**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល

ឯកឧត្ដម ស សុខា ចូលរួមអបអរសាទរក្រុមកីឡាបាល់ទះកម្ពុជា ដែលយកឈ្នះហ្វីលីពីនក្នុងលទ្ធផល ៣សិត​ទល់០

ភ្នំពេញ៖ ឯកឧត្ដម ស សុខា អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បានចូលរួមអបអរសាទរ​ក្រុម​កីឡាបាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា ទទួលបានជ័យជម្នះ​ក្នុង​ការប្រកួតពូល A ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ២០២៣ ក្នុង​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យក​ឈ្នះ​លើ​ក្រុម​កីឡាបាល់ទះជម្រើសជាតិហ្វីលីពីន ក្នុងលទ្ធផល ៣សិត​ទល់០ នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​ឧសភា ឆ្នាំ​២០២៣ លើ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែឧសភានេះឯកឧត្ដម ស សុខា បានបញ្ជាក់ថា លទ្ធផលនេះ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​មួយទៀតរបស់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាយើង បន្ទាប់ពីបានយកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិសិង្ហបុរី កាលពីរាត្រីម្សិលមិញ ក្នុងលទ្ធផល ៣សិតទល់០ ក៏ប៉ុន្តែ​យើង​នៅ​សល់​ការ​ប្រកួត​ជា​ច្រើន​ដើម្បី​ស្វែង​រក​ឱកាស​ឡើង​ទៅ​ជុំ​បន្តៗ​ទៀត។

ក្នុង​នាម​អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ឯកឧត្ដម​សូម​ថ្លែង​អំណរគុណ​ដល់​ពុកម៉ែ​ បងប្អូនទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ទស្សនា​លើក​ទឹកចិត្ត​ដល់​កីឡាករ​យើង​នៅ​ទីលាន​ផ្ទាល់ និង​ទស្សនាតាម​ប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះដែរ ឯកឧត្ដម ស សុខា ក៏ស្នើដល់ពុកម៉ែ បងប្អូនទាំងអស់ សូមបន្តនូវការគាំទ្រអត្តពលិកកម្ពុជាគ្រប់​ប្រភេទ​កីឡា​ទាំង​អស់​នៅ​តាមទីលាន និង​តាម​ប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករយើង ឆ្ពោះទៅដណ្តើមមេដាយជូនជាតិមាតុភូមិនៃយើង។

ជាមួយគ្នានោះ ឯកឧត្ដម អនុប្រធានបានជូនពរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ក៏ដូចជាក្រុមកីឡាករ កីឡាការិនី គ្រប់ប្រភេទកីឡាទាំងអស់របស់កម្ពុជា មានសុខភាព កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដណ្តើមបានមេដាយជូនព្រះរាជាណាចក្រកម្ពុជាកុំបីខាន៕

អត្ថបទដែលជាប់ទាក់ទង