យុវជនជាកម្មករកាប៉ាល់ម្នាក់ត្រូវក្រុមចោរគ្នាប្រហែល៣០នាក់ ស្ទាក់កាប់ប្លន់ បានស្លាប់ហើយ

ភ្នំពេញ៖ យុវជនម្នាក់ជាជនរងគ្រោះ ក្នុងអំពើហិង្សាលួចមានស្ថានទម្ងន់ ដែលបង្ករដោយជនសង្សយ័មួយក្រុមមានគ្នាប្រហែល៣០នាក់ វាយនិងកាប់បណ្តាលឱ្យជនរងគ្រោះរងរបួសក្បាលធ្ងន់ធ្ងរនោះ បច្ចុប្បន្នបានទទួលមរណភាពហើយនៅមន្ទីរពេទ្យ។ នេះបើតាមក្រុមគ្រួសារនិងសាច់ញាតិឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
ជនរងគ្រោះឈ្មោះ ស៊ាន ប៊ឺត ភេទប្រុស២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកាប៉ាល់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឱ្យដឹងថា ហេតុការណ៍ក្រុមជនសង្សយ័ប្រហែល៣០នាក់ ធ្វើសកម្មភាពលួចមានស្ថានទម្ងន់(វាយនិងកា..ប់បណ្តាលឲ្យជនរងគ្រោះរបួ..សក្បាលធ្ង..ន់ធ្ងរ) កើតឡើងកាលពី ម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នៅម្តុំមុខកាស៊ីណូយ៉ាព័រ ស្ថិតនៅក្រុមទី១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយភ្លាមៗក្រោយកើតហេតុមានជនសង្សយ័ចំនួន៧នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននិងកំពុងតាមចាប់ខ្លួនបក្ខពួកមួយចំនួនទៀតដែលរត់គេចខ្លួន៕
