**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស

សម្តេចតេជោ ជឿថាប្រជាជន៨០% ក្តុកក្តួលនិងស្រក់ទឹកភ្នែកពេលទស្សនាពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេម ដោយសារមោទកភាពជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្តេចជឿថាមានប្រជាជនប្រមាណ ៨០ភាគរយ មានការក្តុកក្តួលពេលទស្សនា ពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេម ដោយអ្នកខ្លះស្រក់ទឹកភ្នែក មានមោទនភាពសម្រាប់ជាតិខ្មែរ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះស៉ីហ្គេមនេះ គឺជាកាតព្វកិច្ចរបស់ប្រទេសជាសមាជិកអាស៊ាន ហើយកម្ពុជាបានសុំការយោគយល់ពីសមាជិកអាស៊ានអស់ជាច្រើនឆ្នាំមកហើយ ទើបតែពេលនេះ កម្ពុជាមានលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះ។

សម្តេចបានបន្ថែមថា មូលដ្ឋាននៃការរៀបចំស៉ីហ្គេមនេះនឹងក្លាយ ជាមរកតសម្រាប់កូនចៅជំនាន់ក្រោយ ក្លាយជាកន្លែងសម្រាប់ប្រកួតកីឡាជាតិ និងអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​ “ខ្ញុំសុំជម្រាបថា ស៉ីហ្គេមជាកាតព្វកិច្ចដែលជៀសវាងមិនបាន អ្នកឯងជាសមាជិកអាស៊ាន អ្នកឯងមានកាតព្វកិច្ចត្រូវធ្វើ អ្នកឯងអត់ត្រូវមកនិយាយថាខ្ជះខ្ជាយ យើងបានសុំពន្យារពេលគេម្តងហើយម្តងទៀត ខ្ញុំបានប្រាប់ដល់ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន សូមឲ្យយោគយល់ […] ប៉ុន្តែពេលដែលយើងមានលទ្ធភាព យើងធ្វើ ហើយខ្ញុំសុំបញ្ជាក់ មូលដ្ឋានដែលយើងមានក្លាយជាមរកត សម្រាប់តកូនតចៅ តជំនាន់ មិនមែនស្តាតមរកតតេជោ ដែលចិនជួយកសាង ១៥០លានដុល្លារ រួចពីស៉ីហ្គេមទៅវាយចោលទេ ក្លាយទៅជាកន្លែងនៃការប្រកួតកីឡា ក្នុងចំណោមជាតិរបស់យើង យុវជនរបស់យើង និងតំបន់ដែលមានការប្រកួតដទៃទៀត”។

សម្តេចតេជោបន្ថែមថា «អ្នកទើស មើលឃើញទើសរហូត ប៉ុន្តែអ្នកទើសម្នាក់ឯងទៅ។ ខ្ញុំគិតថា មនុស្សប្រហែលជា៨០ភាគរយ ក្តុកក្តួលនៅពេលឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យ ក្នុងការបើកស៉ីហ្គេម អ្នកខ្លះស្រក់ទឹកភ្នែក ប៉ុន្តែមិនស្រក់ទឹកភ្នែកដោយសារគេធ្វើបាបទេ ស្រក់ទឹកភ្នែកដោយសារមោទនភាពជាតិ នេះមិនមែនរបស់ ហ៊ុន សែន ហើយក៏មិនមែនរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា តែជារបស់មនុស្សទាំងអស់ជាជនជាតិកម្ពុជា»។

សូមជម្រាបថា ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម ដែលរៀបចំឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានការចូលរួមទស្សនាដោយផ្ទាល់ពីប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិរាប់ម៉ឺននាក់ នៅឯពហុកីឡដ្ឋានជាតិមរកតតេជោ និងមានប្រជាពលរដ្ឋរាប់លាននាក់ទាំងជាតិ និងអន្តរជាតិ ទស្សនាការផ្សាយផ្ទាល់ ជាមួយនឹងទស្សនីយ៍ភាពសិល្បៈដ៏អស្ចារ្យ មិនដែលធ្លាប់ឃើញពីមុនមក។

សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម ក៏នឹងត្រូវរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរកតតេជោផងដែរ ជាមួយនឹងទស្សនីយភាពមិនចាញ់ ពិធីបើកនោះទេ៕

អត្ថបទដែលជាប់ទាក់ទង