**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មន្ត្រីជាន់ខ្ពស់របស់ចិន និងបណ្តាប្រទេសអាស៊ានបានឯកភាពលើកិច្ចសហប្រតិបត្តិការបន្ថែមទៀត

SHENZHEN÷ការពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី ២៩ បានប្រារព្ធឡើងកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Shenzhen ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោក Nong Rong ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសចិន និងលោក Chan Aye លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសមីយ៉ាន់ម៉ា។មន្ត្រីជាន់ខ្ពស់ និងអ្នកតំណាងនៃបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផ្សេងទៀត និងតំណាងលេខាធិការដ្ឋានអាស៊ាន ក៏មានវត្តមានចូលរួមផងដែរ។ភាគីទាំងពីរបានធ្វើការអត្ថាធិប្បាយជាវិជ្ជមានចំពោះសន្ទុះដ៏ល្អនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន។

ពួកគេបានផ្លាស់ប្តូរយោបល់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការនាពេលអនាគត និងលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានផលប្រយោជន៍រួម។លោក Nong បាននិយាយថា ភាគីចិនសង្ឃឹមថានឹងធ្វើការជាមួយបណ្តាប្រទេសអាស៊ានដើម្បីស្វែងរកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដូចជា ឧស្សាហកម្មដែលកំពុងរីកចម្រើន ថាមពលថ្មី រូបិយប័ណ្ណ និងហិរញ្ញវត្ថុ សន្តិសុខប្រពៃណី និងមិនមែនប្រពៃណី និងការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន។លោក Nong បានអោយដឹងថា ប្រទេសចិនក៏មានគោលបំណងបង្កើនភាពស៊ីសង្វាក់គ្នារវាងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងការកសាងសហគមន៍របស់អាស៊ាន ហើយខិតខំកសាងសហគមន៍ចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា។អ្នកចូលរួមមកពីបណ្តាប្រទេសអាស៊ានបានសម្តែងនូវឆន្ទៈក្នុងការរួមដៃជាមួយប្រទេសចិនដើម្បីជំរុញការធ្វើឱ្យប្រសើរឡើងនូវតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់ និងកសិកម្មប្រកបដោយនិរន្តរភាព។ពួកគេក៏បាននិយាយផងដែរថា ពួកគេមានឆន្ទៈក្នុងការរួមគ្នាជំរុញឱ្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ប្រភពព័ត៌មានៈXinhua
ប្រែសំរួលដោយៈកញ្ញា យ៉េន សុវណ្ណារ៉ា https://xhnewsapi.xinhuaxmt.com/share/news?id=826697180139520&showType=3002&utdId=385d41692fff95f27c48460a1147d217&version=3.1.3&projectSource=0&clientMarket=google

អត្ថបទដែលជាប់ទាក់ទង