធៀបនឹងការព្យាករណ៍ ៤,២ភាគរយ កាលពីខែមេសា ។

ទន្ទឹម​នឹងនោះ ទស្សនវិស័យអតិផរណា សម្រាប់ឆ្នាំ ២០២៤ គឺកើនឡើងដល់ ៣,៤ភាគរយ ពីការ​ប៉ាន់ស្មាន ៣,៣ភាគរយ កាលពីលើកមុន។ ក្នុងរបាយការណ៍បានអះអាងថា ការបើកឡើងវិញ នៃសាធារណរដ្ឋប្រជាមានិតចិន កំពុងជំរុញកំណើនក្នុងតំបន់។

សេដ្ឋកិច្ច របស់ចិន ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥,០​ភាគរយ នៅឆ្នាំនេះ ដូចការព្យាករណ៍កាលខែមេសា ខណៈមានតម្រូវការក្នុងស្រុកខ្លាំង​នៅ​ក្នុងវិស័យសេវាកម្ម។

ទោះជាយ៉ាងណាក៏ដោយ តម្រូវការសម្រាប់ ការនាំចេញគ្រឿង​អេឡិចត្រូនិក និង ផលិតផលផ្សេងទៀត របស់តំបន់អាស៊ីកំពុងអភិវឌ្ឍន៍ ធ្លាក់ចុះដោយ សារការរឹតបន្តឹងរូបិយវត្ថុដែលបន្តជះឥទ្ធិពលលើកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសធំៗដែលមាន​សេដ្ឋកិច្ចជឿនលឿន។

ជាមួយគ្នានេះ តាមការព្យាករណ៍កំណើនក្នុងតំបន់សម្រាប់ឆ្នាំក្រោយត្រូវបាន​កែ​សម្រួលតិចតួចមកត្រឹម ៤,៧ភាគរយ ពីការប៉ាន់ប្រមាណ ៤,៨ភាគរយ កាលពីខែមេសា។ លោក Albert Park ប្រធានសេដ្ឋវិទូ របស់ ADB បានគូសបញ្ជាក់ថា៖ «អាស៊ី និង​ប៉ាស៊ីហ្វិកបន្តងើបឡើងវិញ ពីជំងឺរាតត្បាតក្នុងល្បឿនមួយដែលថេរសកម្ម​ភាព។

តម្រូវការ និងសកម្មភាពសេវាកម្មក្នុងស្រុក កំពុងជំរុញកំណើន ខណៈប្រទេសជាច្រើន​ក៏កំពុងទទួល​បានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញយ៉ាង រឹងមាំនៃវិស័យទេសចរណ៍។ ទោះជាយ៉ាង​នេះក្តី សកម្មភាពឧស្សាហកម្ម និងការនាំចេញនៅតែទន់ខ្សោយ ហើយទស្សនវិស័យ​សម្រាប់​កំណើន និងតម្រូវការសកលនៅឆ្នាំក្រោយកាន់តែមានស្ថានភាពមិនល្អ។

» សូមជម្រាបជូនថា ADB រក្សាការព្យាករកំណើនរបស់ខ្លួនសម្រាប់អនុតំបន់​ភាគច្រើន​នៅអាស៊ី និងប៉ាស៊ីហ្វិក។ ករណីលើកលែងរួមមានតំបន់អាស៊ីអាគ្នេយ៍ ដែលទស្សនវិស័យ​ធ្លាក់ចុះមកត្រឹម ៤,៦​ភាគរយ នៅឆ្នាំនេះ និង ៤,៩ភាគរយ នៅឆ្នាំក្រោយ ធៀបនឹង​ការ​ប៉ាន់​ស្មាន ៤,៧​ភាគរយ (សម្រាប់ឆ្នាំនេះ) និង ៥,០ភាគរយ (សម្រាប់ឆ្នាំក្រោយ) កាលពីខែ​មេសា។

ការព្យាករណ៍សម្រាប់តំបន់ Caucasus និងអាស៊ីកណ្តាលត្រូវបានកែសម្រួល ចុះ​តិច​តួច មកត្រឹម ៤,៣ភាគរយ ពី ៤,៤ភាគរយ សម្រាប់ ២០២៣ និង ៤,៤ភាគរយ ពី ៤,៦​ភាគរយ សម្រាប់ឆ្នាំ ២០២៤៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង