**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល

ឯកឧត្ដម នេត្រ ភក្រ្តា ជំរុញមន្រ្តីឧទ្យានុរក្សបន្តផ្សព្វផ្សាយ ដល់ពលរដ្ឋឲ្យយល់ពីច្បាប់ សារៈសំខាន់ព្រៃឈើ សត្វព្រៃ និងផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានបន្តជំរុញឱ្យមន្រ្តីឧទ្យានុរក្សត្រូវបន្តចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យបានយល់អំពីច្បាប់ សារៈសំខាន់របស់ព្រៃឈើ សត្វព្រៃ និងផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ។

ក្នុងពិធីចុះជួបសំណេះសំណាល ជាមួយមន្រ្តីឧទ្យានុរក្សប្រចាំការនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ស្ថិតស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ឯកឧត្ដមរដ្ឋលេខាធិការ បានឱ្យដឹងថា នៅកម្ពុជាមានតំបន់ការពារធម្មជាតិចំនួន៧៦ ដែលក្នុងនេះមានរបៀងអភិរក្សជីវចម្រុះចំនួន៣ ហើយតំបន់ការពារធម្មជាតិចំនួន៧៣ ដែលមានផ្ទៃដីចំនួន៧លាន ៣សែនហិកតា ហើយក្នុងចំណោមផ្ទៃដីនេះគឺមានទំហំធំណាស់បើធៀបនឹងកម្លាំងមន្រ្តីឧទ្យានុរក្សរដែលឈរជើងមានត្រឹមតែ១,២០០នាក់។ ដូចយើងបានដឹងហើយថាកម្លាំងមួយចំនួនចូលនិវត្ត ហើយមួយចំនួន បោះបង់ការងារ ប៉ុន្តែពុំមានការបញ្ចូលកម្លាំងបន្ថែម ដែលជាមូលហេតុធ្វើឱ្យកម្លាំងការពារព្រៃឈើ និងសត្វព្រៃមានកម្លាំងមិនគ្រប់គ្រាន់។

បើតាមការសិក្សា គឺមន្រ្តីឧទ្យានុរក្សម្នាក់ គ្រប់គ្រងតំបន់ការពារធម្មជាតិ ៦,០០០ហិកតាជាង។ ដូចដែលយើងដឹងហើយថាសម្រាប់ផ្ទៃដីរបស់យើងមានទំហំ ធ្វើឱ្យផ្តល់ឱកាសឱ្យក្រុមជនល្មើសមួយចំនួន អាចបង្កើតនូវបទល្មើសធនធានធម្មជាតិ ដែលទាមទារឱ្យមន្រ្តីឧទ្យានុរក្សបង្កើនការយកចិត្តទុកដាក់ និង បង្កើនកិច្ចការពារ បទល្មើសធនធានធម្មជាតិយើងបន្តទៀត ក្នុងនាមយើងមានមន្រ្តីនគរបាលយុត្តិធម៌។

ឯកឧត្ដមបានគូសបញ្ជាក់ថា «កម្លាំងយើងតិច ហេតុនេះយើងត្រូវពង្រឹងរបងការពារនេះសំដៅទៅលើតួនាទីរបស់ប្រជាសហគមន៍ដែលនៅជុំវិញតំបន់ការពារធម្មជាតិរបស់យើង»។

ឯកឧត្ដម នេត្រ ភក្រ្តា បានបន្ថែមដែរថា ក្នុងក្របខ័ណ្ឌគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាទាំងមូល ដែលបានខិតខំការពារព្រៃនេះ គឺអនុវត្តនូវវិធានការចំនួន២តំណាលគ្នា គឺវិធានការទី១៖ ការអនុវត្តច្បាប់ ទី២៖ វិធានការសេដ្ឋកិច្ចពោល គឺធ្វើឱ្យប្រជាសហគមន៍មានជីវភាពធូរធា ដោយមានរបរចិញ្ចឹមជីវិតយ៉ាងត្រឹមត្រូវ។ វិធានការទាំង២នេះ ដើរទន្ទឹមគ្នាដោយពង្រឹងទៅលើកិច្ចការពារអភិរក្សធនធានធម្មជាតិរបស់យើង។

ឯកឧត្ដម បានលើកទឹកចិត្តឱ្យមន្រ្តីឧទ្យានុរក្សត្រូវខិតខំប្រឹងប្រែ ហើយត្រូវតែបំពេញការងារយកចិត្តទុកដាក់ពីព្រោះថា វាជាអនាគតរបស់មន្ត្រីឧទ្យានុរក្ស មានប្រាក់សោធននិវត្ត។ ហើយលែងកាប់ឈើដើម្បីលុយហើយ តែយើងរក្សាឈើឈរដើម្បីរកចំណូលវិញពោល គឺយើងរកចំណូលតាមរយៈឥណទានកាបូន គឺការលក់តួនាទីរបស់ឈើមានន័យថា ឈើស្រូបយកឧស្ម័នកាបូនិច បញ្ចេញមកវិញនូវអុកស៊ីសែន ដែលជាខ្យល់ដកដង្ហើមរបស់យើង។ បរទេសគេទិញពីកម្ពុជា ដើម្បីបានលុយមកពង្រឹង និងអភិរក្សធនធានធម្មជាតិ ដូច្នេះត្រូវការពារឱ្យបាននៅសំឡូតនេះ ដើម្បីអាចមានលទ្ធភាពលកលឥណទានកាបូន ក្រៅពីនេះបើការពារព្រៃបានក៏អាចស្រូបទាញទេសចរណ៍តាមរយៈធនធានធម្មជាតិទាំងនេះ។

ឯកឧត្ដមបានជំរុញឱ្យមន្រ្តីឧទ្យានុរក្សត្រូវតែចូលរួមដោះអន្ទាក់ តាមព្រៃភ្នំដើម្បីការពារសត្វព្រៃ និងក៏ដូចជាការពារព្រៃឈើសម្រាប់ប្រជាសហគមន៍ ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង