**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន

លោកជំទាវ ឃួន សុដារី អញ្ជើញទទួលទានអាហារស្វាគមន៍ ជូនគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក

​ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី នាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលទានអាហារស្វាគមន៍ ជូនគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក​ (The World Fellowship of Buddhists-WFB) នៅសណ្ឋាគារ Raffle Le Royal Phnom Penh។

សូមជម្រាបថា ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យព្រះរាជានុញ្ញាតឱ្យគណៈប្រតិភូ WFB ដឹកនាំដោយ លោកព្រឹទ្ធបុរស Phallop Thaiarry ប្រធាន WFB ព្រមទាំងថ្នាក់ដឹកនាំព្រះសង្ឃមកពីប្រទេស ជប៉ុន កូរ៉េ ថៃ ចូលក្រាបបង្គំគាល់ និងថ្វាយព្រះរាជគោរមងារ “ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅព្រះបរមរាជវាំង។

ជាកិច្ចចាប់ផ្តើម លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍ស្វាគមន៍​ និងថ្លែងអំណរគុណ ចំពោះវត្តមានដ៏ឧត្តុង្គឧត្ដមរបស់ភ្ញៀវជាតិ និងអន្តរជាតិ ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារពេលល្ងាចដ៏សែនមនោរម្យនាពេលនេះ។ លោកជំទាវបានថ្លែងប្រកបដោយមោទនភាពថា ថ្ងៃស្អែកនេះជាទិវាដ៏វិសេសវិសាលសម្រាប់ប្រជាជាតិខ្មែរ រួមទាំងភ្ញៀវកិត្តិយសអន្តរជាតិ ក្នុងការធ្វើជាសាក្សីក្នុងពិធីប្រគល់ព្រះគោរមងារដ៏ឧត្តុង្គឧត្តម ថ្វាយ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបានគូសបញ្ជាក់ថា ប្រជាជាតិខ្មែរទាំងមូលពិតជាមានមោទនភាព និងមហាកិត្តិយសយ៉ាងធំធេង ដែល ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់លើត្បូង ព្រះអង្គទទួលបាននូវព្រះគោរមងារកិត្តិយសនេះ។ ព្រះគោរមងារប្រកបដោយកិត្តិគុណនេះ គឺជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ នៃព្រះមហាករុណាទិគុណដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះរាជហឫទ័យទុកដាក់ក្នុងព្រះរាជសទ្ធា និងព្រះរាជតួនាទីដ៏ប្រសើរខ្ពង់ខ្ពស់ក្រៃលែង លើកតម្កើងព្រះពុទ្ធសាសនា ដរាបបានក្លាយជា ព្រះនិមិត្តរូបដ៏ល្អបរិសុទ្ធឧត្តុងឧត្តម នៃឯកភាពជាតិ និងនិរន្តរភាពជាតិ ជាគំរូក្នុងការប្រតិបត្តិ និង ផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោក ជាពិសេសការបន្តបវេណីអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនានៅកម្ពុជា។

លោកជំទាវបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាប្រទេសកាន់ព្រះពុទ្ធសាសនាតែមួយគត់លើពិភពលោក ដែលបានយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក្នុងរដ្ឋធម្មនុញ្ញ ស្របពេលដែលប្រកាន់យកនូវសេរីភាពសាសនា និងសុខដុមរមនាអន្តរសាសនា។ លោកជំទាវបានលើកឡើងបន្តថា ទស្សនវិជ្ជាព្រះពុទ្ធសាសនា គឺជាធាតុសំខាន់មួយ និងជាលក្ខណៈនៃលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចរដ្ឋ និងការអភិវឌ្ឍសង្គមរបស់ប្រទេសកម្ពុជា។

ជាងនេះទៅទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ព្រះពុទ្ធសាសនាបាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់យុត្តិធម៌សង្គម បរិយាបន្នសង្គម និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ពិតណាស់ យុត្តិធម៍ សេចក្តីទៀងត្រង់មិនលំអៀង សេចក្តីស្រឡាញ់ ការអាណិតអាសូរ និងការអភ័យទោស គឺជាធាតុគន្លឹះសំខាន់នៃអភិបាលកិច្ច​ ៕

អត្ថបទដែលជាប់ទាក់ទង