**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

បង្រ្កាបករណីជួញដូរគ្រឿងញៀនជាង ៣០គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យជាជាងម៉ូតូម្នាក់ នៅកណ្ដាលក្រុងបាត់ដំបង

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវបង្រ្កាបគ្រឿងញៀន ទ្រង់ទ្រាយធំមួយករណីនៅកណ្តាលក្រុងបាត់ដំបង ដោយរឹបអូសបានគ្រឿងញឿន ប្រភេទមេតំហ្វេតាមីន (ICE) ជាង៣០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ កាលពីម៉ោង១និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ។

ឧត្តមសេនីយ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងមានប្រសាសន៍ថាតាមព័ត៌មានបឋម កម្លាំងអាវុធហត្ថខេត្តរឹបអូសបានថ្នាំញៀន៣១គីឡី៣ខាំ និង ឃាត់ខ្លួនជនសង្ស័យម្នាក់កំពុងត្រៀម រៀបចំសំណុំ រឿងទៅកាន់តុលាការ និង បន្តស្រាវជ្រាវអ្នកពាក់ព័ន្ធផ្សេងទៀត ។

តាមរបាយការណ៍របស់សមត្ថកិច្ចអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះឈ្មោះ ថោង សូស៊ីវិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ជនសង្ស័យនេះត្រូវបានឃាត់ខ្លួននៅភូមិកាប់គោថ្មី សង្កាត់អូរចារក្រុងបាត់ដំបង ដកហូតវត្ថុតាង លើកទីមួយ បានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន៦កញ្ចប់ ទម្ងន់(1338,84ក្រាម) ជញ្ជីងថ្លឹងមួយ ទូរស័ព្ទពីរគ្រឿង ម៉ូតូមួយគ្រឿង -លុយបាត 1200 បាត , លុយដុល្លារ 100 ដុល្លារ , ប្រាក់រៀល 4,000,000 រៀល ,អត្តសញ្ញាណប័ណ្ណខ្មែរ 01 សន្លឹក និង ផ្លាកលេខម៉ូតូ ចំនួន 02 សន្លឹក។

របាយការណ៍មន្រ្តីអាវុធហត្ថខេត្តបន្ថែមថា ក្រោយពីឃាត់ខ្លួននិងធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនមានគ្រឿងញៀនមួយចំនួនទៀតដែលជារបស់មេក្លោងរបស់ខ្លួន ឲរក្សាទុកនៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ នៅ ថ្ងៃខែឆ្នាំដ៏ដែល កម្លាំងជំនាញអាវុធហត្ថខេត្តបានចុះទៅដល់បន្ទប់ជួលខាងលើ ធ្វើការឆែកឆេរ រកឃើញ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(ice)ចំនួន41កញ្ចប់ទម្ងន់ 30374,5 ក្រាម ដោយសរុបការដកហូតទាំងពីរលើក បានគ្រឿងញៀនមេតំហ្វេតាមីន ចំនួន 47 កញ្ចប់ ទម្ងន់ 31713,34 ក្រាម ស្មើនឹងជាង៣១គីឡូក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង