**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មុខសញ្ញាប្លន់ម៉ូតូយ៉ាងសកម្ម លើកំណាត់ផ្លូវជាតិលេខ៣ ត្រូវសម្ថកិច្ចស្រុកត្រាំកក់បង្ក្រាបបាន

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ក្នុងចំណោមបក្សពួក៥នាក់បានធ្វើសកម្មភាពវាយប្លន់ម៉ូតូជនរងគ្រោះ តែមិនបានសម្រេចត្រូវសមត្ថកិច្ចស្រុកត្រាំកក់ក្របួចបានខណះដែលជនសង្ស័យកំពុងធ្វើសកម្មភាពកាលពីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ 3 ចន្លោះគីឡូម៉ែត្រលេខ 75 និង 76 ស្ថិតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន 05 នាក់ ជិះម៉ូតូ 02គ្រឿងបានធ្វើសកម្មភាពយកមួក សុវត្ថិភាពវ៉ៃ និងធាក់ទៅលើជនរងគ្រោះឈ្មោះខាត់ លីហ្សៀន ភេទប្រុស អាយុ 16 ឆ្នាំមានទីលំនៅភូមិ តាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ក្នុងគោលបំណងប្លន់ម៉ូតូរបស់ជនរងគ្រោះម៉ាកសង់សេ125ពណ៌ខ្មៅស៊េរី 2023តាមផ្លូវជាតិលេខ 3 ពីភ្នំពេញទៅផ្ទះនៅស្រុកឈូក ខេត្តកំពត។

សមត្ថកិច្ចបានបញ្ចាក់ថា ខណះដែលជនសង្ស័យកំពុងធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះគឺស្របពេលដែលកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់កំពុងជិះម៉ូតូល្បាតតាមដងផ្លូវ ពេលនោះក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូរបស់ខ្លួនត្រឡប់បក់ក្រោយវិញ ខណៈនោះកម្លាំងសមត្ថកិច្ចយើងក៏ជិះម៉ូតូដេញតាមរហូតមកដល់ផ្លូវលេខ 22ស្ថិតក្នុងភូមិអង្គតាសោម កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួន ជនសង្ស័យ បានចំនួន03នាក់ព្រមទាំងដកហូតវត្ថុតាងម៉ូតូសេ125 ពណ៌ខ្មៅស៊េរី 2018 ឡើងតែម2022 ពាក់ស្លាកលេខកំពង់ចាម1.V9914
1-ឈ្មោះ ទួន ចាន់តុលា ភេទប្រុស អាយុ 14 ឆ្នាំនៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី2-ឈ្មោះ សាន មេសា ភេទប្រុសអាយុ 14 ឆ្នាំជនជាតិខ្មែរឥស្លាម នៅភូមិឡគោ សង្កាត់លេខ 5 ខណ្ឌឬស្សីកែវ ទី3-ឈ្មោះគង់ សុវណ្ណាភេទប្រុសអាយុ20 ឆ្នាំនៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ
ចំណែកបក្សពួក02នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់
1-ឈ្មោះយស់ ចាន់ណា ភេទប្រុសអាយុ 16 ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅភូមិ ឡគោ សង្កាត់លេខ 5ខណ្ឌឫស្សីកែវ 2-ឈ្មោះជីង ចាំង ភេទប្រុស អាយុ 16 ឆ្នាំនៅភូមិគីឡូលេខ 7 ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង