**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ខេត្តព្រះសីហនុ ត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ៣ប្រភេទរួមមាន៖ ទី១.កីឡាទូកក្តោង, ទី២.កីឡាម៉ូតូទឹក និងទី៣.កីឡាបាល់ទះលើឆ្នេរខ្សាច់ ដែលរៀបំប្រកួតនៅនៅលើផ្ទៃសមុទ្រឆ្នេរសុខា ជាប់ទីលានតេជោ (ពយតាមូង) និងនៅពយជំទាវម៉ៅ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍នៃកម្មវិធីប្រកួតកីឡា ៣ប្រភេទមានដូចជា កីឡាទូកក្តោងរៀបចំនៅឆ្នេរសុខាយើងបានរៀបចំរួចរាល់ ១០០ភាគរយ ដែលត្រូវចាប់ផ្តើមធ្វើការប្រកួតនៅថ្ងៃទី២ ខែឧសភា វេលាម៉ោង ១០ព្រឹក និងបញ្ចប់ការប្រកួតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ ចំពោះកីឡាម៉ូតូទឹកយើងមិនទាន់រៀបចំដោយសារនៅពេលដែលបញ្ចប់ការប្រណាំងទូកក្តោង យើងយកទីតាំងនេះ រៀបចំធ្វើការប្រណាំងកីឡាម៉ូតូទឹកបន្ត។ ដោយឡែកចំពោះការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់រៀបចំនៅពយជំទាវម៉ៅ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់។ ការប្រកួតកីឡាទាំងបីប្រភេទ ក៏មានយុវជនស្ម័គ្រចិត្តរបស់ ស.ស.យ.ក ចំនួន ១១៧នាក់ ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស នៃគណៈកម្មការប្រកួតកីឡាស៊ីហ្គេម ក្នុងការជួយសម្របសម្រួល បដិសណ្ឋាកិច្ច ការរៀបចំសណ្តាប់ធ្នាប់ ពិធីការ សម្រាប់ក្រុមកីឡានិមួយ ដើម្បីឱ្យការប្រកួត និងការស្នាក់នៅរបស់ប្រតិភូកាន់តែមានភាពងាយស្រួល។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសប្រកួតកីឡាស៊ីហ្គេម ត្រូវបណ្តុះបណ្តាលដល់ LO (យុវជនស្ម័គ្រចិត្ត) ពីរបៀបរបប នៃការសម្របសម្រួលដល់ក្រុមប្រតិភូកីឡាដែលមកចូលរួមប្រកួតស៊ីហ្គេមលើកទី៣២ នៅខេត្តព្រះសីហនុស៊ីហ្គេម។ រាជរដ្ឋាភិបាលបានធានាការស្នាក់នៅ និងផ្តល់អាហារជូនប្រតិភូកីឡានៃបណ្តាប្រទេសដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុរបស់យើង ដូច្នេះគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវមានការទទួលខុសត្រូវដោះស្រាយបញ្ហាប្រឈមនានានៅតាមគោលដៅរបស់ខ្លួនឱ្យបានល្អ។ ទន្ទឹមនោះរដ្ឋបាលខេត្ត បានធ្វើការផ្សព្វផ្សាយជូនដល់សាធារណជន ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិបានទស្សនាដោយសេរី ប្រកបដោយសេចក្តីសប្បាយរីករាយនាពេលខាងមុខ។ ទន្ទឹមនោះរដ្ឋបាលខេត្តក៏បានរៀបចំផ្ទាំងស្លាយ និងផ្ទាំង LCD សម្រាប់ធ្វើការផ្សព្វផ្សាយបន្តផ្ទាល់ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាសប្បាយរីករាយគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅខេត្តព្រះសីហនុ មាន ៣ប្រភេទកីឡារួមមាន៖
-ទូកក្តោងចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ខែឧសភា វេលាម៉ោង១០ និង ៣០នាទីព្រឹក និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣
-កីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣
-កីឡាម៉ូតូទឹក ចាប់ផ្តើមប្រកួតថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង