**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ពលរដ្ឋខ្វះខាត ៧៥០គ្រួសារ នៅក្រុងប៉ោយប៉ែត ទទួលបានអំណោយសង្គ្រោះក្នុងគ្រាលំបាក

បន្ទាយមានជ័យ៖ ដោយទឹកចិត្តអាណិតស្រឡាញ់ ជាប្រពៃណីខ្មែរជួយខ្មែរក្នុងគ្រាលំបាក កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងបរិវេណវត្ត ខ្មែរពុទ្ធភូមិ ជាយដែនសីមារាម សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ព្រះអង្គគ្រូមុនីសីលសោភ័ណ សេរីបញ្ញា សយ ចាន់ថន ទីប្រឹក្សា ព្រះមេគណខេត្ត  និងជាព្រះគ្រូចៅអធិការវត្ត  ព្រះអង្គបានមានទឹកព្រះ ទ័យអាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទីទ័លក្រចំនួន ៧៥០គ្រួសារមកពីភូមិសង្កាត់នៅក្រុងប៉ោយប៉ែតទទួលបានអំណោយមនុស្សធម៌ដោយផ្ទាល់ដែលផ្តល់អំណោយដែលជាគ្រឿងឧបភោគបរិភោគទាំងនេះគឺជាទឹកព្រះ ទ័យ សប្បុរសធម៌ដោយចេតនាមួយស្តែងឲ្យឃើញពីការខិតខំ មានក្ដីអាណិតស្រឡាញ់ចំពោះជនជាតិខ្មែរដូចគ្នាដោយឈរលើស្មារតីជួយសង្គ្រោះគ្នាក្នុងគ្រាលំបាក។

អំណោយទាំងនេះ គឺមានភាពតិចតួចប៉ុណ្ណោះពុំអាចផ្គត់ផ្គង់បានយូរអង្វែងនោះទេសូមបងប្អូនខិតខំរិះរកគ្រប់មធ្យោបាយក្នុងកាលៈទេសៈនេះ ត្រូវដាំបន្លែបង្ការចិញ្ចឹមសត្វនិងការងារ    ផ្សេងៗ យ៉ាងណាឲ្យមានការស្របច្បាប់ជៀសវាងអំពើអបាយផ្សេងៗ ពិសេសបញ្ហាគ្រឿងញៀនទាំងការជួញដូរនិងការប្រើប្រាស់។

លោកខៀវ សុខនិមល អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ព្រះឧត្តមសីលញ្ញាណ ធុល សុធាព្រះមេគណខេត្តបានមានប្រសាសន៍និងសង្ឃដីកាបានថ្លែងការកោតសរសើរនូវសន្តានចិត្តដ៏សប្បុរសធម៌ ចំពោះព្រះតេជគុណ  សយ ចាន់ថន ព្រះអង្គតែងតែចែករំលែកនូវសម្ភារៈអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋកំពុងខ្វះខាតនាពេលនេះ។

ជាក់ស្តែងក្នុងដើមឆ្នាំ២០២៣នេះព្រះអង្គបានផ្តល់នូវអំណោយតាមបណ្ដាវត្តចំនួន២៣ ផ្តល់អំណោយជូនរដ្ឋ    បាលសង្កាត់អូរជ្រៅ  សង្កាត់ប៉ោយប៉ែតផ្តល់ជូននូវអំណោយដល់គ្រួសារអ្នកដែលបានទទួលមរណៈភាពតាមបណ្ដាភូមិនានា និងផ្តល់ជូនដល់ ដោយសាខាកាកបាទក្រហមខេត្ត សរុបអង្ករចំនួន ៨តោន ៥០០គីឡូក្រាមរួមទាំងភេសជ្ជៈផ្សេងៗសរុបថវិកាចំនួន៥១.២៧៥.០០០ រៀល គិតចាប់ពីខែមករាដល់ខែមិថុនានេះ។ដោយឡែកនៅថ្ងៃនេះដែរព្រះតេជគុណក៏បានចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧៥០គ្រួសារក្នុងមួយគ្រួសារទទួលបាននូវអង្ករ១០គីឡូក្រាម ឃីត១កញ្ចប់ ទឹកសុទ្ធមួយយួរ សរុបថវិកាអស់ចំនួន ៣៤.៥០០.០០០រៀល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង