**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល

អ្នកឧកញ៉ា លី ឃុនថៃ៖ អេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារធំសម្រាប់ផលិតផលស្បែកជើង ព្រោះគឺជាប្រទេសធំ ហើយជាប្រទេសអ្នកមាន

ភ្នំពេញ៖ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាសមាគមផលិតស្បែកជើងកម្ពុជា បានលើកឡើងថា អេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារថ្មី និងជាទីផ្សារដ៏មានសក្តានុពល សម្រាប់ផលិតផល ស្បែកជើង កាបូប និងផលិតផលធ្វើដំណើររបស់កម្ពុជា ខណៈកិច្ចព្រៀមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចុះហត្ថលេខាហើយ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងវេទិកាធុរកិច្ចលើកទី២ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាសមាគមផលិតស្បែកជើងកម្ពុជា មានប្រសាសន៍ថា “ប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារធំសម្រាប់ផលិតផល ស្បែកជើង ព្រោះអេមីរ៉ាតអារ៉ាប់រួម គឺជាប្រទេសធំ ជាប្រទេសអ្នកមាន ​ហើយប្រជាជនភាគច្រើនហ៊ានចំណាយលុយច្រើន ហេតុនេះហើយកម្ពុជាសំឡឹងឃើញប្រទេសនេះ នឹងក្លាយជាទីផ្សារធំ និងជាទីផ្សារថ្មី សម្រាប់ការនាំចេញផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរនាពេលខាងមុខ។

អ្នកឧកញ៉ាបានឱ្យដឹងបន្តថា «ខ្ញុំគិតថា អារ៉ាប់រួមនេះគឺជាទីផ្សារល្អ សម្រាប់ផលិតផលស្បែកជើង ​និងផលិតសម្រាប់ធ្វើដំណើរ។ កន្លងមកយើងមិនបាននាំចូលដោយផ្ទាល់ទេ ដោយសារទីផ្សារធំរបស់យើង គឺនាំចេញទៅអឺរ៉ុប និងអាមេរិក អង់គ្លេស អាស៊ាន ជប៉ុន កូរ៉េ ហើយកន្លះឆ្នាំនេះយើងមាននាំទៅចិនដែរ ដោយសារក្រសួងពាណិជ្ជកម្មចុះកិច្ចព្រមព្រៀងជាមួយចិន»។ ​

អ្នកឧកញ៉ាបន្ថែមថា «ស្របពេលក្រសួងពាណិជ្ជកម្ម បានទៅពិភាក្សាការងារចុះកិច្ចព្រមព្រៀងជាមួយអារ៉ាប់រួម ​ទីផ្សារនេះ គឺមានសក្តានុពលបើកទីផ្សារសម្រាប់ឱ្យវិស័យស្បែកជើង កាបូប ផលិតផលធ្វើដំណើរនៅថ្ងៃអនាគត នៅពេលកិច្ចព្រមព្រៀងនេះមានប្រសិទ្ធភាពហើយ ដាក់ឱ្យអនុវត្ត យើងអាចនាំចូលដោយមិនបាច់បង់ពន្ធ។ ខ្ញុំគិតថា ទីផ្សារនេះគឺល្អសម្រាប់វិស័យរោងចក្រឧស្សាហកម្មនៅកម្ពុជាយើង គឺអាចជួយបានច្រើនមែនទែន ក្នុងការនាំចេញទៅប្រទេសថ្មីៗទៀត​​»។

អ្នកឧកញ៉ាបន្ថែមថា នៅពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដាក់ឱ្យអនុវត្ត រំពឹងថាផលិតផល ស្បែកជើង កាបូប និងផលិតផលធ្វើដំណើររបស់កម្ពុជា ​​នឹងអាចនាំចេញទៅប្រទេសនេះលឿន ដោយសារបច្ចុប្បន្ននេះ បណ្តារោងចក្រមួយចំនួន មានផលិតផលដែលអាចនាំចេញភ្លាមៗបាន។

បើតាមឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម​បានថ្លែងថា តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ទំនិញសំខាន់ៗរបស់កម្ពុជា ដូចជាស្បែកជើង សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងកង់ជាដើម នឹងត្រូវបាននាំចេញទៅកាន់ប្រទេស អេមីរ៉ាតអារ៉ាប់រួម ដោយត្រូវលើកលែងឬកាត់បន្ថយពន្ធ។

ឯកឧត្ដមបានគូសបញ្ជាក់ថា ក្រៅពីប្រទេសអេមីរ៉ាតអារ៉ាប់រួម កម្ពុជាក៏អាចឈោងចាប់នូវទីផ្សារផ្សេងទៀត នៅទ្វីបអាហ្រ្វិកផងដែរ។

ឯកឧត្ដមបន្តថា «នេះជាលើកទី១ហើយ ដែលកម្ពុជាបានឈានចូលទីផ្សារមជ្ឈឹមបូព៌ា​ ដែលយើងឃើញថា ជាសក្តានុពលមួយ ហើយជាកន្លែងមួយដែលយើងឈានចូល​លើប្រទេស​អាហ្រ្វិកនៅថ្ងៃក្រោយ។ ខ្ញុំសូមជម្រាបថា បើយើងនិយាយពីអាស៊ីសិង្ហបុរី គឺជាកន្លែងមួយដែឡចែកចាយទំនិញនៅអាស៊ី។​ អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាកន្លែងមួយចែកចាយទៅទ្វីបអាហ្រ្វិក»។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេល៥ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញស្បែកជើងក្នុងតម្លៃ​ជាង ៤៣៦លានដុល្លារអាមេរិក ធ្លាក់ចុះ២៣.៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

អ្នកឧកញ៉ា លី ឃុនថៃ មានប្រសាសន៍ថា ស្របពេលដែលការនាំចេញផលិតផលស្បែកជើងបានធ្លាក់ចុះ គួរឱ្យកត់សម្គាល់នេះនៅដើមឆ្នាំនេះ ​លោករំពឹងថា ទីផ្សារប្រទេសអារ៉ាប់រួម ដែលជាទីផ្សារថ្មីនេះ នឹងអាចជួយកាត់បន្ថយបញ្ហាធ្លាក់ចុះនេះបាន៕

អត្ថបទដែលជាប់ទាក់ទង