**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ ៖ បានផ្លូវស្អាតហើយ សូមអ្នកភូមិបន្ទាយប្រិយ៍ ចូលរួមថែរក្សាអនាម័យបរិស្ថាន និងដាំដើមឈើលម្អរក្នុងមូលដ្ឋាន សម្រាប់ផ្លូវបេតុងថ្មី១ខ្សែ ៨៣០ម៉ែត្រ


ព្រះសីហនុ៖ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ កែរលម្អរអោយមានភាពស្រស់ស្អាត អនាម័យ តាមផ្ទះសំបែង ដងផ្លូវ លូ ប្រឡាយ ដើម្បីមានភាពទាក់ទាញពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសគឺមុខមាត់របស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

នេះជាការលើកឡើងរបស់លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ នៅព្រឹកថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៣ ក្នុងកម្មពិធីប្រគល់ទទួលនូវផ្លូវបេតុង១ខ្សែរ មានប្រវែង៨៣០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារទីចាត់ផែនការ និងវិនិយោគខេត្តព្រះសីហនុ គណៈកម្មការលទ្ធកម្មស្រុក ក្រុមការងារបច្ចេកទេស មេភូមិ ឃុំ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន “យ៉ិន សុខ ខនស្ត្រាកសិន ខូអិលធីឌី” នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៊ី ធារិន បានលើកឡើងថា ក្រោយពីបានចុះពិនិត្យជាក់ស្តែង និងសិក្សានូវគុណភាពជាមួយក្រុមការងារជំនាញនៃទីចាត់ការផែនការ និងវិនិយោគខេត្ត គណៈកម្មការលទ្ធកម្មស្រុក រួចមកឃើញថាផ្លូបេតុង១ខ្សែខាងលើពិតជាមានការសាងសង់បានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស ដែលបានកំណត់ក្នុងកិច្ចសន្យា។

លោនបានបន្តទៀតថា ផ្លូវបេតុង១ខ្សែមានប្រវែង៨៣០ម៉ែត្រនេះ ជាសមទ្ធផលថ្មីក្រោមការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា ដែលតែងតែយកសុខទុក្ខប្រជាពលរដ្ឋជាធំ រហូតឈានដល់ប្រែក្លាយផ្លូវ១ខ្សែនេះពីដីស ទៅក្រាលដីក្រហម ពីដីក្រហមមកចាក់ជាបេតុង។

លោកបានគូសបញ្ជាក់ថា ផ្លូវបេតុងនេះទោះបីជាគម្រោងរបស់ថ្នាក់ស្រុក តែការឧបត្ថមគឺជាថវិការរបស់ថ្នាក់ជាតិជាអ្នកផ្តល់អោយ ជាពិសេសមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលផ្តល់សម្រាប់ការអភិវឌ្ឍន៍ស្ទើរតែគ្រប់វិស័យ គ្រប់ទីកន្លែងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះលោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ក្នុងថ្ងៃទី២៣ ខែកក្ដដា ខាងមុខនេះ។ អភិបាលស្រុកព្រៃនប់សង្ឃឹមយ៉ាងមុតម៉ាំថា បងប្អូននឹងយល់ ហើយជឿជាក់ថាប្រទេសមានសុខសន្តិភាព ក៏ដោយសារការសម្រេចចិត្ត និងការដឹកនាំប្រទេស ដែលបាត់បង់គ្រប់វិស័យក្នុងសម័យសង្គ្រាម ឈានមករការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។

ជាចុងក្រោយលោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ សូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមអោយបានគ្រប់ៗគ្នាក្នុងការថែរក្សា ប្រើប្រាស់ នៅផ្លូវ១ខ្សែនេះឲ្យបានល្អ (បើមានលទ្ធភាពម្ចាស់ផ្ទះនីមួយៗអាចចាក់បំពេញបន្ថែមនូវច្រកចូលផ្ទះ ដាំដើមផ្ការ កូនឈើ ដើម្បីឲ្យមានភាពស្រស់ស្អាត ទាក់ទាញពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសគឺមុខមាត់របស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

លោក យ៉ិន សុខ ម្ចាស់ក្រុមហ៊ុនសាងសង់ផ្លូវបេតុងបានប្រាប់បណ្តាញ់ព័ត៌មាន ឲ្យដឹងថាក្រោមការសាងសង់ផ្លូវមួយខ្សែនេះ លោក និងក្រុមការងារបានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុតលើគុណភាព (ប្រវែង, កម្រាស, ការលាយបេតុង, ឈូយឆាយត្រាស់សេ, ក្រាលថ្ម, រែងដែក) ដើម្បីផ្តល់បាននូវភាពរឹងមាំគង់វង់យូរអង្វែង និងត្រូវតាមបច្ចេកទេសរបស់គណៈកម្ការលទ្ធកម្មបានកំណត់ ក្នុងនោះលោកបានផ្តាំផ្ញើរដល់អ្នកបងប្អូនអ្នកប្រើប្រាស់គ្រប់ម្យោបាយ ជាពិសេសគឺក្រុមហ៊ុនគ្រឿងចក្រផ្សេងៗ មិនអាចដឹកលើសទម្ងន់ឆ្លងកាត់ផ្លូវមួយខ្សែនេះបានឡើយ។

ក្នុងឱកាសនោះប្រជាពលរដ្ឋនៅភូមិបន្ទាយប្រិយ៍ជាច្រើននាក់ បានសារទរ និងរីករាយជាខ្លាំងក្រោយទទួលបានផ្លូវបេតុងមួយខ្សែនេះ ដែលពីមុនគឺជាផ្លូវមានគ្រលុក ភក់ជ្រាំ បានបង្កជាផលលំបាក់ក្នុងការធ្វើដំណើរ ស្របពេលជាមួយគ្នានេះពួកកាត់បានបង្ហាញពីចិត្តត្រេកអរក្រៃលែង និងបានអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នេះព្រះរាជាណាចក្រកម្ពុជា ដែលជាម្លប់សន្តិភាពដល់ប្រជាពលរដ្ឋទូរទាំងប្រទេស ប្រជាពលរដ្ឋបានបន្តទៀតថា ដើម្បីបន្តបានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ យើងខ្ញុំនឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខាងមុខ ដែលមានលេខរៀងទី១៨ ជាសម្គាល់៕

អត្ថបទដែលជាប់ទាក់ទង