**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam

គ្រឿងញៀនមួយចំនួនធំ ត្រូវបានកម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត ធ្វើការ​បង្ក្រាបបាន និង​ឃាត់ខ្លួនជនបរទេសម្នាក់

ភ្នំពេញ៖ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្ទាប់ពីទទួលបទបញ្ជារ ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានចុះបង្រ្កាបករណីអនុវត្តន៍តាមដីការមួយកន្លែងម្តុំបុរី(ហ្គ្រូដ ឡាក់) ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បន្ទប់ពីចុះដល់គោលដៅ បទល្មើស កម្លាំងផ្នែកព្រហ្មទណ្ឌ បានត្រួតពិនិត្យរកឃើញមានគ្រឿងញៀនមួយចំនួនធំ កម្លាំងក៏បានទាក់ទងមកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹក​នាំដោយ លោក វរសេនីយ៍ទោ កែវ ដូល អធិការទទួលផែនគ្រឿងញៀនក្រុងប៉ោយប៉ែត និងមានការចូលរួមពី លោក ឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការ សម្របសម្រួលផ្ទាល់ពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់
១.ឈ្មោះ ភីអូ ហីសអូតាដៀវ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិសាំងហ្គាពួរ បានត្រួតពិនិត្យរកឃើញវត្ថុតាង រួមមាន ៖
១. ថ្នាំកញ្ចប់ពណ៌ទឹកក្រូចមានអក្សរ(ORANGE TANG)សង្ស័យជាសារធាតុញៀនមានចំនួន០៧កញ្ចប់ធំ និង០១កញ្ចប់តូច។
២.ថ្នាំកញ្ចប់ពណ៌ទឹកក្រូចមានអក្សរ(NUTRI.C)សង្ស័យជាសារធាតុញៀនមានចំនួន០៥កញ្ចប់ធំ និង១០កញ្ចប់តូច។
៣.ថ្នាំកញ្ចប់ពណ៌ទឹកក្រូចមានអក្សរ(TANG MANGGO)សង្ស័យជាសារធាតុញៀនមានចំនួន០៦កញ្ចប់តូច។
៤.ថ្នាំកញ្ចបពណ៌ក្រហមមានអក្សរ(POWER)សង្ស័យជាសារធាតុញៀនចំនួន១៩កញ្ចប់តូច។
៥.ថ្នាំកញ្ចប់ពណ៌ប៉ៃតងមានអក្សរ(TANG DALaNDAN)សង្ស័យជាសារធាតុញៀនមានចំនួន០៦កញ្ចប់តូច។
៦.ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(VERSAGE)សង្ស័យជាសារធាតុញៀនមានចំនួន០៤កញ្ចប់។
៧.ថ្នាំកញកញ្ចប់ពណ៌ ស លាយផ្កាឈូកមានអក្សរ(HAPPY FRUITS)សង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់តូច។
៨.ថ្នាំកញ្ចប់ពណ៌ស្វាយមានអក្សរ(GAME.ON)សង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់តូច។
៩.ថ្នាំកញ្ចប់ពណ៌ស្វាយមានអក្សរ(BOMI)សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូច។
១០.ថ្នាំគ្រាប់ពណ៌ទឹកក្រូច សង្ស័យជាសារធាតុញៀនចំនួន៥១គ្រាប់។
១១.ថ្នាំគ្រាប់ពណ៌ស្វាយ មានអក្សរ(LV)សង្ស័យជាសារធាតុញៀនចំនួន១០គ្រាប់។
១២.ថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ មានអក្សរ(LV)សង្ស័យជាសារធាតុញៀនចំនួន០៦គ្រាប់។
១៣.ថ្នាំគ្រាប់ពណ៌ក្រហម សង្ស័យជាសារធាតុ ញៀនចំនួន៥០គ្រាប់។
១៤.ថ្នាំកញ្ចប់ EXTRA JOSS សង្ស័យជាសារធាតុញៀនចំនួន១១៣កញ្ចប់។
១៥.ម្សៅក្រាម ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០៣ប្រអប់។
១៦.ម្សៅម៉ត់ ស ថ្លាចំនួន០២កូនថង់។
១៧.ម្សៅក្រាម ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កូនថង់។
១៨.កញ្ឆាក្រៀម០១កូនថង់តូច។
១៩.ជញ្ជឹងសំរាបថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង។
២០.គំរបដប(កេតតាមីន)មួយចំនួនធំ។
២១.កញ្ចប់ថ្នាំពណ៌ក្រហមសំរាប់វេចខ្ចប់មានអក្សរF3 មួយចំនួនធំ។
២២.កែវសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
២៣.ដបសំរាប់ប្រើប្រាស់គ្រឿងញៀនមានចំនួន០៧ដប។
២៤.ថង់ផ្លាសស្ទិកមួយចំនួន។
២៥.សំបកកញ្ចប់រូប(ទំពាំងបាយជូរ និងរូបVERSAGE)មួយចំនួន។
២៦.សារាំងបូមថ្នាំចំនួន០៣។
២៧.ដែកកេះចំនួន១០ដើម។
២៨.ម៉ាសុីនសំរាប់អ៊ុតកញ្ចប់ថ្នាំញៀនចំនួន០២គ្រឿង។
២៩.ឧបករណ៍សំរាប់កឹបក្បាលដប។
៣០.ម៉ាសុីនសំរាប់វ៉ៃម្សៅមួយ។
៣១.ដបកែវមួយចំនួន។
៣២.ម៉ាសុីនក្រឡុក PHILIPSមួយ។
៣៣.ឆ្នាំងអគ្គីសនីសំរាប់ផលិតគ្រឿងញៀនចំនួន០២(ពណ៌ផ្ទៃមេឃ និងពណ៌លឿង)។
៣៤.ទឹកថ្នាំថ្លាមួយដប។
៣៥.ម៉ាសុីនសំរាប់កឹបមាត់ថង់ពណ៌ ស ផ្កាឈូក០១គ្រឿង។
៣៦.ចានបុនគ្រឿងញៀនមួយ។
៣៧.សំបកដប(កេតតាមីន)មួយចំនួនធំ។
៣៨.ក្រដាសអាលុយមីញ៉ូមមួយ។
៣៩.ស្ទិកគ័រសំរាប់បិទមួយចំនួនធំ។
៤០.ប្រដាប់ក្រដាសផ្កាសស្ទិកមួយ។

សមាសភាពចូលរួមក្នុងការបង្ក្រាបនោះរួមមាន.លោកមេភូមិមិត្តភាព.លោកមេប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត.និងម្ចាស់ផ្ទះ ។

បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។
ជំនាញស្នើរសុំឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសុំណុំរឿងបញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង