**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ករណីលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់សារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅសៀលថ្ងៃ ទី៩ ខែមិថុនា ឆ្នាំ២០២៣ អនុវត្តតាមនីតិវិធីក្រោយពីធ្វើសកម្មភាព លួច មានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីវេលាម៉ោង០៨និង៤០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិស្លែងថ្មី ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ព្រមទាំងយោងតាមដើមបណ្ដឹងឈ្មោះ អាង ចាន់ណាក់ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្លែងថ្មី ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ចំណែវត្ថុតាង កម្លាំងកងរាជអាវុធហត្ថខេត្តបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ ។

លោកវរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេកបានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ ខេង ចាន់ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់បានរួមមាន៖១.កាំបិតខ្វែវគ្មានដង ប្រវែង៤៣ សង់ទីម៉ែត្រ ចំនួន០១ដើម។ ២.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ព្រីងទុំ ផលិតឆ្នាំ១៩៩៧ គ្មានផ្លាកលេខ ចំនួន០១គ្រឿង។ ៣.ទូរស័ព្ទដៃម៉ាកVIVO Y12 ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង។

លោកមេបញ្ជាការបានបន្តថា៖ តាមការរៀបរាប់របស់ដើមបណ្តឹងឱ្យដឹងថា ជនសង្ស័យបានដើរចូលទៅក្នុងផ្ទះរបស់គាត់ ដោយមានកាន់កាំបិតខ្វែវគ្មានដងជាប់នឹងដៃ ធ្វើសកម្មភាពសម្លុតគំរាមគាត់ឱ្យប្រគល់ទូរស័ព្ទមកឱ្យខ្លួន និងទាមទារលុយបន្ថែមទៀត ដោយមានការ ភ័យខ្លាច គាត់បានរត់ចេញមកក្រៅផ្ទះ ដើម្បីស្រែកឱ្យគេជួយ ពេលនោះជនសង្ស័យ ក៏បានលួចយកម៉ូតូ ដែលមានកូនសោជាប់នឹងម៉ូតូស្រាប់ ជិះគេចខ្លួនចេញមកក្រុងសិរីសោភ័ណ ។

លោកបញ្ជាក់បន្ថែមទៀតថា៖ ក្រោយពេលកើតហេតុរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក រួមនឹងកម្លាំងអធិការស្រុកស្វាយចេក បានចុះដល់កន្លែងកើតហេតុ បានចាប់យកវត្ថុតាង កាំបិត និងស្បែកជើង របស់ជនសង្ស័យដែលបន្សល់ទុកនៅកន្លែងកើតហេតុ។ បន្ទាប់មកកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានសហការណ៍ស្រាវជ្រាវជាមួយកម្លាំង កងរាជអាវុធហត្ថខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ រហូតដល់វេលាម៉ោង០២រសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ នៅចំណុចផ្លូវជាតិ៦៧B ស្ថិតនៅភូមិថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រមទាំងចាប់យកនូវវត្ថុតាងដែលប្រព្រឹត្តបទល្មើស ហើយបញ្ជូនមកកាន់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។

លោក វរសេនីយ៍ឯក មែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងថា៖ ដោយមានការអនុញ្ញាតពីស្នងការ ស្នងការរដ្ឋានស្រាវជ្រាវ និង បង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ការិយាល័យជំនាញ បានពន្លាតដែនសមត្ថកិច្ច យកជនសង្ស័យពីខេត្តឧត្តរមានជ័យ មកចាត់ការបន្តតាមនីតិវិធី ។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង