**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្តេចតេជោ ហ៊ុន សែន បានកំពុងលះបង់ និងវិនិយោគគ្រប់បែបយ៉ាងសម្រាប់អនាគតរបស់ប្រជាជនកម្ពុជា និងកូនចៅខ្មែរជំនាន់ក្រោយៗទៀត

ភ្នំពេញ៖ ឯកឧត្តម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានលើកឡើងថា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននឹងកំពុងខិតខំ លះបង់ និងវិនិយោគគ្រប់បែបយ៉ាង គឹសម្រាប់អនាគតកាន់តែប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងកូនចៅខ្មែរជំនាន់ក្រោយៗទៀត។

ឯកឧត្ដមបានលើកឡើងបែបនេះនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ជួបសំណេះសំណាលជាមួយមេគ្រួសារបក្សចំនួន១០១៣នាក់ មកពីភូមិចំនួន ៧ ក្នុងចំណោម ១៥ភូមិ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

ឯកឧត្តម លី ធុជ ​បានបញ្ជាក់បន្ថែមថា សម្តេចតេជោ គឺជាបិតាស្ថាបនិកសន្តិភាព និងជាបិតាបង្រួបបង្រួមសាមគ្គីភាពខ្មែរតែមួយ នៅទូទាំងប្រទេសកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ ដែលទើបមានអាយុកាល ២៥ឆ្នាំប៉ុណ្ណោះ ហើយសន្តិភាពនេះ គឺជាកត្តាស្លាប់រស់ និងសំខាន់បំផុតសម្រាប់ភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា និងកំណើនសេដ្ឋកិច្ចជាតិ។ គណបក្សប្រជាជនកម្ពុជា មានគុណតម្លៃច្រើនណាស់ជាប្រវតិ្តសាស្រ្ត សម្រាប់ជាការជ្រើសរើសដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសជាតិ និងការអភិវឌ្ឍ។

ឯកឧត្តមបន្តថា ការសម្រេចចិត្តរបស់បងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបន្តគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការពារទ្រទ្រង់ព្រះរាជបល្ល័ង្គ។ គណបក្សប្រជាជន នឹងបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីប្រជាជនកម្ពុជាទាំងអស់គ្នា។

ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងមានស្វាមីភក្តិចំពោះការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ សម្រាប់នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តម លី ធុជ ​បានជម្រុញបន្ថែមឲ្យសមាជិក សមាជិកាគណបក្សទាំងអស់ បន្តផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលដាក់ចេញ និងចូលរួមជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យកាន់តែសកម្ម៕

អត្ថបទដែលជាប់ទាក់ទង