**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម

ឯកឧត្ដម កែវ រតនៈ ស្នេីរពលរដ្ឋស្រុកកណ្តៀង និងស្រុកក្រគរ បន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីប្រតិអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានស្នេីប្រជាពលរដ្ឋ ឃុំស្រែស្តុក ស្រុកកណ្តៀង និងឃុំអន្សាចំបក់ ស្រុកក្រគរ បន្តគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបាននូវសមិទ្ធិផលថ្មីៗជាច្រើនទៀត ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន។

ឯកឧត្ដម បានលើកឡើងបែបនេះនាពេលកន្លងទៅថ្មីៗនេះ​ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ចំនួន២ទីតាំងផ្សេងគ្នា គឺទី១៖​ នៅអគារទួលសុវត្ថិភាពភូមិក្តីឈ្វិត ឃុំស្រែស្តុក ស្រុកកណ្តៀង ចំនួន៣៤០០នាក់ និងទី២៖នៅរមណីដ្ឋានវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រ ភ្នំនាគស ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ចំនួន២​ ២៧៥នាក់។

ឯកឧត្ដម បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ ដោយបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះប្រជាពលរដ្ឋឃុំស្រែស្តុក ស្រុកកណ្តៀង និងឃុំអន្សាចំបក់ ស្រុកក្រគរ ដែលជានិច្ចកាលតែងតែគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ និងសូមឲ្យការគាំទ្រនេះបន្តទៅទៀត ដើម្បីទទួលបាននូវសមិទ្ធិផលធំៗថ្មីៗជាច្រើន គឺជាតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាន។

ឯកឧត្ដម កែវ រតនៈ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ គ្រប់ថ្នាក់ ដែលបានផ្តល់ការគាំទ្រទាំងធនធាន និងស្មារតី ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានលទ្ធភាព ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន​ និងបានបញ្ជាក់ថា រយៈពេល៥ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ ប្រជាពលរដ្ឋពិតជាបានតាមដាននូវដំណើរការវិវត្តន៍ប្រែប្រួល ដ៏ស្មុគស្មាញ នៃស្ថានការណ៍តំបន់ និងពិភពលោក ជាពិសេសក្រុមប្រឆាំងជ្រុលនិយមមួយចំនួន នៅតែបន្តរកគ្រប់វិធី បង្កឲ្យមានភាពចលាចល វឹកវរក្នុងសង្គម ដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

ឯកឧត្ដម បានលើកឡើងថា ក្នុងរយៈពេលជាង៤៤ឆ្នាំ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានា ដោយមានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្ត មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយក្នុងរយៈពេល៥ឆ្នាំខាងមុខ ពិតជាមានកិច្ចការជាច្រើនដែលត្រូវអនុវត្ត ដើម្បីអនាគត និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋយើង។

ឯកឧត្ដម កែវ រតនៈ បានឱ្យដឹងទៀតថា សមិទ្ធិផលដែលកើតមានរហូតមកដល់ពេលនេះ គឺផ្តើមចេញពីសន្តិភាព ស្ថេរភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារឡើងវិញតាំងពីបាតដៃទទេ ហេតុនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជួយថែរក្សាការពារកុំឲ្យធ្លាក់ទៅលើដៃក្រុមប្រឆាំងជ្រុលនិយម។ ហើយនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ គឺជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ហេតុនេះក្នុងនាមជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ សូមឲ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ឯកឧត្ដម ក៏បានក្រើនរំលឹកដល់ក្រុមការងារ និងអាជ្ញាធរដែនដី ត្រូវបន្តការខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ត្រូវមានព្រហ្មវិហារធម៌ទាំង៤ និងមានសុឆន្ទះកុំបង្កឲ្យមានការថ្នាំងថ្នាក់ ដល់អារម្មណ៍ប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ជូនវត្ថុកំដៃដល់អ្នកចូលរួមមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង