**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិ អន្តរជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលបានខិតខំ ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិ អន្តរជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ និងសហព័ន្ធកីឡាទូកក្តោង និងគណៈប្រតិភូកីឡាដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេស ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាធ្វើឱ្យដំណើរការ នៃការប្រកួតកីឡាទូកក្តោងប្រព្រឹត្តទៅកាន់តែមានសុក្រឹតភាព និងទទួលបាននូវលទ្ធផលជាវិជ្ជមាន។

ក្នុងពិធីប្រគល់មេដាយជូនកីឡាករ កីឡាការិនី ជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រភេទកីឡាទូកក្តោង នៅពយតាមូង (ទីលានតេជោ) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត តាងនាមឱ្យរដ្ឋបាលខេត្ត ចូលរួមអបអរសាទរ កីឡាករ កីឡាការិនីជ័យលាភី ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ប្រភេទកីឡាទូកក្តោង នាឱកាសដ៏វិសេសវិសាលនេះ។

ព្រឹត្តិការណ៍ប្រកួតរយៈពេល ៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមប្រកួតពីកីឡាករ កីឡាការិនីចំនួន ៥៣រូប មកពីប្រទេសចំនួន៦ ក្នុងតំបន់អាស៊ានមានដូចជា កម្ពុជា, ម៉ាឡេស៊ី, សឹង្ហបុរី, ហ្វីលីពីន, ថៃ និងវៀតណាម។

ដោយបែងចែកជា ៩ប្រភេទវិញ្ញាសារួមមាន៖
១-វិញ្ញាសា Windsurfing RS:One មាន ៥ប្រទេស (កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី និងហ្វីលីពីន)
២-វិញ្ញាសា windsurfing RS:X មាន ៤ប្រទេស (កម្ពុជា, ថៃ, សឹង្ហហបុរី និងម៉ាឡេស៊ី)
៣-វិញ្ញាសា WindFoil IQ:Foil Open មាន ៤ប្រទេស (កម្ពុជា, ថៃ និងហ្វីលីពីន)
៤-វិញ្ញាសា WindFoil IQ:Foil Youth មាន ៣ប្រទេស (កម្ពុជា, ថៃ និងហ្វីលីពីន)
៥-វិញ្ញាសា ILCA7 មាន ៦ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី,ម៉ាឡេស៊ី, វៀតណាម និងហ្វីលីពីន)
៦-វិញ្ញាសា ILCA6 មាន ៥ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម)
៧-វិញ្ញាសា ILCA4 មាន ៦ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី, វៀតណាម និងហ្វីលីពីន)
៨-វិញ្ញាសា Optimist Mix មាន ៥ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី និងហ្វីលីពីន)
៩-វិញ្ញាសា 29er Open មាន ៥ប្រទេស (កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម)។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា សម្តេចតេជោបានសម្រេចមិនយកថ្លៃហូបចុក ការស្នាក់នៅ ចំពោះប្រតិភូកីឡា និងមិនយកថ្លៃសំបុត្រចូលទស្សនាដែលជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកីឡាស៊ីហ្គេម។ ទាំងនេះបានបង្ហាញថា «កម្ពុជាប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាងមហាសមុទ្រទៅទៀត» ជាពិសេសដែលត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ផ្តល់ជូននូវមេដាយមរតកអូឡាំពិកអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង