**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

សម្តេចតេជោ ណែនាំឱ្យយកចិត្តទុកដាក់ទៅលើម្ហូបហាឡាល់ សម្រាប់កីឡាករ កីឡាការិនីមកពីប្រទេសកាន់សាសនាមូស្លីម

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យយកចិត្តទុកដាក់ទៅលើម្ហូបហាឡាល់ សម្រាប់កីឡាករ កីឡាការិនី មកពីប្រទេសកាន់សាសនាមូស្លីម។

ការណែនាំរបស់សម្តេចបានធ្វើឡើងនៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។

សម្តេចបានណែនាំយ៉ាងដូច្នេះថា «អ្វីដែលខ្ញុំស្នើឱ្យយកចិត្តទុកដាក់ គឺបញ្ហាពាក់ព័ន្ធនឹងម្ហូបហាឡាល់ ពីព្រោះម្ហូបវាអត់ដូចគ្នាទេ សម្រាប់យើងអត់បញ្ហាទេ សម្រាប់ប្រទេសកាន់ព្រះពុទ្ធសាសនា សម្រាប់ប្រទេសកាន់គ្រឹះសាសនាមកពីហ្វីលីពីន គឺអត់បញ្ហាទេ ប៉ុន្តែ បញ្ហាឥស្លាម គឺទាក់ទងនឹងម្ហូបហាឡាល់ អ៊ឹចឹងត្រូវគិតគូរអំពីបញ្ហានេះឱ្យបានម៉តចត់»។

សម្តេចក៏បានលើកឡើងថា សម្រាប់អ្នកកាន់សាសនាឥស្លាមខ្លះក៏មានតំណមខ្លះជុំវិញការបរិភោគម្ហូបហាឡាល់ ទាល់តែមូស្លីមជាអ្នកសំឡេះខ្លួនឯង (ធ្វើដោយខ្លួនឯង) ទើបអាចគេទទួលទាន។ ដូច្នេះ ប្រសិនបើមានតម្រូវការបែបនេះ គឺត្រូវរៀបចំឱ្យត្រូវនឹងស្តង់ដារម្ហូបអាហារ។

ជាមួយនឹងការយកចិត្តទុកដាក់លើម្ហូបអាហារសម្រាប់កីឡាករ កីឡាការិនី ដែលអ្នកកាន់សាសនាឥស្លាម, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៉ីហ្គេមលើកទី៣២ គឺត្រូវតែធ្វើឱ្យច្បាស់ បើទោះបីជាត្រូវចំណាយអស់ច្រើនជាងហ្នឹងប៉ុន្មានដង ក៏ត្រូវតែចំណាយ ដើម្បីធានាឱ្យកីឡាករ កីឡាការិនីមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រកួត។

សម្ដេចបន្ថែមថា ត្រូវយកទៅដាក់កន្លែងហ្នឹងកុំឱ្យកីឡាករ កីឡាការិនី កាន់សាសនាឥស្លាម និយាយថាមិនមានម្ហូបហាឡាល់សម្រាប់ខ្លួនបរិភោគ អត់មានកម្លាំងប្រកួត អ៊ឹចឹងទទួលបានមេដាយបានតិច ដែលមកពីម្ហូបអាហារ អ៊ឹចឹងទេ យើងធ្វើឱ្យបានម៉តចត់បន្តិច៕

អត្ថបទដែលជាប់ទាក់ទង