**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី

អភិបាលរងខេត្តរតនគិរី៖ ការងារចុះបញ្ជីដីធ្លីមានខណៈជាប្រព័ន្ធពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិប៉ាអរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវចំនួន ១៩៨វិញ្ញាបនបត្រ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរស្រុក ឃុំភូមិជាច្រើនរូបទៀតផងដែរ។

បើតាមរបាយការណ៍របស់ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តរតនគិរី បានឲ្យដឹងថា កន្លងមកមន្ទីរបានចេញប័ណ្ណជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ ស្មើនឹងចំនួន ១៦,៩១១វិញ្ញាបនបត្រ ក្នុងនោះក្រុងបានលុងចំនួន ១៥ភូមិ ស្រុកអូរយ៉ាដាវចំនួន ០៣ភូមិ និងស្រុកអូរជុំចំនួន ០៥ភូមិ។ ដោយឡែកនាឱកាសចែកប័ណ្ណចំនួន ០១ភូមិបន្ថែមទៀត គឺភូមិប៉ាអរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវចំនួន ១៩៨វិញ្ញា
បនបត្រ។

មានប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនាឱកាសនេះ លោក ខ័ណ្ឌ ចំណាន អភិបាលខេត្តរងខេត្ត បានលើកឡើងថា ការងារចុះបញ្ជីដីធ្លីមានខណៈជាប្រព័ន្ធពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដើម្បីបាននូវសិទ្ធិស្របច្បាប់ និងលុបបំបាត់នូវ វិវាទកម្ម ភាពច្បាស់លាស់ក្នុងការកំណត់អំពីទំហំដី ព្រំ ប្រទល់ដី ជាពិសេសអាចប្រើប្រាស់ផ្សេងៗទៀតតាមការដែលអាចប្រើបាន។

លោកអភិបាលរងខេត្ត បានបន្តថា ការចុះបញ្ជីដីធ្លីកម្មសិទ្ធិនាពេលបច្ចុប្បន្ននេះ ក៏ដោយសារតែប្រទេស ជាតិមានសុខសន្តិភាព ទើបធ្វើឱ្យពុកម៉ែបងប្អូន មានសិទ្ធិអាចប្រកបមុខរបបផ្សេងៗហើយចេះរស់នៅប្រកបដោយសុខដុមនីយកម្ម ដោយមិនមានការភ័យខ្លាច។ ដូចនះសន្តិភាពជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍន៍ ទាំងនេះគឺជាការដឹកនាំក្រោមម្លប់សន្តិភាពដ៏ខ្ពង់ខ្ពស់ប្រកប
ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព មានការរីកចម្រើន និងអភិវឌ្ឈន៍លើគ្រប់វិស័យ។

លោកអភិបាលរងខេត្ត ក៏សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់មន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត ដែលបានយកចិត្តទុកដាក់បំពេញ ការងារបានយ៉ាងល្អប្រសើរ។ ដូចគ្នាផងដែរ ក៏សូមថ្លែង អំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានយកចិត្តទុកដាក់ចូលរួមក្នុងការងាចុះបញ្ជីដីធ្លីឱ្យសម្រេចបាន នូវលទ្ធផលល្អប្រសើររហូតមកដល់ពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង