**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

មកដឹងពីរបបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!

ភ្នំពេញ៖ ជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ជាការថយចុះនូវសមត្ថភាពការងាររបស់តម្រងនោមតិចជាង ៣០មីលីលីត/១នាទី/១,៧៣ម៉ែតការេ (Glomerular filtration rate < 30ml/mn/1,73m2)។

បើយោងតាមហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងថា ក្នុងករណីនេះអ្នកជំងឺត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ទៅលើរបបអាហារបន្ថែមពីលើការប្រើប្រាស់ថ្នាំទៀងទាត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ(ការឡើងសំពាធឈាម, ហើមសួត, វិបត្តិចលនាបេះដូង…..)។

១) អាហារដែលត្រូវប្រុងប្រយ័ត្ន៖
– អំបិលមិនលើសពី ៥ក្រាមក្នុងអាហារសរុបប្រចាំថ្ងៃ
– សូមជៀសវាងអាហារដែលប្រៃខ្លាំងដូចជាប្រហុក, ផ្អក, ឆៃប៉ូវជាដើម។
– សារធាតុប៉ូតាស្យូម (Potassium) ការទទួលទានអាហារដែលមានសារធាតុប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បេះដូងចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ អាហារទាំងនោះរួមមានទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួន ផ្លែឈើពិសេស ចេក ក្រូច ផ្លែប័រ និងផ្លែដូងជាដើម។
– កាត់បន្ថយសារធាតុខ្លាញ់ ដែលមានប្រពភពីសត្វ
– សារធាតុផូស្វ័រ (phosphorus): ត្រូវកាត់បន្ថយការទទួលទានអាហារដែលមានសារធាតុផូស្វ័រ។

២) អាហារដែលគួរបរិភោគ ៖
– ទឹកសាបស្អាត ក្នុងកំរិតធម្មតា (១,៥ – ៣លីត្រ/ថ្ងៃ)
– បាយ
– បន្លែឆ្អិន
– សាច់ដូចជាត្រី, មាន់, ទាក្នុងកំរិតសមល្មម
(ឧទាហរណ៍ៈ សម្រាប់អ្នកជំងឺទំងន់ ៥០គីឡូក្រាម អាចបរិភោគសាច់សរុបមិនលើសពី ១៥០ ក្រាម ឬមួយខាំកន្លះក្នុងមួយថ្ងៃ)

សូមចងចាំថា ការប្រើប្រាស់ថ្នាំសំរាប់ការព្យាបាលតែមួយមុខ មិនគ្រប់គ្រាន់ទេ ចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ ការបរិភោគត្រឹមត្រូវ អាចជួយថែរក្សាសុខភាព និងកាត់បន្ថយគ្រោះថ្នាក់ប្រឈមផ្សេងៗ ជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង