**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរា ចូលរួមទិវាជាតិនៃការចងចាំ ២០ឧសភា ឆ្នាំ២០២៣

ភ្នំពេញ៖ លោក គឹម សុធិន អគ្គនាយករង ដែលតំណាងឱ្យឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងទិវាជាតិនៃការចងចាំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ឧសភា ឆ្នាំ២០២៣ រៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នៅក្នុងវត្តទេពពោធិ៍វង្ស នាភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

ទិវាជាតិចងចាំនេះ បាននិមន្តព្រះមេគុណ និងព្រះថេរានុថេរៈ សរុបចំនួន៧៤អង្គ ដើម្បីធ្វើពិធីរាប់បាត្របង្សុកូលឧទ្ទិសរម្លឹកដល់វិញ្ញាណក្ខន្ធជនស្លូតត្រង់ខ្មែររាប់លាននាក់ ដែលបានស្លាប់ផង និងរម្លឹកដល់សោកនាដកម្មដែលរបបអាវខ្មៅប្រព្រឹត្តមកលើជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃផង។

នៅក្នុងការប្រារព្ធពិធីទិវាជាតិចងចាំឆ្នាំនេះ ក៏មានការអញ្ជើញចូលរួបជាអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុងសៀមរាប កងកម្លាំងប្រដាប់អាវុធ នគរបាល កងរាជអាវុធហត្ថតំបន់ប្រតិបត្តិការសឹករង កងពលធំអន្តរាគមន៍លេខ២ យោធភូមិភាគទី៤ ចៅសង្កាត់ទាំង១២ ប្រជាពលរដ្ឋ គរុសិស្ស សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា ព្រះសង្ឃ តាជីយាយជី សរុបចំនួន១០៤២ អង្គ-នាក់។

ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរា តែងចូលរួមប្រារព្ធទិវាជាតិចងចាំ មិនដែលអាក់ខានឡើយជាមួយអាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ ចងចាំនូវមហាឧក្រិដ្ឋកម្មដ៏ឃោរឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលដឹកនាំដោយក្រុមប៉ុលពត ព្រមទាំងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធប្រជាជនកម្ពុជាជាង៣លាននាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអធ័ម និងអយុត្តិធម៌ជាទីបំផុត ដោយសារនយោបាយប្រល័យពូជសាសន៍របស់ក្រុមអាវខ្មៅ៕

អត្ថបទដែលជាប់ទាក់ទង