ឯកឧត្តមយ ហង់ជួន ណារ៉ុន៖ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនអ្នក និងដើម្បីអនាគតកូនចៅយើង»
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកងមាស នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃទី៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បានបន្តជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាបក្សចំនួន ៦០០នាក់ ក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
សូមជម្រាបថា ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ ក្នុងមូលដ្ឋានឃុំព្រែកកុយមានការអភិវឌ្ឍ និងសម្រេចបាននូវសមិទ្ធផលនានាជាច្រើនដូចជា ស្ពានបេតុង ស្ពានយោល ផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ជ្រាំងទប់មាត់ព្រែក អគារសិក្សា មណ្ឌលសុខភាព និងបន្តសាងសង់សមិទ្ធផលផ្សេងៗជាបន្តបន្ទាប់ទៀត ដែលបម្រើដល់សេចក្ដីត្រូវការចាំបាច់របស់សហគមន៍ទាំងមូល។
កុំភ្លេចលេខរៀងទី១៨ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនអ្នក និងដើម្បីអនាគតកូនចៅយើង» នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានអំពាវដល់ប្រជាពលរដ្ឋចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសដល់ក្រុមការងារជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំព្រែកកុយជាបន្តទៀត អាចឱ្យក្រុមការងារបានរួមសុខ រួមទុក្ខបន្តបំពេញភារកិច្ច និងបម្រើដល់ប្រជាពលរដ្ឋគ្រប់រូប ធានាបាននូវសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដក្នុងភូមិ ឃុំ មានសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្ថិភាព គណនេយ្យភាព និងទទួលខុសត្រូវចំពោះការអភិវឌ្ឍនៅមូលដ្ឋាន ៕