**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន

តុលាការខេត្តកណ្ដាល ឃុំខ្លួនជនសង្ស័យ១១នាក់ ដែលវាយកាប់ចាក់គ្នាផ្អើលពេញភូមិ នៅស្រុកអង្គស្នួល

ភ្នំពេញ៖ លោក ថៃ ថេង ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួនមនុស្ស១១នាក់ ដែលបើកឆាកវាយប្រហារកាប់ចាក់គ្នាផ្អើលពេញភូមិនៅស្រុកអង្គស្នួល ដាក់ពន្ធនាគារហើយ ក្រោយពួកគេត្រូវបានលោកស្រី ស៊ូ សុជាតា តំណាងអយ្យការ ចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

យោងតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាបទល្មើស «អំពើហិង្សា» មាត្រា២១៨ ស្ថានទម្ងន់ទោសចែងថា៖ អំពើហិង្សាដោយចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី ២ ឆ្នាំទៅ ២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ៤លានរៀល ទៅ១០លានរៀល។ ការបើអំពើហិង្សានេះបានប្រព្រឹត្ត៖
*ទី១៖ ដោយមានការគិតទុកជាមុន
*ទី២៖ ដោយប្រើអាវុធ ឬការគំរាមកំហែងដោយអាវុធ
*ទី៣៖ ដោយមានមនុស្សជាច្រើនអ្នកក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត។

តាមដំណើររឿង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ មានជនសង្ស័យមួយក្រុម បានផឹកស៊ីចម្ងាយពីកន្លែងកើតហេតុប្រវែង ១៥០ម៉ែត្រ ក៏មានក្រុមជនសង្ស័យមួយក្រុមទៀតកំពុងផឹកស៊ីដែរ។

លុះមកដល់ម៉ោង ២២៖៦នាទី ក៏មានឈ្មោះ ហុង រ៉ា បានមកប្រាប់ឈ្មោះ យន់ សុវង្ស ថា ឃើញភាគីក្រុមទី២ បានយកដុំថ្មគប់ទៅលើភ្ញៀវដែលចេញក្នុងកម្មវិធីខួបកំណើត ឮដូចនេះក្រុមជនសង្ស័យទី១ទាំងអស់ ក៏បានដើរទៅកន្លែងកើតហេតុ ដោយអ្នកខ្លះមានកាន់ដំបង និងខ្លះទៀតកាន់ខ្សែក្រវាត់។

នៅពេលដែលក្រុមជនសង្ស័យទី១ ទៅដល់កន្លែងកើតហេតុ ដោយមានភាពស្រវឹងរៀងៗខ្លួន ក្រុមជនសង្ស័យទាំងពីរ បានឈ្លោះប្រកែកទាស់ពាក្យសម្តីគ្នាទៅវិញទៅមក បង្កឱ្យមានការវាយប្រតាយ ប្រតប់ដាក់ទៅវិញទៅមក ដោយខ្លះវាយដំបង ខ្លះវាយគ្នានឹងខ្សែក្រវាត់ និងកាំបិតផ្កាក់ (ឈ្មោះ ទិត សុវណ្ណ ជាអ្នកកាន់កាំបិត ឈោ្មះ ហុង រាំ ជាអ្នកកាន់ខ្សែក្រវាត់ ឈ្មោះ ឌឹម សារិន និងឈ្មោះ ហេង វណ្ណៈ ជាអ្នកកាន់ដំបង) បណ្តាលឱ្យឈ្មោះ ទិត សុវណ្ណ រងរបួសក្បាល ឈ្មោះ មៀច លី រងរបួសក្បាលក ដៃស្ដាំ ទ្រូង និងជាំស្មាខាងក្រោយ ឈ្មោះ មៀច ឡេង រងរបួសកដៃខាងឆ្វេង ឈ្មោះ នៅ យ៉ុង រង របួសខ្នង និងជើង ឈោ្មះ យន សុវណ្ណ រងរបួសក្បាល ដៃ និងខ្នង ឈ្មោះ យន់ សុវង្ស រងរបួសក្បាល ដៃ និងជើង។

នៅពេលនោះ ឈ្មោះ រស់ ធារ៉ាត់ បានចូលជួយហាមឃាត់ក៏ត្រូវឈ្មោះ ហុង រ៉ វាយ មួយខ្សែក្រវាត់ បណ្ដាលឱ្យបែកសៀតផ្កាខាងឆ្វេង ជាដៃ និងពកក្បាលខាងក្រោយ ចំណែកឈ្មោះ នៅ យ៉ុង បានចូលទៅហាមឃាត់កូនឈ្មោះ យន់ សុវណ្ណ និងឈ្មោះ យន់ សុវង្ស ក៏ត្រូវក្រុមជនសង្ស័យទី២ វាយបណ្តាលឱ្យចង្កេះខាងក្រោយជាំ។

បន្ទាប់មកក៏មានសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទាំងពីរ មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

ក្រោយការសាកសួរ សមត្ថកិច្ចក៏បានកសាងសំណុំរឿង និងបញ្ជូនឈ្មោះ ហេង វណ្ណៈ ឈ្មោះ យន សុវណ្ណ ឈ្មោះ យន់ សុវង្ស ឈ្មោះ ឌឹម សារ៉ន ឈ្មោះ ហុង រ៉ា ឈ្មោះ ស្រី គឹមសាន ឈ្មោះ មៀច ឡេង ឈ្មោះ មៀច លី ឈ្មោះ ទិត វណ្ណថា និងឈ្មោះ រស់ រាជ មកអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង